Social Network

ទស្សនា​គេ​ធ្វើតេស្ត iOS 9 Beta 1 ​បន្តិច​មើល៍ តើ​ពិសេស​អ្វី​ខ្លះល្អជាង​ iOS 8?

ប្រព័ន្ធប្រតិបត្តិការ iOS 9 ដែលទើបត្រូវបាន Apple ប្រកាសនៅក្នុងព្រឹត្តិការណ៍ WWDC 2015 សប្ដាហ៍នេះពិតជា ធ្វើឲ្យបណ្ដាសាធារណជន មានការសរសើរ ទៅលើមុខងារថ្មីៗ មានអត្ថប្រយោជន៍ ពិសេសគឺមុខងារ Low Power ដែលអាចជួយឱ្យទូរស័ព្ទ iPhone កាន់ថ្មយូរជាងមុន ៣ម៉ោងតែម្ដង។

Read more: ទស្សនា​គេ​ធ្វើតេស្ត iOS 9 Beta 1 ​បន្តិច​មើល៍ តើ​ពិសេស​អ្វី​ខ្លះល្អជាង​ iOS 8?

ពេជ្រ សេរីរ័ត្ន សុំចិត្តមហាជន កុំ​រិះ​គន់តិះ​​ដៀល កីឡាករ​កម្ពុជា ក្រោយ​ចាញ់​សិង្ហបុរី ៤-០

ភ្នំពេញ៖ ក្រោយពីកីឡាករ បាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានក្រុម សិង្ហបុរីបំបាក់ ក្នុងលទ្ធផល៤-០ នៅកីឡា ដ្ឋានជាតិអូឡាំពិក កាលពីរាត្រីម្សិលមិញនោះមក គេសង្កេតឃើញថា ក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិកម្ពុជា ត្រូវបានទស្សនិកជន និងអ្នកនិយម លេង Facebook ជាច្រើន បានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើសមត្ថភាព កីឡាករកម្ពុជា ដែលលេងអត់ក្នុងទឹកដីខ្លួន។

Read more: ពេជ្រ សេរីរ័ត្ន សុំចិត្តមហាជន កុំ​រិះ​គន់តិះ​​ដៀល កីឡាករ​កម្ពុជា...

ទស្សនា រូប​រាង​របស់ iPhone 7 ដែល​បង្កើត​ឡើង​ដោយ អ្នក​គាំទ្រ​ទៅ​មើល​ថា​ស្អាត​រឺ​ក៏អត់?

ជាទំលាប់របស់ Apple រៀងរាល់ ពីរឆ្នាំម្តង ទើបខ្លួនតម្លើង ម៉ូឌែល iPhone ខ្លួនមួយលេខ ហើយចុង ឆ្នាំនេះ Apple គួរតែបញ្ចេញ iPhone ម៉ូឌែល 6s និង 6s Plus។ យ៉ាងណាមិញ ប្រភព សំងាត់ មួយចំនួន បានបង្ហើបថា ឆ្នាំនេះ Apple ចង់ធ្វើ ខុសពី រាល់ដង ពោលវា អាចនឹង បង្កើត iPhone 7 យកតែម្តង ជាមួយនឹង រូបរាងថ្មី។

Read more: ទស្សនា រូប​រាង​របស់ iPhone 7 ដែល​បង្កើត​ឡើង​ដោយ...

លោក ស៊ិន ច័ន្ទសាយ៉ា គាំទ្រ​ចំណាត់​ការ ក្រសួង​វប្បធម៌ កោះ​ហៅ​តារា​ ស្រី​សិច​ស៊ី​ជ្រុល ទៅ​ព្រមាន

ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយ នេះ គេសង្កេតឃើញ ថាមានតារា ប្រុស-ស្រីរលក ក្រោយរបស់ខ្មែរ មួយចំនួនតែង បានបង្ហាញភាព ខុសប្លែកគ្នា តាមរយៈការបង្អួតសម្ញែង សំភារៈប្រើប្រាស់ មានតម្លៃថ្លៃៗ និងខ្លះចូលចិត្ត ប្រើសម្លៀកបំពាក់ ពណ៌ចម្រុះឆើតឆាយ ឯអ្នកទៀតខ្លះ ចូលចិត្តបែបសម័យ ដើម្បីទាញយកចំណាប់អារម្មណ៍ គាំទ្រពីទស្សនិកជន ដោយបង្ហាញពី ភាពសិចស៊ី ហើយមានអ្នកខ្លះហ៊ាន រហូតដល់ថ្នាក់ បញ្ចេញជ្រុលហួសហេតុ ពេកដែលមហាជន មិនអាចទទួលយកបាន។

