(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្ដី នាពេលកន្លងទៅនេះ ព្រោះមិនចង់ឲ្យ សមាជិករាជរដ្ឋាភិបាល មានតួលេខច្រើន ហើយពេលរៀបចំ រដ្ឋាភិបាលម្ដងៗ មានសភាពសំពីងសំពោង។
Read more: នាយករដ្ឋមន្ដ្រីនៃកម្ពុជា៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ...
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណៈ និងដឹកជញ្ជូន បានបដិសេធទាំងស្រុង ជុំវិញព័ត៌មានមួយចំនួន ដែលលើកឡើងថា ការមិនសាងសង់គម្រោងផ្លូវរថភ្លើង លើអាកាសនៅកម្ពុជាពេលនេះ ដោយសារតែជប៉ុន មិនផ្ដល់លុយឲ្យ។ លោកទេសរដ្ឋមន្ដ្រីថា ការមិនទាន់សាងសង់នេះ ដោយសារតែជប៉ុន និងកម្ពុជាកំពុងសិក្សាទៅលើគម្រោងនេះ ឲ្យបានច្បាស់លាស់ ជាមុនសិន មិនមែនមានន័យថា រដ្ឋាភិបាលជប៉ុនមិនផ្ដល់ លុយឲ្យនោះឡើយ។
Read more: ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ច្រានចោលការលើកឡើងថា...
(ភ្នំពេញ)៖ សមាគមទីភ្នាក់ងារ ទេសចរណ៍កម្ពុជា (CATA) រៀបចំសន្និសីទសារព័ត៌មាន ប្រកាសអំពីត្រៀមរៀប ចំពិព័រណ៍ទេសចរណ៍ ជាលើកដំបូង ក្នុងប្រទេសកម្ពុជា ក្រោមប្រធានបទ «កំណត់ទ្រព្យទេសចរណ៍កម្ពុជា» រយៈពេល៣ថ្ងៃ ដើម្បីចូលរួមជំរុញពង្រីក គោលដៅទេសចរណ៍នានា នៅទូទាំង២៥ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា។
Read more: សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា គ្រោងរៀបចំពិព័រណ៍ទេសចរណ៍ជាលើកដំបូង...
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមពិធី បើកការដ្ឋានស្ថាបនា ផ្លូវក្រាលកៅស៊ូប្រវែង៥៦០០ម៉ែត្រ ស្ថិតនៅភូមិកាធំ និងភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីអាជ្ញាធរខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋឃុំ ចាមយ៉ាងច្រើនកុះករផងដែរ។
Read more: បើកការដ្ឋានសាងសង់ ផ្លូវចាក់កៅស៊ូ ជាងប្រាំគីឡូម៉ែត្រ នៅខេត្តព្រៃវែង, លោក ឌិត...
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទព្រឹត្តិការណ៍កីឡាជាតិលើកទី២ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ១១ថ្ងៃកន្លងទៅ។ ពិធីបិទនេះ នឹងធ្វើឡើងតាមស្ដង់ដារពិធីបិទកីឡាស៊ីហ្គេម ជាមួយការរៀបចំផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើន មិនចាញ់ពិធីបើកកាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅថ្មីៗនេះឡើយ។
Read more: រសៀលនេះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាស្តីពី «ធុរកិច្ចធាតុចូលកសិកម្ម និងគ្រឿងយន្តកសិកម្ម» ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយគម្រោងស្តីពី កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ឬហៅថាកាវ៉ាក់ (Cambodia Agricultural Value Chain Program, CAVAC)។
Read more: ក្រសួងកសិកម្ម រៀបចំវេទិកាធុរកិច្ចធាតុចូលកសិកម្ម និងគ្រឿងយន្ដកសិកម្ម
(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងាររៀប ចំការធ្វើវិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី។
Read more: ក្រសួងយុត្តិធម៌ និង ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំ...
