Social Network

Asus បញ្ចេញ​នាឡិកា Zenwatch​ជំនាន់​ទី​2

ក្រុមហ៊ុន តៃវ៉ាន់ Asus កាលពីពេល ថ្មីៗនេះបានណែនាំ នាឡិកាអេឡិចត្រូនិក Zenwatch ជំនាន់ទី២ លើទីផ្សារបច្ចេកវិទ្យា ក្នុងប្រទេសក៏ដូចជា នាំទៅកាន់ពិភពលោកផងដែរ។

Zenwatch 2 ជំនាន់ថ្មីនេះ មានពីរម៉ូដែល គឺ៤៥មីល្លីម៉ែត្រ និង៤៩មីល្លីម៉ែត្រ និងមានពណ៌សម្រាប់ ជ្រើសរើសដូចជាពណ៌មាស និងពណ៌ប្រាក់ ។ ក្រៅពីមានមុខងារ ត្រួតពិនិត្យសុខភាព នាឡិកា Zenwatch ជំនាន់ថ្មីត្រូវបានបំពាក់ដោយ AMOLED ការពារដោយកញ្ចក់ Corning Gorilla Glass 3 និងទទួលបាន វិញ្ញាបនបត្រផ្នែក IP67 ដែលការពារ ការជ្រាបទឹកបាន យ៉ាងមានប្រសិទ្ធភាព ។

Processor ប្រភេទ Qualcomm Snapdragon ព្រមទាំងមានឆ្នាំង សាកកាន់តែទាន់សម័យ ពោលគឺប្រភេទឆ្នាំង សាកដែលម៉ាញ៉េទិក (Magnetic Charger) ងាយស្រួលបញ្ចូល ថ្មឆាប់ពេញ។ រីឯប្រព័ន្ធប្រតិបត្តិការវិញក្រុមហ៊ុន Asus ជ្រើសរើសយក Version ចុងក្រោយគេបង្អស់។ តម្លៃពិតប្រាកដ របស់វាក្រុមហ៊ុន មិនបានបញ្ជាក់ទេ ៕

ដកស្រង់ពី៖ កោះសន្ដិភាព