Read more: លោក ស៊ិន ច័ន្ទសាយ៉ា គាំទ្រ​ចំណាត់​ការ ក្រសួង​វប្បធម៌ កោះ​ហៅ​តារា​...

ក្រៅ​ពី​កាន់​ថ្ម ១៤ម៉ោង តើ​កុំព្យូទ័រ Asus Transformer Book T100HA នៅ​​មាន​អ្វី​ពិសេស​ទៀត?

ថ្មីៗនេះ ក្រុមហ៊ុន Asus បានប្រកាសចេញ សមិទ្ធផលជាច្រើនរួមគ្នា ដែលមានទាំង ស្មាតហ្វូន (Smartphone) នាឡិកាដៃឆ្លាតវៃ (SmartWatch) ព្រមទាំងកុំព្យូទ័រ យួរដៃស៊េរីថ្មីទំនើបៗ។

Read more: ក្រៅ​ពី​កាន់​ថ្ម ១៤ម៉ោង តើ​កុំព្យូទ័រ Asus Transformer Book T100HA...

Microsoft ប្រកាស​ចេញ​ទូរស័ព្ទ​ក្រោម​ម៉ាក​យីហោ Nokia 105 តម្លៃ​តែ ២០ដុល្លារ អាច​ Standby ជាង១ខែ!

ក្រុមហ៊ុន Microsoft នៅថ្ងៃនេះទើប បានប្រកាសចេញ ទូរស័ព្ទស៊េរីទាបថ្មីមួយម៉ូ ដែលទៀតហើយ ដែលជ្រកក្រោមម៉ាកយីហោ Nokia ឈ្មោះថា Nokia 105។ ទូរស័ព្ទគូល័រ របស់ក្រុមហ៊ុន Software យក្សនេះចែកជាពីរស៊េរីគឺ Nokia 105 ស៊ីម១ និង Nokia 105 Dual Sim(ស៊ីម២) ដែលនឹងមាន លក់ក្នុងតម្លៃត្រឹមតែ ២០ដុល្លារអាមេរិកប៉ុណ្ណោះ។

Read more: Microsoft ប្រកាស​ចេញ​ទូរស័ព្ទ​ក្រោម​ម៉ាក​យីហោ Nokia 105 តម្លៃ​តែ ២០ដុល្លារ...

ប្រូមូសិន​​មិន​ធ្លាប់​មាន យក​ទូរស័ព្ទ iPhone 5 ប្ដូរ​យក iPhone 6 អស់​តែ ១ដុល្លារ​ចាប់​កក្រើក​នៅ​អាមេរិក!

ក្រុមហ៊ុន Best Buy ពេលនេះកំពុង មានកម្មវិធីប្រមូល សិនពិសេស trade-in ដោយផ្ដល់ឱកាស ឱ្យអតិថិជន យក iPhone 5 ដែលនៅដំណើរ ការល្អជាធម្មតា ទៅប្ដូរយក iPhone 6 បានដោយចំណាយប្រាក់តែ ១ដុល្លារប៉ុណ្ណោះ។

Read more: ប្រូមូសិន​​មិន​ធ្លាប់​មាន យក​ទូរស័ព្ទ iPhone 5 ប្ដូរ​យក iPhone 6 អស់​តែ...

