Social Network

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ គម្រោងសិក្សាលទ្ធភាព និងផែនការមេសម្រាប់បណ្តាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកនៅក្នុងក្រុងសំខាន់ៗចំនួន៣ នឹងចាប់ផ្ដើមនៅចុងខែនេះ និងបញ្ចប់នៅចុងឆ្នាំ២០២០

(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងសិក្សាលទ្ធភាព និងផែនការមេ សម្រាប់បណ្តាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក ក្នុងក្រុងព្រះសីហនុ ក្រុងសៀមរាប និងក្រុងតាខ្មៅ ដែលសិក្សាដោយក្រុមហ៊ុនចិន នឹងចាប់ផ្ដើមអនុវត្ដន៍នៅចុងខែមិថុនា ឆ្នាំ២០១៨នេះ និងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២០ខាងមុខ ។

Read more: ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ គម្រោងសិក្សាលទ្ធភាព...

លោក ហ៊ីង ប៊ុនហៀង ប្រកាសជាថ្មីប្រឆាំងដាច់ខាត មិនឱ្យកើតមានបដិវត្តន៍ព៌ណនៅកម្ពុជា និងការពារជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា

(កណ្តាល)៖ លោក ហ៊ីង ប៊ុនហៀង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសជាថ្មី ប្រឆាំងដាច់ខាតមិនឱ្យមាន កើតឡើងបដិវត្តន៍ព៌ណនៅកម្ពុជា និងការពារជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដើម្បីសុខសាន្ត របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

Read more: លោក ហ៊ីង ប៊ុនហៀង ប្រកាសជាថ្មីប្រឆាំងដាច់ខាត មិនឱ្យកើតមានបដិវត្តន៍ព៌ណនៅកម្ពុជា...

អំណោយមនុស្សធម៌សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវចែកជូនពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ នៅខណ្ឌមានជ័យ, លោក ឌី រ័ត្នខេមរុណ អំពាវនាវឲ្យពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា

(ភ្នំពេញ)៖ លោកអភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខា កាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ លោកឌី រ័ត្នខេមរុណ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ទាំងអស់ ដែលមានអាយុគ្រប់គ្រាន់ មានសិទ្ធិក្នុងការចូលរួមបោះឆ្នោត សូមមេត្តាទៅបោះឆ្នោតកុំបីខាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

Read more: អំណោយមនុស្សធម៌សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត...

មន្ត្រី១១រូប ក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី, អភិបាលខេត្តជំរុញឱ្យមន្ត្រីទាំងអស់ ត្រូវខិតខំបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា

(កំពង់ធំ)៖ មន្ត្រីចំនួន១១រូប ដែលមកពី៣អង្គភាព-មន្ទីរ ក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសចូល កាន់មុខតំណែង ក្នុងរចនាសម្ព័ន្ធមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត។

Read more: មន្ត្រី១១រូប ក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី,...

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចុះជួបសំណេះសំណាលពលរដ្ឋ នៅឃុំពាមជីកង ស្រុកកងមាសចំនួន៦៥០០នាក់ និងកសាងផ្លូវបេតុងមួយខ្សែ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ចំនួន៦៥០០នាក់ ព្រមទាំងផ្តល់អំណោយ ជាផ្លូវបេតុងមួយខ្សែថ្មីទៀត ប្រវែង៣០៧ម៉ែត្រ។

Read more: ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចុះជួបសំណេះសំណាលពលរដ្ឋ នៅឃុំពាមជីកង...

លោក ឯម ច័ន្ទមករា៖ កម្ពុជាបន្តបង្ហាញឆន្ទៈនៅចំពោះមុខអង្គការសហប្រជាជាតិគាំទ្រការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពសម្រេចឲ្យខាងតែបាននិងមានស័ក្តសិទ្ធភាព!

(សហរដ្ឋអាមេរិក)៖ ថ្លែងនៅចំពោះមុខតំណាងរដ្ឋាភិបាល ជាច្រើននៅឯអង្គការសហប្រជាជាតិ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងនាមជារដ្ឋភាគីនៃ អនុសញ្ញាសិទ្ធិជនមានពិការភាព លោក ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសគោលជំហររបស់រដ្ឋាភិបាល កម្ពុជាក្នុងការបន្តបង្ហាញឆន្ទៈនៅចំពោះមុខ អង្គការសហប្រជាជាតិពី គាំទ្រការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិ ជនមានពិការភាព សម្រេចឲ្យខាងតែបាន និងមានស័ក្តសិទ្ធភាព ដើម្បីលើកកម្ពស់សិទ្ធិនិងយកចិត្តទុកដាក់លើសុខមាល ភាពជនមានពិការភាព។

Read more: លោក ឯម ច័ន្ទមករា៖...

