Social Network

គួរឲ្យ​សង្វេគ​បំផុត! ចំនួន​​មនុស្ស​​ស្លាប់​ក្នុងតំបន់ Ghouta, ស៊ីរី កើន​ដល់​ជិត ៧០០នាក់!

(ស៊ីរី)៖ ជនស៊ីវិលក្មេងចាស់ប្រុសស្រី យ៉ាងហោចណាស់ ៣៤នាក់ បានស្លាប់បាត់បង់ជីវិត  នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងតំបន់ ហ្គួតា (Ghouta) ភាគខាងកើត  ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៦៩០នាក់ ក្នុងរយៈពេលតែ ១៥ថ្ងៃមកនេះប៉ុណ្ណោះ។

Read more: គួរឲ្យ​សង្វេគ​បំផុត! ចំនួន​​មនុស្ស​​ស្លាប់​ក្នុងតំបន់ Ghouta, ស៊ីរី...

ស្ថានទូត​អាមេរិក​ប្រចាំនៅតួកគី បង្ខំចិត្ត​បិទទ្វារ​តែម្តង ដោយសារ​សន្តិសុខ​ផុយស្រួយ!

(អ៊ីស្តង់ប៊ុល)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីអង់ការ៉ា នៃប្រទេសតួកគី នឹងត្រូវបានសម្រេចចិត្ត ឲ្យបិទទ្វារនាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅក្នុងទីក្រុងអង់ការ៉ា) ដោយសារតែការគំរាមកំហែងផ្នែកសន្តិសុខ។

Read more: ស្ថានទូត​អាមេរិក​ប្រចាំនៅតួកគី បង្ខំចិត្ត​បិទទ្វារ​តែម្តង...

បាក់ដីនៅ​ឥណ្ឌូណេស៊ី «ឆក់យកជីវិត​មនុស្ស ០៥នាក់ និងបាត់ខ្លួន ១៥នាក់»

 (ហ្សាការតា)៖ ការបាក់ដីនៅកោះជ្វាប្រទេសឥណ្ឌូណេស៊ី បានផ្តាច់ជីវិតមនុស្សសរុប ០៥នាក់, ១៥នាក់បាត់ខ្លួនក្រោមល្បាប់ភក់ និង ១៤នាក់រងរបួស។ នេះបើតាមការចេញផ្សាយព័ត៌មានដោយ Channel News Asia នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

Read more: បាក់ដីនៅ​ឥណ្ឌូណេស៊ី «ឆក់យកជីវិត​មនុស្ស ០៥នាក់ និងបាត់ខ្លួន ១៥នាក់»

ប្រធានាធិបតី​តួកគី៖ «រឿងដែល​​រុស្ស៊ីស្នើ​ឲ្យ​តួកគី និងស៊ីរី​​ចរចាគ្នា នោះគឺមិនអាច​ទៅ​រួចទេ...»

  (អង់ការ៉ា)៖ អ្នកនាំពាក្យប្រធានាធិបតីតួកគី បានអានសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធសំណើរបស់រដ្ឋាភិបាលរុស្ស៊ី ដែលអំពាវនាវឲ្យទីក្រុងអង់ការ៉ា និងទីក្រុងដាម៉ាស់ (ស៊ីរី) អង្គុយចុះចរចាគ្នា ជុំវិញអន្តរាគមន៍យោធាតួកគី ដែលកំពុងប្រព្រឹត្តទៅក្នុងតំបន់ Afrin នៃព្រំដែនស៊ីរីនៅឡើយ ដែលនាំឲ្យមនុស្សជាច្រើនរយនាក់បាត់បង់ជីវិត។

Read more: ប្រធានាធិបតី​តួកគី៖ «រឿងដែល​​រុស្ស៊ីស្នើ​ឲ្យ​តួកគី និងស៊ីរី​​ចរចាគ្នា...

ក្រុមសង្គ្រោះអ៊ីរ៉ង់ «ទាញយក​សាកសពបាន ៣២នាក់ហើយ» ចេញពី​កន្លែងយន្តហោះ​ធ្លាក់ នៅជម្រាល​ភ្នំទឹកកក​...

(តេហេរ៉ង់)៖ ក្រុមសង្គ្រោះអ៊ីរ៉ង់នៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅតេហេរ៉ង់) បានចាប់ផ្តើមប្រើប្រាស់ឧទ្ធម្ភាគចក្រ ដឹកសាកសពមនុស្សជាបន្តបន្ទាប់ ចេញពីជម្រាលភ្នំទឹកកក នៅភាគកណ្តាលឈាងខាងត្បូងប្រទេសនោះហើយ ក្រោយពីយន្តហោះអ៊ីរ៉ង់មួយគ្រឿង បានធ្លាក់នៅទីនោះជាមួយមនុស្សជិះសរុប ៦៥នាក់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

Read more: ក្រុមសង្គ្រោះអ៊ីរ៉ង់ «ទាញយក​សាកសពបាន ៣២នាក់ហើយ» ចេញពី​កន្លែងយន្តហោះ​ធ្លាក់...