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ គណចលនាសាសនា, ការិយាល័យធម្មការ និងសាសនា ស្រុកកំសៀម ខេត្តកំពង់ចាម បានសហការ រៀបចំវេទិកា «ប្រយុទ្ធប្រឆាំង និងការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់» និងជួបសំណេះសំណាល ជាមួយមេដឹកនាំ សាសនាទូទាំង ស្រុកកំសៀម ខេត្តកំពង់ចាម និងសិស្សានុសិស្ស វិទ្យាល័យហាន់ជ័យ សរុប៣៦៥អង្គ/នាក់។
Read more: ក្រសួងធម្មការ និងសាសនា រៀបចំវេទិកា «ប្រយុទ្ធប្រឆាំង...
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថ្លែងអំណរ គុណដល់សប្បុរសជននានា ដែលបានរួមចំណែក លះបង់ធនធាន ផ្ទាល់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហា របស់អតីតយុទ្ធជន និងធ្វើឲ្យអតីតយុទ្ធ ជនកាន់តែមានភាព កក់ក្តៅជឿជាក់ និងគាំទ្រ លើការដឹកនាំរបស់រដ្ឋាភិបាល។
Read more: សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជននានា...
(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបន្តប្រាប់ដល់មន្ត្រី ឲ្យយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋ ក្នុងការអនុវត្តតាម អភិក្រម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទាំង៤ឲ្យមានប្រសិទ្ធភាព ក្នុងនោះមាន «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល» ឬមិនព្យាបាល ចំប្រភេទជំងឺទេ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមនូវ អភិក្រមថ្មី១ទៀត គឺ «វះកាត់» តែម្ដង។
Read more: អភិបាលខណ្ឌឬស្សីកែវ ប្រាប់មន្ត្រីឲ្យអនុវត្តតាមអភិក្រមទាំង៥ របស់សម្ដេចតេជោ...
(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ដើម្បីជំរុញការ អភិវឌ្ឍកម្លាំង ពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យ ឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារក្នុង និងក្រៅស្រុក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រាព្ធ ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
Read more: កម្ពុជាកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធ...
ត្បូងឃ្មុំ៖ កសិករ ភូមិអំពិលជ្រុំ និង ភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាននាំគ្នាចិញ្ចឹមគោ តាមលក្ខណៈបច្ចេកទេស ដោយឲ្យវាស៊ីស្មៅ បួនប្រភេទ គឺ ១-ស៊ីមួង ២-ស្តាយឡូ ៣-ម៉ូលឡាតូ និងទិ៤-យីននា ដែលជាប្រភេទស្មៅនាំចូលមកពីប្រទេសថៃ (ប្រភពដើមប្រទេសអូស្ត្រាលី) ធ្វើឲ្យគោ ធំធាត់លឿនជាង ការចិញ្ចឹមតាមលក្ខណៈធម្មជាតិ ព្រោះស្មៅទាំង៤ប្រភេទនេះ មានសារធាតុប្រូតេអ៊ីនច្រើនជាងស្មៅយើងធម្មតា ។
Read more: កសិករចិញ្ចឹមគោ ធំធាត់លឿន ដោយឲ្យស៊ីស្មៅ អូស្ត្រាលី
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់អ្នកព័ត៌មានជាតិចំនួន ៣៤៦នាក់ និងអ្នកព័ត៌មានអន្តរជាតិចំនួន ៦៥នាក់ ឲ្យមានសិទ្ធិចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ ចំណែកអ្នកព័ត៌មានជាតិ-អន្តរជាតិចំនួន ១៨៣នាក់ទៀត គ.ជ.ប កំពុងពិនិត្យលើសំណើសុំចូលរួមសង្កេតការណ៍។
Read more: គ.ជ.ប ទទួលស្គាល់អ្នកព័ត៌មានជាតិ-អន្តរជាតិ ៤១១នាក់...
