Social Network

ឯកឧត្តម ប្រាជ្ញ ចន្ទ សំណេះសំណាល ជាមួយសាស្រ្តាចារ្យចំនួន ០៥នាក់ និងនិស្សិតស្ថាបត្យកម្មនិងរចនា នៃសាកលវិទ្យាល័យ វេស្ទើនភ្នំពេញ ប្រមាណជាង ១៣០នាក់ ដែលធ្វើទស្សនៈកិច្ចសិក្សា ស្វែងយល់នៅតំបន់ រដ្ឋបាលខេត្តថ្មី

ត្បូងឃ្មុំ ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ចើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសាស្រ្តាចារ្យចំនួន ០៥នាក់ និងនិស្សិតស្ថាបត្យកម្មនិងរចនា នៃសាកលវិទ្យាល័យ វេស្ទើនភ្នំពេញ ប្រមាណជាង ១៣០នាក់ ដែលធ្វើទស្សនៈកិច្ចសិក្សា ស្វែងយល់នៅតំបន់ រដ្ឋបាលខេត្តថ្មី ប្លង់គោលទីប្រជុំជន នៃទីរួមខេត្ត ពាក់ព័ន្ធនឹងគម្រោង អភិវឌ្ឍន៍ខេត្ត និងហេដ្ឋារចនាសម្ព័ន្ធ ទីតាំងរដ្ឋបាលថ្មី នៃទីរួមខេត្តត្បូងឃ្មុំ និងរមណីយដ្ឋាន ប្រវត្តិសាស្រ្ត ។

Read more: ឯកឧត្តម ប្រាជ្ញ ចន្ទ សំណេះសំណាល ជាមួយសាស្រ្តាចារ្យចំនួន ០៥នាក់...

សិក្ខាសាលាថ្នាក់ខេត្តស្តីពី ការរៀបចំផែនការសកម្មភាព និងថវិការ ឆ្នាំ២០១៧

ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាថ្នាក់ខេត្តស្តីពី ការរៀបចំផែនការសកម្មភាព និងថវិការ ឆ្នាំ២០១៧ គម្រោង TSSD នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្នុងនោះមានការចូលរួមពីទីប្រឹក្សាថ្នាក់ជាតិ/ខេត្ត មន្ត្រីគម្រោងថ្នាក់ខេត្ត/ស្រុក មេឃុំ និងមន្ត្រីផ្សព្វផ្សាយចំនួន២១ឃុំ ក្នុងស្រុកចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវិជ្ជសាស្ត្រលើកទី២នៅខេត្តត្បូងឃ្មុំ

ឯកឧត្តម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានជម្រុញនិងអំពាវនាវដល់គ្រូពេទ្យទាំងអស់ត្រូវសិក្សាស្រាវជ្រាវពង្រឹងសមត្ថភាពជាប់ជាប្រចាំដើម្បីអោយស្របទៅតាមការរីកចម្រើន និងការវិវឌ្ឍន៍ថ្មីៗ ដើម្បីពង្រឹង ក៍ដូចជាបន្ថែមទៅលើវិជ្ជាជីវៈរបស់ខ្លួន ក្នុងនោះត្រូវមានការទទួលខុសត្រួវខ្ពស់ ប្រកបទៅដោយវិជ្ជាជីរៈ ក្នុងពេលបំពេញការងារដោយមិនត្រូវប្រថុយប្រថានព្យាបាលអ្នកជំងឺទាំងដឹងច្បាស់ថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់នោះឡើយ ពីព្រោះវាអាចធ្វើអោយគ្រោះថ្នាក់ដល់អ្នកជំងឺ។ ការលើកឡើងរបស់ឯកឧត្តម ធា គ្រុយ បែបនេះ គឺនៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវិជ្ជសាស្ត្រលើកទី២នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ។

ខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យគុណភាពទំនិញអាជីវករដែលលក់ដូរ ជុំវិញទីប្រជុំជនផ្សារស្ទឹង

កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ សា
ដែលដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្ត និងមន្រ្តីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សូមបញ្ជាក់ថា៖ នៅក្នុងសកម្មភាពនេះ មន្ត្រីកាំកុងត្រូលខេត្តបានធ្វើការត្រួតពិនិត្យរកឃើញ និងធ្វើការដកហូតទំនិញជាគ្រឿងឧបភោគ បរិភោគ ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ និងហួសកាលបរិច្ឆេទប្រើប្រាស់ បានចំនួន២៧៥កញ្ចប់ គិតជាទំងន់ស្មើនឹង៣៥,៤គីឡូក្រាម ដើម្បីយកទៅកំទេចចោល ៕

វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ ជាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ ជាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លើកទី១ ក្នុងបរិវេណវត្តជាំខ្យង ស្រុកមេមត់ ក្រោមអធិបតីភាពឯកឧត្ដម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ហាក់ សុមករា ឯកឧត្ដម គន់ សុភា អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងប្រធាន អនុប្រធានអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត ព្រឹកថ្ងៃទី២១ វិច្ឆិកា ២០១៦ ។

បុណ្យកឋិនទានមាតាបិតារបស់ នាយឧត្ដមសេនីយ៍ គន់ គីម និងឯកឧត្តម គន់សុភា

ថ្ងៃទី10.11.2016 បច្ច័យចំនួន៣៤លាន៥០ម៉ឺនរៀល ដែលប្រមូលបានពីអង្គកឋិនទានរបស់ឧកញ៉ាមហាឧបាសក នៅ គន់ និងលោកជំទាវ សៅ វណ្ណា ត្រូវជាមាតាបិតា ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម និងឯកឧត្តម គន់សុភា អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងបុត្រធីតា ប្រសារបង្កើត នឹងចៅៗទាំងអស់ រួមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយ បានធ្វើការដង្ហែរនិងវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា វត្តពោធិជ័យមង្គល (ហៅវត្តដំណាក់ចារ) ស្ថិតក្នុងឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីយកទៅកសាងសមិទ្ធិផលនានានៅក្នុងវត្ត ទុកជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ។

ឯកឧត្តម ហាក់ សុខមករា បានអញ្ចើញចូលរួម ក្នុងពិធីប្រកួត បាល់ទះបុគ្គលិក សិក្សាទាំង ៦វិទ្យាល័យ ក្នុងស្រុកត្បូងឃ្មុំ ដើម្បីអបអរសាទរ ថ្ងៃជ័យជម្នះលើ របបប្រល័យ ពូជសាសន៍ ប៉ុល ពត ថ្ងៃ៧ មករា ១៩៧៩ -ថ្ងៃ៧ មករា ២០១៧

ត្បូងឃ្មុំ ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ចើញចូលរួម ក្នុងពិធីប្រកួត បាល់ទះបុគ្គលិក សិក្សាទាំង ៦វិទ្យាល័យ ក្នុងស្រុកត្បូងឃ្មុំ ដើម្បីអបអរសាទរ ថ្ងៃជ័យជម្នះលើ របបប្រល័យ ពូជសាសន៍ ប៉ុល ពត ថ្ងៃ៧ មករា ១៩៧៩ -ថ្ងៃ៧ មករា ២០១៧ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងឬស្សី ស្ថិតនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្តម ហាក់ សុខមករា បានអញ្ចើញចូលរួម ក្នុងពិធីប្រកួត បាល់ទះបុគ្គលិក...

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី ការអនុវត្តវិធានការបង្រាបល្បែងសុីសងខុសច្បាប់ របស់អន្តរក្រសួង

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី ការអនុវត្តវិធានការបង្រាបល្បែងសុីសងខុសច្បាប់ របស់អន្តរក្រសួង(ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងគោលបំណងលុបបំបាត់ ភាពអសកម្ម ធានាបាននូវនិរន្តរភាព នៃការគ្រប់គ្រង និងរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គម ឱ្យបានល្អប្រសើរ និងដើម្បីគ្រប់គ្រងអាជីវកម្មល្បែងពាណិជ្ជកម្ម តាមបទដ្ឋានបច្ចេកទេស និងស្របតាមលិខិតបទដ្ឋានគតិយុត្តិ ប្រកបដោយប្រសិទ្ធភាព៕

ពិធីបើកបវេសនាកាលឆ្នាំសិក្សា ២០១៦-២០១៧ ទូទាំងខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនាកាលឆ្នាំសិក្សា ២០១៦-២០១៧ ទូទាំងខេត្តត្បូងឃ្មុំ នៅវិទ្យាល័យ ហ៊ុនសែន សួង ក្រោមការរៀបចំដោយមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ដែលមានសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករសរុប ២៣០០នាក់ ។

