Social Network

លោក​ ប៉ាន សូរស័ក្តិ៖ ទីផ្សារកសិកម្មនឹងត្រូវពង្រីក ហើយគ្មានការយកពន្ធដីពីកសិករ​ឡើយ បើសិនជាគណបក្សប្រជាប្រជាជនកម្ពុជាឈ្នះឆ្នោត!

(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម បានអះអាងចំពោះមុខប្រជាពលរដ្ឋថា នៅក្នុងអាណត្តិទី៦ រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នឹងមិនអនុវត្តន៍ការយកពន្ធ លើដីកសិកម្មពីប្រជា កសិករឡើយ គឺមានតែខិតខំស្វែង រកទីផ្សារថ្មីៗបន្ថែម ទៀតជូនប្រជាកសិករ ដើម្បីលក់កសិផលជាមួយតម្លៃសមរម្យ សំដៅបង្កើនជីវភាពគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

Read more: លោក​ ប៉ាន សូរស័ក្តិ៖ ទីផ្សារកសិកម្មនឹងត្រូវពង្រីក...

ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបាត់ដំបង កំពុងស្វែងរកដំណោះស្រាយពាក់ព័ន្ធតម្លៃពោតធ្លាក់ចុះ នៅតាមជាយដែនកម្ពុជា-ថៃ

(បាត់ដំបង)៖ ក្រសួងពាណិជ្ជកម្ម, រដ្ឋបាលខេត្តបាត់ដំបង និងអាជីវករប្រមូលទិញពោត នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានចូលរួមប្រជុំរកដំណោះស្រាយ តម្លៃពោតគ្រាប់ធ្លាក់ថ្លៃ នៅតាមបណ្តាស្រុកជាយដែនកម្ពុជា-ថៃ។

Read more: ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបាត់ដំបង...

ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបាត់ដំបង កំពុងស្វែងរកដំណោះស្រាយពាក់ព័ន្ធតម្លៃពោតធ្លាក់ចុះ នៅតាមជាយដែនកម្ពុជា-ថៃ

(បាត់ដំបង)៖ ក្រសួងពាណិជ្ជកម្ម, រដ្ឋបាលខេត្តបាត់ដំបង និងអាជីវករប្រមូលទិញពោត នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានចូលរួមប្រជុំរកដំណោះស្រាយ តម្លៃពោតគ្រាប់ធ្លាក់ថ្លៃ នៅតាមបណ្តាស្រុកជាយដែនកម្ពុជា-ថៃ។

Read more: ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបាត់ដំបង...

៦ខែឆ្នាំ២០១៨ រដ្ឋបាលគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ១ពាន់លានដុល្លារអាមេរិក, ពន្ធពីយានយន្តមានកំណើនខ្ពស់ជាងគេ

(ភ្នំពេញ)៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានឲ្យដឹងថា ឆមាសទី១ (៦ខែ) ឆ្នាំ២០១៨នេះ ចំណូលពីការប្រមូលពន្ធដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ មានប្រមាណ ៤,៧៣៦ប៊ីលានរៀល ស្មើនឹងប្រមាណ ១,១៧២លានដុល្លារអាមេរិក។

Read more: ៦ខែឆ្នាំ២០១៨ រដ្ឋបាលគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ១ពាន់លានដុល្លារអាមេរិក,...

សម្ដេចពិជ័យសេនា ទៀ បាញ់៖ សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមានការរីកចម្រើន ដូច្នេះត្រូវបន្ដបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា

(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង ចំនួន៣,៥៥០នាក់ និងការបង្ហាញបេក្ខភាពជា បេក្ខជនជាតំណាងរាស្ត្រ ទាំងពេញសិទ្ធិ និងត្រៀមបម្រុង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង។

Read more: សម្ដេចពិជ័យសេនា ទៀ បាញ់៖ សន្តិភាព...

សម្ដេចពិជ័យសេនា ទៀ បាញ់៖ សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមានការរីកចម្រើន ដូច្នេះត្រូវបន្ដបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា

(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង ចំនួន៣,៥៥០នាក់ និងការបង្ហាញបេក្ខភាពជា បេក្ខជនជាតំណាងរាស្ត្រ ទាំងពេញសិទ្ធិ និងត្រៀមបម្រុង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង។

Read more: សម្ដេចពិជ័យសេនា ទៀ បាញ់៖ សន្តិភាព...

អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យវាយកម្ទេចសំណង់ខុសច្បាប់ លើតំបន់អាងទឹកទនប់ឥណ្ឌា (បឹងតាសាល) ដោយដកហូតសម្ភារគ្រឿងសំណង់ជាច្រើន

(កំពង់ស្ពឺ)៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ព្រុំ វណ្ណៈ អភិបាលរងខេត្តកំពង់ស្ពឺ សហការដោយព្រះរាជអាជ្ញារង អ៊ូ ផាត នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ តាមការបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះវាយកម្ទេចសំណង់មិនគោរពច្បាប់មួយកន្លែង លើតំបន់អាងទឹកទនប់ឥណ្ឌ (បឹងតាសាល) ដោយដកហូតសម្ភារគ្រឿង សំណង់ជាច្រើន។

Read more: អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យវាយកម្ទេចសំណង់ខុសច្បាប់ លើតំបន់អាងទឹកទនប់ឥណ្ឌា...

ក្រុមប្រឹក្សាធម្មនុញ្ញ ដាស់តឿនគ្រប់គណបក្សនយោបាយ ដែលដាក់ពាក្យបណ្តឹង មកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្តោតទៅលើផ្លូវច្បាប់ និងកម្មវត្ថុនៃពាក្យបណ្តឹង ឱ្យបានច្បាស់លាស់

(ភ្នំពេញ)៖ លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាធម្មនុញ្ញ បានដាស់តឿនគ្រប់គណបក្សនយោបាយទាំងអស់ ដែលមកដាក់ពាក្យបណ្តឹង នៅក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្តោតទៅលើគុណភាព នៃពាក្យបណ្តឹងរបស់ខ្លួន ដោយមានខ្លឹមសារ និងកម្មវត្ថុច្បាស់លាស់មិនត្រូវផ្តោតទៅលើបរិមាណ នៃបណ្តឹងនោះទេ។

Read more: ក្រុមប្រឹក្សាធម្មនុញ្ញ ដាស់តឿនគ្រប់គណបក្សនយោបាយ ដែលដាក់ពាក្យបណ្តឹង...

សៀកខ្មែរ១០ទម្រង់ នឹងត្រូវលើកយកសម្ដែង ឲ្យពលរដ្ឋខ្មែរទស្សនា ដោយសេរី

(ភ្នំពេញ)៖ សាលាសៀក នៃសាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីសម្ដែងសៀក ចំនួន១០ទម្រង់ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក នៅ មជ្ឈមណ្ឌលសិល្បៈសៀក និងទស្សនីយភាព ដែលមានទីតាំងនៅទល់មុខ វិមានរដ្ឋសភាជាតិ ដោយអនុញ្ញាតឲ្យពលរដ្ឋខ្មែរ បានចូលទស្សនាដោយសេរី ពោលគឺមិនមានការលក់សំបុត្រ អ្វីទាំងអស់។

Read more: សៀកខ្មែរ១០ទម្រង់ នឹងត្រូវលើកយកសម្ដែង ឲ្យពលរដ្ឋខ្មែរទស្សនា ដោយសេរី

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារដល់អតីតតារាចម្រៀង លោក ចាន់ សម័យ ចំថ្ងៃខួប៥ឆ្នាំ នៃមរណភាពឪពុករបស់សម្ដេច

(ភ្នំពេញ)៖ បន្ទាប់ពីជ្រួតជ្រាបនូវដំណឹងខ្វះខាត និងការរស់នៅយ៉ាងលំបាក តស៊ូចិញ្ចឹមកូនប្រាំនាក់ ក្នុងបន្ទុកគ្រួសារ និងរស់នៅសំងំលាក់ខ្លួនចាក ឆ្ងាយពីវិស័យសិល្បៈ ពីសំណាក់ អតីតតារាចម្រៀងធ្លាប់ល្បី គឺលោក ចាន់ សម័យ រួចមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជួយដល់តារាចម្រៀង លោក ចាន់ សម័យ ដើម្បីជួយសម្រាលការលំបាក និងកសាងទីជំរករបស់ខ្លួន។

Read more: សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារដល់អតីតតារាចម្រៀង លោក ចាន់ សម័យ...