រថយន្តប្រណីត របស់ JAGUAR នឹងចូលរួមកម្មវិធី ខួបកំណើតម្ចាស់ក្សត្រី Elizabeth II

ភ្នំពេញ៖ រថយន្ត Jaguar ត្រូវបានអញ្ជើញ ឲ្យចូលរួម ដាក់បង្ហាញនៅក្នុង កម្មវិធីខួបកំណើត របស់ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II ដែលនឹងត្រូវប្រារព្ធឡើង ដោយស្ថានទូតអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ ទី៩ ខែមិថុនា ឆ្នាំ២០១៥ នៅសណ្ឋាគារ InterContinental Hotel ចាប់ពីម៉ោង៦ ល្ងាចដល់ម៉ោង ៩យប់។

Read more: រថយន្តប្រណីត របស់ JAGUAR នឹងចូលរួមកម្មវិធី ខួបកំណើតម្ចាស់ក្សត្រី Elizabeth II

បិតា PRIUS ឈ្មោះថា TOYOTA MIRAI FCV អត់ប្រើសាំងទេ ហើយអត់ប៉ះពាល់បរិស្ថានទៀត

លោកអ្នក ប្រាកដជាដឹង ហើយថារថយន្ត Prius គឹជារថយន្ត Hybrid ដែលស៊ីសាំងតិច ជាងគេបង្អស់ ក្នុងចំណោម រថយន្តដែលបំពាក់ ប្រពន្ធ័ Hybrid ជាច្រើន។ ប៉ុន្តែងាកមកមើល រថយន្ត Toyota Mirai FCV ម៉ូដែល 2016 នេះវិញ ដែលវាលើសពីអ្វី ដែល Prius អាចធ្វើបាន គឺ រថយន្តមួយនេះ មិនត្រូវការ ថាមពល ប្រេងឥន្ទនៈ ក្នុងការប្រើប្រាស់នោះទេ និយាយរួមទៅ គឺ អត់ប្រើសាំង តែម្តង។

Read more: បិតា PRIUS ឈ្មោះថា TOYOTA MIRAI FCV អត់ប្រើសាំងទេ ហើយអត់ប៉ះពាល់បរិស្ថានទៀត

បែក​ធ្លាយ​អ៊ីមែល​បង្ហាញ​ថ្ងៃ​លក់​ iPhone 6s

ថ្មីៗនេះ មាន អ៊ីមែលផ្ទៃក្នុងមួយ បែកធ្លាយពី ក្រុមហ៊ុន ទូរគមនាគមន៍ Vodafone របស់អង់គ្លេស បានបង្ហាញថា ទូរសព្ទ Smartphone ជំនាន់ថ្មីរបស់ ក្រុមហ៊ុន Apple នឹងដាក់លក់នៅ ថ្ងៃទី២៥ ខែកញ្ញា ជាមួយ នឹងការកុម្ម៉ង់ទិញមុននឹង ចាប់ផ្ដើមពី ថ្ងៃទី១៨ ខែកញ្ញាតទៅ ។

Read more: បែក​ធ្លាយ​អ៊ីមែល​បង្ហាញ​ថ្ងៃ​លក់​ iPhone 6s

HTC​នឹង​ផលិត​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​«Hero»​នៅ​ខែតុលា

អគ្គនាយក និងជានាយក ប្រតិបត្តិក្រុមហ៊ុន HTC អ្នកស្រីCher Wangបានប្រកាសថា ក្រុមហ៊ុននឹងផលិត ស្មាតហ្វូនស៊េរីថ្មី «Hero»នៅខែតុលា ២០១៥ ដើម្បីបោះជំហាន ចូលទីផ្សារស្មាតហ្វូន ខណៈពេលក្រុមហ៊ុនៃវ៉ាន់មួយនេះកំពុងប្រកួតប្រជែង ជាមួយក្រុមហ៊ុន ក្នុងស្រុកក៏ដូចជាក្រៅ ស្រុកយ៉ាងស្វិតស្វាញ ។

Read more: HTC​នឹង​ផលិត​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​«Hero»​នៅ​ខែតុលា

មកដល់ទៀតហើយ ពិតជាទំនើបអស្ចារ្យ Lexus LX 570 Hybrid ស៊េរីឆ្នាំ 2016

យានយន្ដ៖ ក្រុមហ៊ុន រថយន្ដទំនើប Lexus បានប្រកាសជា សារធារណៈឲ្យបាន ដឹងពីគម្រោង ជាផ្លូវការបន្ទាប់របស់ ម៉ូដែល Lexus LX 570 hybrid ស៊េរីឆ្នាំ ២០១៦ ដែលកំពុងតែត្រៀម ខ្លួនរួចជាស្រេច សម្រាប់វាយលុកទីផ្សារនា ពេលខាងមុខនេះហើយ ។