ប្រជាពលរដ្ឋប្រកបរបរកសិកម្ម ងាកមកចាប់អារម្មណ៍ ដាំដំណាំស្វាយខុសរដូវ ដោយរំពឹងមានទីផ្សារក្នុងការនាំចេញ

(ភ្នំពេញ)៖ ខណៈស្វាយតាមរដូវ មានការធ្លាក់ថ្លៃប្រជាពលរដ្ឋ បានងាកមកចាប់អារម្មណ៍ ទៅលើការដាំដំណាំស្វាយខុសរដូវវិញ ព្រោះស្វាយខុសរដូវនេះ អាចមានទីផ្សារនាំចេញច្រើនជាងស្វាយធម្មតា។

Read more: ប្រជាពលរដ្ឋប្រកបរបរកសិកម្ម ងាកមកចាប់អារម្មណ៍ ដាំដំណាំស្វាយខុសរដូវ...

កុមារ៣ម៉ឺននាក់ ត្រូវបានសង្គ្រោះពីពលកម្មធ្ងន់ធ្ងរ និងផ្ដល់ការអប់រំបណ្ដុះបណ្ដាល តែនិទណ្ឌភាពនៅតែជាបញ្ហា

(ភ្នំពេញ)៖ នៅអំឡុងពេលជិតមួយអាណត្តិ (ជិត៥ឆ្នាំ) កុមារនៅកម្ពុជាប្រមាណ៣ម៉ឺននាក់ ត្រូវបានរាជរដ្ឋាភិបាលជួយ សង្គ្រោះឱ្យផុតពីស្ថាន ភាពពលកម្មធ្ងន់ធ្ងរ ព្រមទាំងបានផ្ដល់នូវលទ្ធភាពទទួលបាន ការអប់រំចំណេះដឹងទូទៅ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ប៉ុន្តែបញ្ហានិទណ្ឌភាពនៅតែជាបញ្ហាចម្បងមួយ ដែលជំរុញឱ្យកើត មានពលកម្មកុមារធ្ងន់ធ្ងរ។

Read more: កុមារ៣ម៉ឺននាក់ ត្រូវបានសង្គ្រោះពីពលកម្មធ្ងន់ធ្ងរ និងផ្ដល់ការអប់រំបណ្ដុះបណ្ដាល...

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល១៥៥នាក់ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល១៥៥នាក់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

Read more: ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ...

នាយឧត្តមសេនីយ៍ ប៉ុល សារឿន៖ សង្គ្រាមមិនអាចបញ្ចប់បានដោយកម្លាំងយោធាទេ គឺត្រូវតែមានការចរចាផ្លូវនយោបាយមួយ ដើម្បីសម្របសម្រួលរកសន្តិភាព

(ភ្នំពេញ)៖ ដើម្បីចែករំលែកបទពិសោធន៍ ក្នុងជីវិតជាយោធា ជិត៥០ឆ្នាំ កន្លងទៅនេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានប្រាប់ឧត្តមសេនីយ៍ទោ Jacob Gideon Kingu នាយកសាកលវិទ្យាល័យការពារជាតិ ប្រទេសតង់សានៀ ឱ្យដឹងថា សង្គ្រាមទាំងអស់ មិនអាចបញ្ចប់ បានដោយកម្លាំងយោធានោះទេ គឺនៅចុងបញ្ចប់ត្រូវតែមានការចរចា ផ្លូវនយោបាយមួយ ដើម្បីសម្របសម្រួលរកសន្តិភាព ដោយឈរលើគោលការណ៍ សមភាពខាងសេដ្ឋកិច្ច និងផលប្រយោជន៍។

Read more: នាយឧត្តមសេនីយ៍ ប៉ុល សារឿន៖ សង្គ្រាមមិនអាចបញ្ចប់បានដោយកម្លាំងយោធាទេ...

អភិបាលខេត្តពោធិ៍សាត់ ជំរុញឲ្យពលរដ្ឋចូលរួមថែរក្សាសន្តិភាព និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ផ្អែកតាមប្រវត្តិសាស្ត្រ ក្រោយមហានគរ៥០០ឆ្នាំមុន ប្រទេសកម្ពុជាមិន ដែលមានសន្តិភាពទេ ប៉ុន្តែក្រោយឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ពេលវេលា និងអាយុជីវិត ទម្រាំបានសន្តិភាពជូនប្រជាពលរដ្ឋ រហូតមកដល់សព្វថ្ងៃ។

Read more: អភិបាលខេត្តពោធិ៍សាត់ ជំរុញឲ្យពលរដ្ឋចូលរួមថែរក្សាសន្តិភាព...