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា តំណាងឲ្យកម្មករជាង៥០ម៉ឺននាក់ ដាក់ញត្តិជូនសហភាពអឺរ៉ុប បន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សំ សឿន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលតំណាងឲ្យកម្មករនិយោជិត ចំនួនជាង៥០ម៉ឺននាក់ លើវិស័យកាត់ដេរ និងរោងចក្រផលិតស្បែកជើង បានដាក់ញត្តិស្នើដល់សហភាពអឺរ៉ុប ដើម្បីបន្តផ្តល់ ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់ប្រទេសកម្ពុជា។

Read more: ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា តំណាងឲ្យកម្មករជាង៥០ម៉ឺននាក់...

អភិបាលខេត្តតាកែវ សុំឲ្យស្នងការខេត្ត មេមេបញ្ជាការអាវុធហត្ថខេត្ត និងមេយោធាខេត្ត ចូលរួមប្រជុំពាក់ព័ន្ធបញ្ហាគ្រឿងញៀន

(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទូចស្នើសុំដល់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត និងលោកឧត្តមសេនីយ៍ទោ សេក រស់ មេបញ្ជាការសឹករងខេត្ត ឲ្យមកចូលរួមប្រជុំនៅក្នុងកម្មវិធីប្រជុំស្តីពី ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៨នេះ។

Read more: អភិបាលខេត្តតាកែវ សុំឲ្យស្នងការខេត្ត មេមេបញ្ជាការអាវុធហត្ថខេត្ត និងមេយោធាខេត្ត...

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញជំនឿថា ឯកសារគោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ឲ្យទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោក ដោយសារឯកសារនេះ ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ និងវិធីសាស្ត្ររៀបចំខ្សែសង្វាក់តម្លៃសំខាន់ៗ ដើម្បីធ្វើឲ្យដំណាំដំឡូងមី ទទួលបានទិន្នផលច្រើន និងមានតម្លៃខ្ពស់ អាចឆ្លើយតបតម្រូវការ នៃទីផ្សារទាំងក្នុង និងក្រៅប្រទេស។

Read more: រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា...

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រគល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងជាអំណោយពីសប្បុរសជន ជូនដល់មន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល

(កណ្តាល)៖ នាព្រឹកថ្ងៃទី ៩ ខែកក្កដា នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានប្រគល់រថយន្តសង្គ្រោះ បន្ទាន់មួយគ្រឿង ដែលជាអំណោយពី សប្បុរសជននានា ជូនដល់មន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋដែលចេះ តែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

Read more: អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...

វេទិកាសម្ព័ន្ធសង្គមស៊ីវិល៖ ការចូលរួមសង្កេតការណ៍បោះឆ្នោត ឆ្លុះបញ្ចាំងពីការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

(ភ្នំពេញ)៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានលើកឡើងថា ការដែលវេទិកាសម្ព័ន្ធសង្គម ស៊ីវិលរបស់លោកបញ្ជូន សមាជិករហូតដល់ជាង ១ពាន់នាក់ចូលរួមសង្កេត ការណ៍ការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ គឺជាការឆ្លុះបញ្ចាំងឲ្យ ឃើញនូវការគាំទ្រ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាឲ្យកាន់តែរឹង មាំបន្ថែមទៀត។

Read more: វេទិកាសម្ព័ន្ធសង្គមស៊ីវិល៖ ការចូលរួមសង្កេតការណ៍បោះឆ្នោត...

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ គណបក្សប្រជាជន គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានទប់ស្កាត់ចលនាបដិវត្តន៍ពណ៌ ដឹកនាំដោយអតីតគណបក្សប្រឆាំង មានបរទេសនៅពីក្រោយ

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល តំណាងរាស្រ្តមណ្ឌល បន្ទាយមានជ័យ និងប្រធានក្រុមការងារថ្នាក់ កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយ ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ចំនួនជិត៦២០០នាក់ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

Read more: នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ គណបក្សប្រជាជន គឺជាកម្លាំងនយោបាយតែមួយគត់...