 

 

 

 

កឋិនទានសាមគ្គីឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ

បច្ច័យចំនួន៤០លានរៀល ដែលទទួលបានពីបុណ្យកឋិនទានសាមគ្គី របស់ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងក្រុមគ្រួសារ រួមទាំងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ជុំវិញខេត្តត្បូងឃ្មុំ ត្រូវបានដង្ហែរចូល វត្តហត្ថិវនារាម(ហៅវត្ត ក្តុល ) ដែលត្រួវជាវត្តទី៣ នៃបុណ្យកឋិនទាន ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ។ សូមបញ្ជាក់ថា៖ បុណ្យកឋិនទានសាមគ្គីនេះ ត្រូវបានដង្ហែរចូលវត្តចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ ដែលសរុបបច្ច័យទាំងអស់ទទួលបាន ១៥០លានរៀល ៕

កក្រើកពេញខេត្តឧត្ដរមានជ័យ កម្លាំនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការណ៍ជាមួយជំនាញរដ្ឋបាលព្រៃឈើ បង្ក្រាប់ឈើកម្ររប្រភេទ ( ឈើក្រញ៉ូង )៤២ដុំ

ខេត្តឧត្ដរមានជ័យ៖ ជំនួញឈើក្រញ៉ូង នៅក្នុងទីផ្សារងងឹត នៅទឹកដីខេត្តឧត្ដរមានជ័យ បានកក្រើក ឡើងវិញហើយ ជាក់ស្ដែងនៅ នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង៥ និង៥០នាទីល្ងាចម្សិលមិញ

Read more: កក្រើកពេញខេត្តឧត្ដរមានជ័យ...

ក្រុមចោបានស្វាគមលោកស្នងការថ្មី បែន រ័ត្នដោយគ្រាន់តែក្នុងមួយអាទិត្យ បាត់ម៉ូតូ 4 គ្រឿង ខណៈល្បែងស៊ីសង ក៏កំពុងកើតមានពេញបន្ទុក

ត្បូងឃ្មុំ = ប្រជាពលរដ្ឋ រស់នៅក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ កំពុងរស់ក្នុង ភាពភ័យខ្លាច ដោយសារគ្រាន់ តែក្នុងមួយសប្តាហ៍ កន្លងមកនេះ មានក្រុមចោរបាន លួចម៉ូតូអស់ចំនួន 4គ្រឿង ហើយអ្វីដែលកាន់ តែធ្វើអោយមាន ការព្រួយបារម្មណ៍ ទៀតនោះគឺមានល្បែង ឆ្នោតកន្ទុយលេខយួន កំពុងលួចលេងយ៉ាងសកម្ម នៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំផងដែរ ។

Read more: ក្រុមចោបានស្វាគមលោកស្នងការថ្មី បែន រ័ត្នដោយគ្រាន់តែក្នុងមួយអាទិត្យ បាត់ម៉ូតូ...

ជនសង្ស័យចំនួន២នាក់ត្រូវ នគរបាលក្រុងសួង ឃាត់ខ្លួនជាមួយវត្ថុតាងសង្ស័យជាសារធាតុញៀនមួយចំនួន

ត្បូងឃ្មុំ = ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន 2នាក់ ត្រូវកម្លាំងនគបាល ក្រុងសួង ឃាត់ខ្លួនបាន ដែល ការឃាត់ខ្លួនជន សង្ស័យខាងលើ រធ្វើឡើងកាលពី វេលាម៉ោង ១៧ៈ០០នាទី ថ្ងៃទី៧ ខែវិច្ឆការ ឆ្នាំ២០១៦ នៅចំណុចភូមិតូង សង្កាត់_ ក្រុងសួង ខេត្តត្បូងឃ្មំុ ។

Read more: ជនសង្ស័យចំនួន២នាក់ត្រូវ នគរបាលក្រុងសួង...