ការបង្កើតទិវាប្រឆាំងពលកម្មកុមារ ១២ មិថុនា ជាការជួយដល់កុមារ ឲ្យជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មនានា

(ភ្នំពេញ)៖ ការបង្កើតឲ្យមានទិវា ប្រឆាំងពលកម្មកុមារ ១២មិថុនា ជាការជួយយ៉ាងធំធេងមួយ ដល់កុមារឲ្យជៀសផុត ពីការកេងប្រវ័ញ្ចកម្លាំងពលកម្មនានា និងមានសារៈសំខាន់ណាស់ ក្នុងការធ្វើឲ្យ ប្រសើរឡើងនូវសុវត្ថិភាព និងសុខភាពរបស់កុមារ។

Read more: ការបង្កើតទិវាប្រឆាំងពលកម្មកុមារ ១២ មិថុនា ជាការជួយដល់កុមារ...

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ស្នើថៃចាត់វិធានការការលក់អង្ករថៃ ប្រើនិមិត្តសញ្ញាប្រាសាទអង្គរវត្តនៅលើការ៉ុង ក្នុងប្រទេសកាណាដា

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដោយត្រង់ៗទៅកាន់ភាគីថៃតាមររយៈលោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ឲ្យពិនិត្យចំពោះការដាក់លក់អង្កររបស់ថៃដោយប្រើនិមិត្តសញ្ញាប្រាសាទអង្គររបស់ខ្មែរនៅលើការ៉ុងអង្ករ ក្នុងទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា។

សំណើបានធ្វើឡើងក្នុងជំនួបសំណេះសំណាលការងាររវាងលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាមួយលោកឯកអគ្គរាជទូតថៃ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។

ឆ្លើយតបសំណើនេះ លោក ប៉ានីយ៉ារ៉ាក់ ពូលធុប បានបញ្ជាក់ថា អាជ្ញាធរថៃ បានជូនដំណឹងដល់ភាគីពាក់ព័ន្ធ តាមរយៈកិច្ចសហការជាមួយតំណាងពាណិជ្ជកម្មនៃប្រទេសកាណាដា ដើម្បីទប់ស្កាត់មិនឲ្យទំនិញអង្ករខាងលើមានវត្តមានតទៅទៀត នៅតាមទីផ្សារក្នុងទីក្រុងម៉ុងរេអាល់នោះឡើយ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗមានការប្រតិកម្មមួយពីសំណាក់ប្រជាពលរដ្ឋខ្មែរ ចំពោះអង្កររបស់ថៃ ដែលបានយកប្រាសាទអង្គររបស់ខ្មែរធ្វើជានិមិត្តសញ្ញានៅលើការ៉ុងអង្កររបស់ខ្លួន ហើយសរសេរជាអក្សរខ្មែរ «អង្ករក្រអូបពិសេស» ថែមទៀត។ ក្រោយមានការប្រតិកម្មនេះ ក្រសួងពាណិជ្ជកម្មក៏បានស្រាវជ្រាវ និងរកឃើញថា អង្ករទាំងនេះមានដាក់លក់នៅតាមផ្សារមួយចំនួនក្នុងទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា។

ក្រសួងពាណិជ្ជកម្ម ក៏បានទាក់ទងភ្លាមៗទៅភាគីថៃ ដើម្បីចាត់វិធានការទៅលើបញ្ហានេះផងដែរ។ ក្រសួងពាណិជ្ជកម្មចាត់ទុកការក្លែងបន្លំអត្តសញ្ញាណរបស់ទំនិញអង្កររបស់ក្រុមហ៊ុនថៃនេះថា ជាការបំភ័ន្តអ្នកប្រើប្រាស់ពីប្រភពដើមនៃទំនិញ៕

ដកស្រង់ពី៖FRESH NEWS

ក្រសួងការងារ ចាប់ដៃជាមួយសហព័ន្ធនិយោជកក្នុងស្រុក ពង្រីកវិសាលភាពនៃការបណ្ដុះបណ្ដាលជំនាញមេកានិករថយន្ត សំណង់ ការងារ អគ្គីសនី និងកម្មន្តសាល

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃការអប់រំបណ្តុះបណ្តាលជំនាញមេកានិករថយន្ត សំណង់ ការងារ អគ្គីសនី និងកម្មន្តសាល ស្របនឹងគោលនយោបាយជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល។

Read more: ក្រសួងការងារ ចាប់ដៃជាមួយសហព័ន្ធនិយោជកក្នុងស្រុក...