កូរ៉េខាងត្បូងចង់ចរចារឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ក្រោយកីឡាអូឡំាពិកបញ្ចប់

(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បាននិយាយថា ខ្លួននឹងផ្ដោតសំខាន់លើកិច្ចចរចាស្ដីពីការលុប បំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិរដូវរងាលើកទី២៣ នៅទីក្រុង PyeongChang បិទបញ្ចប់នៅថ្ងៃទី២៥ ខែកុម្ភៈនេះ។

Read more: កូរ៉េខាងត្បូងចង់ចរចារឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ក្រោយកីឡាអូឡំាពិកបញ្ចប់

ទីបំផុតការថ្លែងរបស់​អតីតនាយក CIA អាមេរិក គឺជាការ​ទទួល​ស្គាល់នូវទង្វើការលូកលាន់ចូលកិច្ចផ្ទៃក្នុងប្រទេសដទៃ ពីសំណាក់សហរដ្ឋអាមេរិក!

  (វ៉ាស៊ីនតោន)៖ ស្របពេលក្រុមរដ្ឋអាជ្ញាពិសេសអាមេរិក កំពុងចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលក្នុង កិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ រួមទាំងការបោះឆ្នោតនៅអឺរ៉ុប ដើម្បីបំផ្លាញលិទ្ធិប្រជាធិបតេយ្យ អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក ចេមស៍ វូលសី (James Woolsey) ឯណោះវិញ បែរជាទទួលស្គាល់ដោយឥតលាក់លៀមថា សហរដ្ឋអាមេរិក បាននិងកំពុងជ្រៀតជ្រែក ក្នុងកិច្ចការបោះឆ្នោតនៃបណ្ដាប្រទេសដទៃទៅវិញ។

Read more: ទីបំផុតការថ្លែងរបស់​អតីតនាយក CIA អាមេរិក...

ចំនួន​មនុស្សស្លាប់ ក្នុងការវាយប្រហារ​នៅស៊ីរី​កើនដល់ ២៥០នាក់ ក្នុងនោះ​មាន​កុមារ ៥០នាក់...

(ស៊ីរី)៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឱ្យដឹងថា ចំនួនជនស៊ីវិលស្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅឯតំបន់ ហ្គួតា (Ghouta) ភាគខាងកើត ដែលជាតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម បានកើនដល់ជាង ២៥០នាក់ហើយ ក្នុងនោះមានកុមារ ៥០នាក់។

Read more: ចំនួន​មនុស្សស្លាប់ ក្នុងការវាយប្រហារ​នៅស៊ីរី​កើនដល់ ២៥០នាក់...

យន្តហោះនីហ្សេរីយ៉ា «រអិលចេញពីផ្លូវ នាំឲ្យខូចខាត» តែសំណាង​ល្អ​អ្នកដំណើរ​ទាំងអស់​មាន​សុវត្ថិភាព...

(នីហ្សេរីយ៉ា)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានទទួលរងការខូចខាតបន្តិចបន្តួច នាយប់ថ្ងៃអង្គារម្សិលមិញ ក្រោយពីបានរអិលចេញពីផ្លូវយន្តហោះនៅក្នុងទីក្រុង ផត ហាខួត (Port Harcourt) ភាគខាងត្បូងនៃប្រទេសនីហ្សេរីយ៉ា ប៉ុន្តែសំណាងល្អមនុស្សទាំងប៉ុន្មានដែលជិះនៅលើនោះពុំបានគ្រោះថ្នាក់ឡើយ។

Read more: យន្តហោះនីហ្សេរីយ៉ា «រអិលចេញពីផ្លូវ នាំឲ្យខូចខាត»...

តាមពិតអនុប្រធានាធិបតី​អាមេរិក «បានត្រៀមជួបគណៈប្រតិភូកូរ៉េខាងជើងទៅហើយ» តែកូរ៉េខាងជើង​បាន​លុបចោលជំនួប នៅនាទីចុង​ក្រោយ...

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ក្នុងនោះរួមមានទាំងប្អូនស្រីរបស់លោក គីម ជុងអ៊ុន នៅអំឡុងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំ ពិករដូវរងាក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងជើងបែរជាលុបចោលជំនួបនៅនាទីចុងក្រោយ។

Read more: តាមពិតអនុប្រធានាធិបតី​អាមេរិក «បានត្រៀមជួបគណៈប្រតិភូកូរ៉េខាងជើងទៅហើយ»...