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលបានឡដុតសំណល់វេជ្ជសាស្រ្តចំនួន២គ្រឿង ពីក្រុមហ៊ុនកូរ៉េ, មួយថ្ងៃៗសំណល់គ្រោះថ្នាក់ នៅតាមមន្ទីរពេទ្យជាង៥តោន ត្រូវបានបញ្ចេញចោល

(ភ្នំពេញ)៖ ឡដុតសំណល់ វេជ្ជសាស្ត្រ២គ្រឿង របស់ក្រុមហ៊ុន Hwa Seong B & Tec មកពីប្រទេសកូរ៉េ ត្រូវបានប្រារព្ធពិធីប្រគល់-ទទួល ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានីភ្នំពេញ និងលោក Han Kisub នាយកប្រតិបត្តិកបរុមហ៊ុន Hwa Seong B & Tec ព្រមទាំងមន្ត្រីអនុសាខា ជាច្រើនរូបផងដែរ។

Read more: សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលបានឡដុតសំណល់វេជ្ជសាស្រ្តចំនួន២គ្រឿង...

នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសឲ្យមន្រ្តីរាជការទាំងអស់ មិនត្រូវប្រើទ្រព្យសម្បត្តិរដ្ឋ ទៅធ្វើយុទ្ធនាការឃោសនា បោះឆ្នោតឡើយ

(កណ្ដាល)៖ ដើម្បីធានាដល់ការបោះឆ្នោត ប្រកបដោយអព្យាក្រឹត, សេរី និងយុត្តិធម៌ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់មន្រ្ដីរាជការទាំងអស់ ហាមមិនឲ្យប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ទៅធ្វើយុទ្ធនាការឃោសនា បោះឆ្នោតនោះឡើយ។ ការលើកឡើងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងខេត្តកណ្តាល។

Read more: នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសឲ្យមន្រ្តីរាជការទាំងអស់...

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ និងគ្រឿងឥស្សរិយយស ​ដល់មន្ដ្រីនគរបាល៩១​នាក់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ

(ឧត្ដរមានជ័យ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាតំណាងនាយឧត្តម សេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្ដអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ និងបំពាក់គ្រឿងឥស្សរិយយស ដល់មន្ដ្រីនគរបាលជាតិ ចំនួន៩១នាក់ នៃស្នងការដ្ឋាននគរបាល ខេត្តឧត្ដរមានជ័យ។

Read more: ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ និងគ្រឿងឥស្សរិយយស...

អាជ្ញាធរខណ្ឌឬស្សីកែវ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី២ ជាមួយពលរដ្ឋជិត៥០០នាក់ ដើម្បីដោះស្រាយបញ្ហាប្រឈម

(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណជិត៥០០នាក់ មកពីតាមបណ្ដាសង្កាត់ទាំង៧ នៃមូលដ្ឋានខណ្ឌឬស្សីកែវ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ បានចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី២ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឋលម៉ូឌែន៥ ក្រោមអធិបតីភាពលោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ លោក លីន ញ៉ក់ អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ រួមនិងព្រះសង្ឃ សមាជិកក្រុមប្រឹក្សាខណ្ឌ សង្កាត់ មន្រ្តីរាជការ មន្ត្រីប៉ូលីស ប៉េអឹម យោធភូមិភាគពិសេសផងដែរ។

Read more: អាជ្ញាធរខណ្ឌឬស្សីកែវ បើកវេទិកាផ្សព្វផ្សាយ...

ដាក់ឲ្យប្រើប្រាស់អគារសាលាឃុំព្រៃគគីរ តម្លៃជាង៥ម៉ឺនដុល្លារ, នាយឧត្តមសេនីយ៍ ម៉ឹង សំផន អំពាវនាវឲ្យពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាព និងត្រៀមឯកសារឲ្យគ្រប់ ទៅបោះឆ្នោតជូនគណបក្សប្រជាជន

(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត បានថ្លែងអំពាវនាវឲ្យពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាព ដោយយើងមានសន្តិភាព និងស្ថេរភាពនយោបាយ ទើបយើងទទួលបានការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន ហើយលោកក៏បានអំពាវនាវឲ្យពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមឯកសារ ឲ្យបានគ្រប់គ្រាន់ ដើម្បីនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

Read more: ដាក់ឲ្យប្រើប្រាស់អគារសាលាឃុំព្រៃគគីរ តម្លៃជាង៥ម៉ឺនដុល្លារ, នាយឧត្តមសេនីយ៍...