រដ្ឋសភា ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យមើលរបៀបវារៈមួយចំនួន សម្រាប់ដាក់បញ្ចូលកិច្ចប្រជុំពេញអង្គ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋសភា បានបើកកិច្ចប្រជុំគណៈកម្មា ធិការអចិន្រ្តៃយ៍របស់ខ្លួន នៅវិមានរដ្ឋសភា ដើម្បីពិនិត្យមើលរបៀប វារៈមួយចំនួន សម្រាប់ដាក់បញ្ចូលក្នុង កិច្ចប្រជុំពេញអង្គ ដែលធ្វើឡើង នាពេលខាងមុខនេះ។

Read more: រដ្ឋសភា ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យមើលរបៀបវារៈមួយចំនួន...

លោកស្រី ម៉ែន សំអន៖ ពលករខ្មែរធ្វើការនៅប្រទេសថៃ ប្រមាណ៣លាននាក់ ត្រូវបានការយកចិត្តទុកដាក់ពីអាជ្ញាធរថៃ, ពួកគាត់មានប្រាក់ចំណូលសមរម្យ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួបពិភាក្សាជាមួយលោក ផានយ៉ារ៉ាក់ ភលផុប (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

Read more: លោកស្រី ម៉ែន សំអន៖ ពលករខ្មែរធ្វើការនៅប្រទេសថៃ ប្រមាណ៣លាននាក់...

សម្ដេចតេជោ ហ៊ុន សែន នឹងស្នើរដ្ឋាភិបាលចិនជួយធ្វើផ្លូវភ្ជាប់ពីកោះកុង-ថ្មដា-សំឡូត ដែលមានតម្លៃ២០០លានដុល្លារ

(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងពេលឆាប់ៗនេះ សម្តេចនឹងស្នើគម្រោង អាទិភាពមួយដល់រដ្ឋាភិបាលចិន ឱ្យជួយសាងសង់ផ្លូវក្រាលកៅស៊ូ ភ្ជាប់ផ្លូវពីខេត្តកោះកុង ឆ្លងកាត់ឃុំថ្មដា នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ស្រុកសំឡូត នៃខេត្តបាត់ដំបង ដែលមានតម្លៃប្រហាក់ ប្រហែល២០០លាន ដុល្លារអាមេរិក។

Read more: សម្ដេចតេជោ ហ៊ុន សែន...

នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ចុះពិនិត្យការងារស្ថាបនាផ្លូវ៥ខ្សែ នៅខេត្តព្រៃវែង និងបំផុសដល់ប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

(ភ្នំពេញ)៖ ដោយគោរពតាមអនុសាសន៍របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យការងារស្ថាបនា ផ្លូវចំនួន៥ខ្សែនៅក្នុងខេត្តព្រៃវែង ដែលកំពុងដំណើរការសាងសង់។

Read more: នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ចុះពិនិត្យការងារស្ថាបនាផ្លូវ៥ខ្សែ នៅខេត្តព្រៃវែង...

​អភិបាលខេត្តស្ទឹងត្រែង ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន៣ភូមិ ក្រុងស្ទឹងត្រែង ចំនួន​១,៤៣២ក្បាលដី​

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងសង្កាត់ចំនួន២ នៃក្រុងស្ទឹងត្រែង ដែលមានសរុប១,៤៣២ក្បាលដី ក្រោមអធិបតីភាព លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។

Read more: ​អភិបាលខេត្តស្ទឹងត្រែង ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ...

សម្ដេចតេជោ ហ៊ុន សែន៖ ​មិត្តចិនបានរួមចំណែកតភ្ជាប់ផ្ទៃក្នុង​​កម្ពុជា ក្នុងការធ្វើដំណើរពី​ភ្នំពេញ ទៅកាន់បណ្តាខេត្ត

(កំពង់ធំ)៖ ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងសរុប ២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈការជួយសាងសង់ ផ្លូវជាតិលេខ៦នេះ រាជរដ្ឋាភិបាលចិន បានរួមចំណែកតភ្ជាប់ ផ្ទៃក្នុងប្រទេសកម្ពុជា ក្នុងការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្ត ផ្សេងៗទៀត។

Read more: សម្ដេចតេជោ ហ៊ុន សែន៖ ​មិត្តចិនបានរួមចំណែកតភ្ជាប់ផ្ទៃក្នុង​​កម្ពុជា...