ញាក់សាច់! ទាហានថៃបង្រៀនទាហានអាមេរិក ហុតឈាមពស់វែកស្តែងៗនៅក្នុងព្រៃ

ទាហានជើងទឹកថៃ បានដឹកនាំការហ្វឹកហ្វឺនដើម្បីរស់នៅក្នុងព្រៃ សម្រាប់ទាហានបរទេសកាលពីថ្ងៃច័ន្ទនេះ ដែលជាផ្នែកមួយនៃសមយុទ្ធយោធា Cobra Gold និងជាសមយុទ្ធពហុជាតិដ៏ធំបំផុតរបស់អាស៊ី។

Read more: ញាក់សាច់! ទាហានថៃបង្រៀនទាហានអាមេរិក ហុតឈាមពស់វែកស្តែងៗនៅក្នុងព្រៃ

ព័ត៌មានក្តៅ! មនុស្ស ៧៧នាក់ស្លាប់ (ក្នុងនោះមានកុមារ ២០នាក់) នៅក្នុង​​ការវាយប្រហារ​ដោយទ័ពអាកាសស៊ីរី!

(ស៊ីរី)៖ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (SOHR) បានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំង រដ្ឋាភិបាលស៊ីរី បានផ្ដាច់យកអាយុជីវិតជនស៊ីវិលស្លូតត្រង់រាប់សិបនាក់ នៅឯតំបន់ Ghouta ភាគខាងកើតប្រទេស ដែលជាតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម។

Read more: ព័ត៌មានក្តៅ! មនុស្ស ៧៧នាក់ស្លាប់ (ក្នុងនោះមានកុមារ ២០នាក់)...

ចូលឆ្នាំ៣ថ្ងៃ ពលរដ្ឋវៀតណាមវាយគ្នាដេកពេទ្យ ជិត២ពាន់នាក់

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ជនរងគ្រោះជាច្រើនត្រូវបានគេនាំយកទៅមន្ទីរពេទ្យ ក្នុងថ្ងៃចូលឆ្នាំចិន-វៀតណាម រយៈពេលត្រឹម ៣ ថ្ងៃ។

Read more: ចូលឆ្នាំ៣ថ្ងៃ ពលរដ្ឋវៀតណាមវាយគ្នាដេកពេទ្យ ជិត២ពាន់នាក់

ប្រធានាធិបតីចិន​ ស៊ីន ជិនពីង៖ «ការងាររបស់ខ្ញុំ គឺបម្រើប្រជាជន...»

  (ប៉េកាំង)៖ នៅមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនចូលមកដល់ ប្រធានាធិបតី លោក ស៊ី ជិនពីង បានចំណាយពេលចុះទៅសួរសុខទុក្ខ ប្រជាជនក្រីក្រនានា នៅក្នុងតំបន់ភ្នំនៃភាគពាយ័ព្យប្រទេស ជាពិសេសកន្លែងដែលទើបទទួលរងគ្រោះរញ្ជួយដី។

Read more: ប្រធានាធិបតីចិន​ ស៊ីន ជិនពីង៖ «ការងាររបស់ខ្ញុំ គឺបម្រើប្រជាជន...»

បុរសខ្លាំង​អ៊ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ អាចនឹង​រងការចោទប្រកាន់​ ជុំវិញរឿងពុក​រលួយ...

(អ៊ីស្រាអែល)៖ ស្ថាប័នប៉ូលិសជាតិអ៊ីស្រាអែលបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) គួរតែត្រូវបានចោទប្រកាន់ជាផ្លូរការពីបទពុករលួយ បើទោះជាលោកធ្លាប់បានបដិសេធជាច្រើនដងក៏ដោយ។

Read more: បុរសខ្លាំង​អ៊ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ អាចនឹង​រងការចោទប្រកាន់​...

ករណីធ្លាក់យន្តហោះ សម្លាប់មនុស្ស៧១នាក់នោះ មិនមែនជាការវាយប្រហារ ដោយភេរវករនោះទេ

 (ម៉ូស្គូ)៖ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានវាយតម្លៃនូវ «សកម្មភាពនៃយន្តហោះ, ស្ថានភាពបច្ចេកទេស នៃយន្តហោះ និងកម្រិតនៃការហ្វឹកហ្វឺនជំនាញ របស់អ្នកបើកបរ នៃយន្តហោះជួបគ្រោះថ្នាក់នេះ»។

Read more: ករណីធ្លាក់យន្តហោះ សម្លាប់មនុស្ស៧១នាក់នោះ មិនមែនជាការវាយប្រហារ ដោយភេរវករនោះទេ