ត្បូងឃ្មុំ៖ នៅទូទាំង៧ស្រុក/ក្រុង ក្នុងខេត្តត្បូងឃ្មុំ នៅដេីមរដូវវស្សានេះ កសិករបាននាំគ្នាបង្កបង្កេីនផលស្រូវរដូវវស្សា បានជិត៦០ភាគរយនៃផែនការដាំដុះ ដោយសារមាន អំណោយផលល្អពីធម្មជាតិ (ភ្លៀងធ្លាក់គ្រប់គ្រាន់) ។
Read more: ឆ្នាំនេះកសិករបង្កបង្កេីនផលដំណាំស្រូវវស្សាបានល្អជាងឆ្នាំទៅ ខេត្តត្បូងឃ្មុំ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១១ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា។
Read more: ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១១...
(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ណាយជែល ប្រេត នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានសម្រេចផ្តល់ថវិកាបន្ថែម៦៤លានដុល្លារអាមេរិកទៀតដល់កម្ពុជា សម្រាប់គម្រោងថ្មី ដែលផ្តោតលើការជំរុញ «ទីផ្សារកសិកម្ម និងកសាងហេដ្ឋា រចនាសម្ព័ន្ធ កសិកម្ម និងជនបទ» ដោយគ្រោងអនុវត្តពីឆ្នាំ ២០១៩-២០២១។
(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការងឿងឆ្ងល់ និងមិនសប្បាយចិត្តផងដែរ ចំពោះបញ្ហាកម្មកររោងចក្រមួយចំនួនដែលថៅរោងចក្ររត់ចោល ហើយមិនទាន់ដោះស្រាយបញ្ចប់ ខណៈថវិកាបុរេប្រធានជាង ៤លានដុល្លារត្រូវបានបញ្ចេញឲ្យដោះស្រាយតាំងពីខែមីនាមកនោះ។
(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងសង្កត់ធ្ងន់ថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនទីបង្ហាញផ្លូវ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ប្រកបដោយចីរភាពនៅកម្ពុជា» នឹងក្លាយជាប្រធានបទដ៏សំខាន់ នៃសិក្ខាសាលាដែលយើងនឹងលើកមកបង្ហាញ និងពិភាក្សា ក្នុងរយ:ពេល២ថ្ងៃនេះ គឺការពិនិត្យមើលអំពីទស្សនវិស័យ ដែលចង្អុលទិសដល់ការរៀបចំ ផែនទីបង្ហាញផ្លូវមួយដ៏មានប្រសិទ្ធភាព (to envision a successful transition and guide development of roadmap) ក្នុងការធានាចីរភាព ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា។
Read more: ទេសរដ្ឋមន្រ្តី អៀង មូលី៖ «ការពិគ្រោះយោបល់ ស្តីពីការរៀបចំផែនទី...
(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឃៀង វុទ្ធី នាយករងមន្ទីរពេទ្យព្រះកេតុមាលា ទទួលបន្ទុកផ្នែករូបភាពវេជ្ជសាស្ត្របានបញ្ជាក់ថា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយអន្តរាគមន៍ (Interventional Therapy) នៅមន្ទីរពេទ្យព្រះកេតុមាលា ត្រូវបានលើកកម្ពស់ ដោយមានការជួយពីក្រុមវេជ្ជបណ្ឌិតយោធាចិន មកពីមន្ទីរពេទ្យឆាងជឹង សៀងហៃ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាទី២។
Read more: វេជ្ជបណ្ឌិតយោធាចិន ជួយផ្នែករូបភាពវេជ្ជសាស្ត្រ ដល់មន្ទីរពេទ្យព្រះកេតុមាលា
(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា ដរាបណាប្រទេសកម្ពុជានៅ តែមានសុខសន្តិភាព ការអភិវឌ្ឍប្រទេស នឹងនៅតែបន្តទៅ មុខជារៀងរហូត ដែលករណីនេះ សូមអំពាវនាវប្រជាពលរដ្ឋ អញ្ជើញទៅចូលរួម បោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃខាងមុខ ដើម្បីថែរក្សាសុខសន្តិ ភាពឲ្យនៅស្ថិតស្ថេរ ជារៀងរហូត។
Read more: អភិបាលខេត្តព្រះវិហារ៖ មានសុខសន្តិភាពទើបមានការអភិវឌ្ឍ...
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៩,៩៤៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងខេត្តកំពង់ស្ពឺ។
Read more: នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត...