Social Network

កឋិនទានសាមគ្គីឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ

បច្ច័យចំនួន៤០លានរៀល ដែលទទួលបានពីបុណ្យកឋិនទានសាមគ្គី របស់ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងក្រុមគ្រួសារ រួមទាំងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ជុំវិញខេត្តត្បូងឃ្មុំ ត្រូវបានដង្ហែរចូល វត្តហត្ថិវនារាម(ហៅវត្ត ក្តុល ) ដែលត្រួវជាវត្តទី៣ នៃបុណ្យកឋិនទាន ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ។ សូមបញ្ជាក់ថា៖ បុណ្យកឋិនទានសាមគ្គីនេះ ត្រូវបានដង្ហែរចូលវត្តចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ ដែលសរុបបច្ច័យទាំងអស់ទទួលបាន ១៥០លានរៀល ៕