Read more: មកដល់ទៀតហើយ ពិតជាទំនើបអស្ចារ្យ Lexus LX 570 Hybrid ស៊េរីឆ្នាំ 2016

Asus បញ្ចេញ​នាឡិកា Zenwatch​ជំនាន់​ទី​2

ក្រុមហ៊ុន តៃវ៉ាន់ Asus កាលពីពេល ថ្មីៗនេះបានណែនាំ នាឡិកាអេឡិចត្រូនិក Zenwatch ជំនាន់ទី២ លើទីផ្សារបច្ចេកវិទ្យា ក្នុងប្រទេសក៏ដូចជា នាំទៅកាន់ពិភពលោកផងដែរ។

Read more: Asus បញ្ចេញ​នាឡិកា Zenwatch​ជំនាន់​ទី​2

iPad Pro ជំនាន់​ថ្មី​មាន​ប៊ិក «Stylus»

ក្រុមហ៊ុន Apple កំពុងផលិត iPad ជំនាន់ថ្មីមាន ឈ្មោះថា iPad Pro អេក្រង់ធំទំហំ ១២៩ អីុញ ព្រមទាំងមាន «Stylus» ដែលជាប្រភេទប៊ិក ប្រើជំនួសម្រាមដៃ ក្នុងការប៉ះ Touch លើផ្ទៃអេក្រង់ ។

Read more: iPad Pro ជំនាន់​ថ្មី​មាន​ប៊ិក «Stylus»

BMW ម៉ូដែល X1 ស៊េរី 2016 ស៊ីសាំងប្រហែល រថយន្ត CAMRY ដែរ

ជាមួយការ រចនាថ្មី របស់រថយន្ត BMW ម៉ូដែល X1 ឆ្នាំ 2016 នេះវាបាន បង្ហាញពីភាពទាក់ទាញ យ៉ាងស្រស់ស្អាត ព្រមទាំងបទពិសោធន៍ ថ្មីមួយនៃរថយន្ត ត្រកូល X ដែលមានរាង តូចជាងគេនេះ។

Read more: BMW ម៉ូដែល X1 ស៊េរី 2016 ស៊ីសាំងប្រហែល រថយន្ត CAMRY ដែរ

ក្រុមហ៊ុន Microsoft ប្រកាស​ចេញ​លក់​ផលិតផល Nokia 105 ស៊េរី​ថ្មី និង Nokia 105 ស៊ី​ម​ពីរ

ក្រុមហ៊ុន Microsoft បានប្រកាសចេញ លក់ផលិតផល Nokia 105 ថ្មី និង Nokia 105 ស៊ីមពីរ ដើម្បីបំពេញសេចក្តី ត្រូវការអតិថិជន ដែលទើបចាប់ប្រើប្រាស់ ទូរស័ព្ទជាលើកដំបូង និងអតិថិជនស្មាតហ្វូន ដែលកំពុងស្វែងរកទូរស័ព្ទដៃ បម្រុងជាទី ទុកចិត្តរបស់ខ្លួន។

Read more: ក្រុមហ៊ុន Microsoft ប្រកាស​ចេញ​លក់​ផលិតផល Nokia 105 ស៊េរី​ថ្មី និង Nokia 105...

AUDI បង្ហាញ រថយន្តជំនាន់ថ្មី E-TRON ដែលអាចបើកបរ ដោយស្វ័យប្រវត្តិ មិនចាំបាច់ធ្វើការបញ្ជារ

កាលពីពេលថ្មីៗ នេះក្រុមហ៊ុន ផលិតរថយន្ត របស់អាល្លឺម៉ង់ Audi បានធ្វើអោយ ពិភពលោកភ្ញាក់ផ្អើល ក្រោយពេលដែល ក្រុមហ៊ុនមួយនេះ បង្ហាញខ្លួនរថយន្ត ជំនាន់ថ្មីរបស់ខ្លួន គឺ Audi R8 e-tron។ លក្ខណៈពិសេសរបស់ R8 e-tron មួយនេះ គឺវាមានសមត្ថភាព ក្នុងការបើកបរ ដោយស្វ័យប្រវត្តិ ដោយពុំចាំ បាច់មានការបញ្ជារ និង គ្រប់គ្រងរថយន្ត ពីអ្នកបើកបរឡើយ។

Read more: AUDI បង្ហាញ រថយន្តជំនាន់ថ្មី E-TRON ដែលអាចបើកបរ ដោយស្វ័យប្រវត្តិ...