យន្តហោះរុស្ស៊ីដឹកមនុស្ស ៧១នាក់ ធ្លាក់ស្លាប់ទាំងអស់គួរឲ្យអាសូរ

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់រុស្ស៊ី បានធ្លាក់បន្ទាប់ពីចាកចេញពីព្រលានយន្តហោះ Domodedovo នៅទីក្រុង Moscow បណ្តាលឲ្យអ្នកដំណើរចំនួន ៦៥ នាក់ និង ក្រុមការងារលើយន្តហោះ ៦ នាក់ផ្សេងទៀតស្លាប់ទាំងអស់។

Read more: យន្តហោះរុស្ស៊ីដឹកមនុស្ស ៧១នាក់ ធ្លាក់ស្លាប់ទាំងអស់គួរឲ្យអាសូរ

តុលាការចិន «កាត់ទោស​ប្រហារជីវិត​ស្ត្រីម្នាក់» ដែលបាន​បង្កគ្រោះ​អគ្គីភ័យ​​ផ្តាច់ជីវិតម្តាយ និងកូនៗ​សរុប ០៤នាក់!

(ប៉េកាំង)៖ ស្រ្តីម្នាក់នៅខេត្ត ហ្ស៊ីជាំង (Zhejiang) ភាគខាងកើតប្រទេសចិន ទីបំផុតត្រូវបានតុលាការ ផ្តន្ទាទោសប្រហារជីវិតនាថ្ងៃសុក្រនេះ ពីបទបង្កអគ្គីភ័យដែលបានឆក់យកជីវិតសមាជិក ០៤នាក់ នៃក្រុមគ្រួសារមួយកាលពីឆ្នាំ២០១៧។

Read more: តុលាការចិន «កាត់ទោស​ប្រហារជីវិត​ស្ត្រីម្នាក់»...

ប្រជាជន​កូរ៉េខាងត្បូង​រាប់រយនាក់ «សម្តែង​ការពេញចិត្តខ្លាំង ចំពោះក្រុមតន្ត្រី​​កូរ៉េខាងជើង» ដែលបានប្រគុំ​រួមគ្នាក្នុងទីក្រុង Gangneung ដើម្បី​អបអរព្រឹត្តិការណ៍​កីឡា​អូឡាំពិក!

  (សេអ៊ូល)៖ ក្រុមតន្រ្តីថ្នាក់ជាតិ សាំជីយ៉ុន (Samjiyon) មកពីប្រទេសកូរ៉េខាងជើង បានប្រារព្ធការសម្តែងមួយ នៅក្នុងទីក្រុង ហ្គាងនឿង (Gangneung) នៃប្រទេសកូរ៉េខាងត្បូងកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ មុនពេលពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា ព្យឿងចាង (PyeongChang)។

Read more: ប្រជាជន​កូរ៉េខាងត្បូង​រាប់រយនាក់ «សម្តែង​ការពេញចិត្តខ្លាំង...

គ្រោះរញ្ជួយដី​នៅ​កោះតៃវ៉ាន់៖ មនុស្សស្លាប់​កើន​ដល់ ១០នាក់, បាត់ខ្លួន ០៧នាក់ និង ២៧២នាក់រង​របួស!

 (តៃវ៉ាន់)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅក្នុងទីក្រុងហ័រលៀន (Hualien) ភាគខាងកើតកោះតៃវ៉ាន់ បានកើនដល់ ១០នាក់ហើយ ខណៈមនុស្ស ២៧២នាក់រងរបួស និង ០៧នាក់ទៀត នៅតែបន្តបាត់ខ្លួននៅឡើយ។

Read more: គ្រោះរញ្ជួយដី​នៅ​កោះតៃវ៉ាន់៖ មនុស្សស្លាប់​កើន​ដល់ ១០នាក់, បាត់ខ្លួន ០៧នាក់...

តុលាការបង់ក្លាដែស «កាត់ទោសមេបក្សប្រឆាំង និងជាអតីតនាយករដ្ឋមន្ត្រី ដាក់ពន្ធនាគារ ០៥ឆ្នាំ ពីបទពុករលួយ» ខណៈកូនប្រុសវិញជាប់គុក ១០ឆ្នាំ លើសម្តាយ...

  (បង់ក្លាដែស)៖ មេដឹកនាំគណបក្សប្រឆាំងបង់ក្លាដែស គឺគណបក្សអ្នកជាតិនិយមបង់ក្លាដែស (BNP) លោកស្រី ខាឡេដា ហ្ស៊ា (Khaleda Zia) ត្រូវបានតុលាការកាត់ទោសឱ្យជាប់ ពន្ធនាគារ ០៥ឆ្នាំ ពីបទពុលរលួយ ខណៈកូនប្រុសរបស់លោកស្រី ឈ្មោះ តារីក រ៉ាហ៍ម៉ាន់ (Tarique Rahman) ក៏ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំផងដែរ។

Read more: តុលាការបង់ក្លាដែស «កាត់ទោសមេបក្សប្រឆាំង និងជាអតីតនាយករដ្ឋមន្ត្រី...