ព្រះរាជពិធី បុណ្យអុំទូកឆ្នាំនេះ នឹងមានទូកចំនួន ២៥៦ ចូលរួមប្រណាំង

ភ្នំពេញ៖ ក្នុងព្រះរាជ ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី ១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងនេះ នឹងមានទូក មកពីរាជធានី-ខេត្តនៅ ទូទាំងប្រទេស ចូលរួមប្រណាំងចំនួន ២៥៦ ដោយមាន ចំណុះទូកសរុប មានចំនួនជាង ១៦ ០០០នាក់ ដោយមិនរាប់ បញ្ចូលគណ:កម្មាការ និងគ្រួសារកីឡាករ កីឡាការិនីទេ ។

Read more: ព្រះរាជពិធី បុណ្យអុំទូកឆ្នាំនេះ នឹងមានទូកចំនួន ២៥៦ ចូលរួមប្រណាំង

ឯកឧត្តម ហាក់ សុខមករា បានបើកអង្គសិក្ខាសាលាស្ដីពី "សារៈសំខាន់នៃ ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ " ក្រោមការរៀបចំ ពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត និងគាំទ្រដោយ អង្គការភ្លែនអន្តរជាតិ

ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តត្បូងឃ្មុំ បានបើកអង្គ សិក្ខាសាលាស្ដីពី "សារៈសំខាន់នៃ ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ " ក្រោមការរៀបចំ ពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត

Read more: ឯកឧត្តម ហាក់ សុខមករា បានបើកអង្គសិក្ខាសាលាស្ដីពី "សារៈសំខាន់នៃ...

សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារកណ្តោលជ្រុំ

នៅព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ គុណភាពទំនិញនៅ ផ្សារកណ្តោលជ្រុំ ដែលដឹកនាំ ដោយលោក មាស មោរ៉ា ប្រធានសាខា កាំកុងត្រូលខេត្ត និងមន្រ្តី កាំកុងត្រូលខេត្ត សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត ស្ថិតក្នុងឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

Read more: សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារកណ្តោលជ្រុំ

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃអភិបាលខេត្តត្បូងឃ្មុំ បានសំណេះសំណាល និងប្រកាសគណ:កម្មាធិការសាខាភូមិ សាលារៀន មណ្ឌលសុខ ភាព និងប៉ុសិុ៍រដ្ឋបាល និងក្រុមកាងារចុះជួយ១១ភូមិ ក្នុងឃុំមង់រៀវ ស្ថិតនៅភូមិរាវ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃអភិបាល ខេត្តត្បូងឃ្មុំ បានសំណេះសំណាល និងប្រកាសគណ: កម្មាធិការសាខាភូមិ សាលារៀន មណ្ឌលសុខ ភាព និងប៉ុសិុ៍រដ្ឋបាល និងក្រុមកាងារ ចុះជួយ១១ភូមិ ក្នុងឃុំមង់រៀវ ស្ថិតនៅភូមិរាវ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពី នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត និងសមាជិក សមាជិការ ប្រមាណជាង ១១០នាក់ ។

Read more: ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃអភិបាលខេត្តត្បូងឃ្មុំ បានសំណេះសំណាល...

ថ្ងៃនេះ! ទឹកស្ទឹងព្រែក​ទប់​លែងជា​ប់ហើ​យ

ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦ ម៉ោង ០៩:០៣   (17-10-2016 09:03)

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ ឱ្យដឹងនាព្រឹក ថ្ងៃទី១៧ តុលា ២០១៦ នេះថា ខណៈដែលមានភ្លៀងធ្លាក់ មកជាបន្តបន្តាប់នោះ បានធ្វើឱ្យ ទឹកស្ទឹងព្រែកត្នោត ហក់ឡើងខ្លាំង រហូតដល់ហូរចូល មកក្នុងភូមិបង្ក ដល់ប្រជាពលរដ្ឋព្រួយបារម្ភ និងជួបការលំបាក ក្នុងធ្វើដំណើរ ដែលកន្លែងខ្លះ លិចត្រឹមជង្គង់ និងដល់ចង្កេះក៏មាន ។


 

 

 

 

ព័ត៌មានបរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016

ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

+បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016

ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕

 

សេងក្តីជូនដំណឹងស្តីពីការសុំផ្អាកធ្វើចរាចរជាបណ្តោះអាសន្នចំពោះរថយន្តធំៗ

ត្បូងឃ្មុំ៖ សេចក្តីជូនដំណឹងស្តីពីការសុំផ្អាកធ្វើចរាចរជាបណ្តោះអាសន្នចំពោះរថយន្តធំៗ នៅលើកំណាត់ផ្លូវជាតិលេខ ៧ លេខ១១ លេខ៧២ និងលេខ៧៣ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦ នេះតទៅ នឹងបើកអោយចរាចរវិញនៅពេលទឹកស្រក។