វីជេ រតនា រកបានអ្នកថ្មីស្អំ​បេះដូង​ជំនួស សន នាងផល្លីកា

ភ្នំពេញៈ វីជេ រតនា ក្រោយពីដើរ ដល់ផ្លូវបែកបាក់ ជាមួយគូស្នេហ៍ រួមដំបូលតែមួយ នាង សន នាងផល្លីកា កាលពីពាក់កណ្តាល ឆ្នាំ២០១៤មក លោកត្រូវបាន ទស្សនិកជន និងអ្នកគាំទ្រ ដាក់រហស្សនាមឲ្យថា ជាបុរសអភ័ព្វស្នេហ៍ ប៉ុន្តែពេលនេះ លោកបានសម្រេចចិត្ត បង្ហាញមុខគូស្នេហ៍ថ្មី ដើម្បីបង្ហាញឲ្យ អតីតសង្សារចាស់ បានឃើញពីក្តីសុខ និងស្នេហាផ្អែមល្ហែមរបស់ខ្លួនក្រោយ បែកបាក់គ្នា។

Read more: វីជេ រតនា រកបានអ្នកថ្មីស្អំ​បេះដូង​ជំនួស សន នាងផល្លីកា

ល្បី​ថា​Samsung Galaxy S6Mini​បំពាក់​កាមេរ៉ា​ក្រោយ 16 មេ​ហ្គា​ភិ​ច​ស៊ែ​ល

ស្មាតហ្វូន Samsung Galaxy S6 Mini នឹងបំពាក់កាមេរ៉ា ក្រោយទំហំ ១៦ មេហ្គាភិចស៊ែល ចំណែកកាមេរ៉ាមុខ ៥ មេហ្គាភិចស៊ែល និងដំណើរការដោយបន្ទះ Chipប្រភេទ Snapdragon 808 ។

Read more: ល្បី​ថា​Samsung Galaxy S6Mini​បំពាក់​កាមេរ៉ា​ក្រោយ 16 មេ​ហ្គា​ភិ​ច​ស៊ែ​ល

រូបភាព​ប្លែក​ៗ​មួយ​ចំនួន​នៅ​លើ​ពិភពលោក

១-បណ្ណាគារដ៏ធំនៅអាហ្សង់ទីន

អ្នកនិយមអានសៀវភៅដើររកមើលសៀវភៅនៅក្នុងសណ្ឋាគារ «អេលអេតេនីយ៉ូ»ជាបណ្ណាគារដ៏ធំស្ថិតនៅរោងល្ខោនបុរាណក្នុងក្រុងប៊ុយណូស៊ែរ ប្រទេសអាហ្សង់ទីន និងចាត់ទុកជាទីក្រុងដែលមានហាងលក់សៀវភៅច្រើនបំផុតនៅលើពិភពលោក ។

២-ឆ្កែហាត់ប្រាណ

ឆ្កែមួយក្បាលហាត់ប្រាណនៅក្នុងអាងហែលទឹកសម្រាប់ឆ្កែ «អីុអនផេន» ក្រុងតូក្យូ របស់ក្រុមហ៊ុន«អីុអន ផេន ផេកូស» ។ ក្រុមហ៊ុននេះទទួលបម្រើថែទាំសត្វជាច្រើនប្រភេទស្របតាមតម្រូវការរបស់ម្ចាស់ ។

៣-ឧទ្ធម្ភាគចក្របើកបរដូចរថយន្ត

លោកយួនជីនអីុង វិស្វករចំណាស់ក្នុងស្រុកជាំងចូវ ខេត្តហ៊ឺណាន ចំណាយពេលប្រហែល៥ឆ្នាំ បង្កើតឧទ្ធម្ភាគចក្រសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនងាយស្រួលនាំចៅ និងម្តាយដើរកម្សាន្តនៅទូទាំងប្រទេស ប៉ុន្តែជាចុងក្រោយត្រូវយកប្រើជាពាហនៈនៅលើដងផ្លូវដោយមានបណ្តោយប្រវែង១២,៥ម៉ែត្រ កម្ពស់២,៨ម៉ែត្រ ។

៤-មនុស្សយន្តទទួលភ្ញៀវ

នារីជប៉ុនម្នាក់ ឈរក្បែរមនុស្សយន្ត ស្វាគមន៍ភ្ញៀវមាន លក្ខណៈស្រដៀងមនុស្ស រួមទាំងស្វាគមន៍ដល់ អតិថិជនដែលចូល ទស្សនាក្នុងហាងទំនិញ មីតស៊ូកូស៊ី ក្រុងតូក្យូ ប្រទេសជប៉ុន ។

៥-ទស្សនាការបង្ហោះខ្លែង

មនុស្សជាច្រើន បានបង្ហោះខ្លែង ដោយដាក់តម្រៀបគ្នា មានរាងជារថយន្ត នៅលើវេហាស៍ នៅក្រុងប៊ែក ភាគខាងជើងប្រទេសបារាំង ។ នោះជាពិធីបង្ហោះខ្លែង អន្តរជាតិលើកទី២៩ រៀបចំឡើងពីថ្ងៃទី១៨ ដល់២៦ មេសា ២០១៥ ។

៦-ពងអណ្តើករាយប៉ាយនៅតំបន់ឆ្នេរ

ឥន្ទ្រីហើរនៅលើ វេហាស៍ខណៈមាន សម្បកពងអណ្តើក នៅតំបន់ឆ្នេរក្នុងបរិវេណ ឈូងសមុទ្របេងហ្គោល រដ្ឋអូរីសសា ប្រទេសឥណ្ឌា ។ ជារៀងរាល់ឆ្នាំ មានអណ្តើកជាច្រើនពាន់ក្បាល ឡើងពងនៅលើឆ្នេរ ដោយស៊ីរុក្ខជាតិ និងសត្វជាអាហារ ។

៧-តាំងបង្ហាញរថយន្ត

រថយន្តមែរសឺដែស បេន អេហ្វ០១៥ (FO15) ប្រើបច្ចេកវិទ្យាទំនើប ដាក់តាំងបង្ហាញនៅសៀងហៃ ។ នោះជាពិព័រណ៍លើកទី១៦ ទោះបីជាស្ថានភាព សេដ្ឋកិច្ចជួបការពិបាកក្នុង ត្រីមាសដំបូងក្នុងឆ្នាំ នេះក៏ដោយ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តពីបរទេសនៅតែវិនិយោគនៅប្រទេសចិន ។

៨-ឆ្កែកំពូលល្បិច

ឆ្កែកំពូលល្បិចមួយក្បាល មានវិធីសាស្ត្រដើម្បី ទាក់ទាញចំណាប់អារម្មណ៍ អតិថិជនទូទៅព្រោះ វាដើរដោយអូសជើង ក្រោយដូចឆ្កែពិការ ធ្វើឱ្យអ្នកដែលប្រទះ ឃើញអាណិតយក ចំណីឱ្យស៊ី ប៉ុន្តែការណ៍ពិតវាមានជើងធម្មតា ៕

ដកស្រង់ពី៖ កោះសន្ដិភាព

នាយក្រិន ធ្វើ​ខួប​កំណើត ​ឲ្យ​ភរិយា បង្កើន​ភាព ​ផ្អែម​ល្ហែម

ភ្នំពេញ៖ តារាកំប្លែងប្រចាំ ក្រុមនាយ កុយ រាងតូចល្អិត នាយ ក្រិន បន្ទាប់ពីបានរៀបការ មានភរិយាទី២ មកគេឃើញ តារាកំប្លែងរូបនេះ មានទឹកមុខ ស្រស់ស្រាយ សប្បាយចិត្ត និងមានសុភមង្គល មិនចាញ់ គូស្វាមីភរិយា ដទៃឡើយ ។

Read more: នាយក្រិន ធ្វើ​ខួប​កំណើត ​ឲ្យ​ភរិយា បង្កើន​ភាព ​ផ្អែម​ល្ហែម