Social Network

ប្រទេស​កាណាដា «ប្តេជ្ញាធ្វើឲ្យទំនាក់​ទំនងយោធា​កាន់តែខ្លាំងក្លា» ជាមួយ​សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងអាវុធនុយក្លេអ៊ែរ...

(កាណាដា)៖ ក្រសួងការពារជាតិកាណាដា លោក ហាជីត ស៊ីញ សាចចាន (Harjit Signh Sajjan) បានគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីការគាំទ្រយ៉ាងមុតមាំរបស់កាណាដា ក្នុងការពួតដៃគ្នាជាមួយបណ្តាសម្ព័ន្ធមិត្ត និងដៃគូនានា ជាពិសេសសហរដ្ឋអាមេរិក ស្តីពីដំណោះស្រាយការទូត សម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ ដែលធានាបាននូវសន្តិសុខ និងវិបុលភាពពិភពលោក។

Read more: ប្រទេស​កាណាដា «ប្តេជ្ញាធ្វើឲ្យទំនាក់​ទំនងយោធា​កាន់តែខ្លាំងក្លា»...

ទីក្រុងប៉េកាំង៖ រឿងបើកផ្លូវហោះហើរថ្មី «មិនចាំបាច់ត្រូវការតៃវ៉ាន់ ងក់ក្បាលនោះទេ» ព្រោះតៃវ៉ាន់ជាខេត្តរបស់ចិន...

 (ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះ បានបញ្ជាក់ច្បាស់ៗថា ខ្លួនមិនត្រូវការការងក់ក្បាលពីតៃវ៉ាន់ ដើម្បីអាចបើកគន្លងផ្លូវហោះហើរថ្មីៗនោះឡើយ ក្រោយពីដែនដីកោះ ដែលត្រូវចិនចាត់ទុកគ្រាន់ជាខេត្តមួយរបស់ខ្លួននេះ បានបង្ហាញពីការមិនពេញចិនថា ការបើកគន្លងផ្លូវហោះហើរថ្មីក្នុងខែនេះ នៅលើចក្រសមុទ្រ Taiwan Strait ដែលខណ្ឌចែកតំបន់ទាំងពីរនេះ បានបង្កហានិភ័យទាំងផ្នែកសន្តិសុខនិងសុវត្ថិភាព។

Read more: ទីក្រុងប៉េកាំង៖ រឿងបើកផ្លូវហោះហើរថ្មី «មិនចាំបាច់ត្រូវការតៃវ៉ាន់...

សម្ដេចប៉ាប ព្រមានថា ពិភពលោកនឹងរលាយដោយសារហេតុផលមួយ

សម្ដេចប៉ាបបានព្រមានថា ពិភពមេដឹកនាំសាសនាវ័យ ៨១ឆ្នាំរូបនេះ បានធ្វើការព្រមានដូច្នេះនៅពេលដែលលោកធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស ឈីលី និងប៉េរូ។

Read more: សម្ដេចប៉ាប ព្រមានថា ពិភពលោកនឹងរលាយដោយសារហេតុផលមួយ

ភាពវិជ្ជមានថ្មីបន្ថែម! កូរ៉េខាងជើង «ស្នើបើកកិច្ចប្រជុំកម្រិតអនុរដ្ឋមន្ត្រី» ជាមួយនិងកូរ៉េខាងត្បូង!

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានស្នើឱ្យរៀបចំកិច្ចប្រជុំកំរិតការងារជាមួយកូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការចូលរួមរបស់ កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។

Read more: ភាពវិជ្ជមានថ្មីបន្ថែម! កូរ៉េខាងជើង «ស្នើបើកកិច្ចប្រជុំកម្រិតអនុរដ្ឋមន្ត្រី»...

លោក វ៉្លាឌីមៀ ពូទីន៖ «ការវាយប្រហារមូលដ្ឋានទ័ព​អាកាសរុស្ស៊ី គឺជាចេតនា​បំបែកបំបាក់​ទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់-តួកគី»

 (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី Khmeimim ក្នុងប្រទេសស៊ីរីកាលពីពេលថ្មីៗនេះ គឺមានចេតនា បំបែកបំបាក់ទំនាក់ទំនងរវាងរុស្ស៊ីជាមួយ តួកគី និងអ៊ីរ៉ង់ ក៏ដូចជាចង់បំផ្លាញយុទ្ធនាការស្វែងរកសន្តិភាព សម្រាប់ស៊ីរីផងដែរ។

Read more: លោក វ៉្លាឌីមៀ ពូទីន៖ «ការវាយប្រហារមូលដ្ឋានទ័ព​អាកាសរុស្ស៊ី...

សហរដ្ឋអាមេរិក «កំពុងត្រៀមទណ្ឌកម្មឡើងវិញ ដើម្បីដាក់លើអ៊ីរ៉ង់» ដោយរង់ចាំតែការ​ប្រកាសចុងក្រោយពី លោក ត្រាំ ប៉ុណ្ណោះ!

 (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) បានឱ្យដឹងថា សហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្មជាថ្មីលើប្រទេសអ៊ីរ៉ង់ ហើយការលើកឡើង បែបនេះធ្វើឡើងនៅមុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តថា តើត្រូវដាក់ទណ្ឌកម្មលើទីក្រុងតេហេរ៉ង់ ឬក៏យ៉ាងណា ក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥។

Read more: សហរដ្ឋអាមេរិក «កំពុងត្រៀមទណ្ឌកម្មឡើងវិញ ដើម្បីដាក់លើអ៊ីរ៉ង់»...

ដ្ឋមន្ត្រីការបរទេសជប៉ុន «បង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះបញ្ហារ៉ូហ៊ីងយ៉ា» នៅមុខលោកស្រី អោងសាន ស៊ូជី!

(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បានបង្ហាញក្តីព្រួយបារម្ភជាពន់ពេក ចំពោះបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងជំនួបទ្វេភាគីជាមួយប្រធានក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ានម៉ា លោកស្រី អោងសាន ស៊ូជី ក្នុងរដ្ឋធានីណៃពិដោ នៃសហភាពមីយ៉ាន់ម៉ា។

Read more: ដ្ឋមន្ត្រីការបរទេសជប៉ុន «បង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះបញ្ហារ៉ូហ៊ីងយ៉ា»...

សម្តីដុតរោល! លោក ដូណាល់ ត្រាំ «ថ្លែងមើលងាយប្រទេសមួយចំនួនថា គគ្រិច និងគួរឲ្យខ្ពើម» ពាក់ព័ន្ធបញ្ហាជនអន្តោប្រវេសន៍!

 (វ៉ាស៊ីនតោន)៖ ខណៈកំពុងជជែកពិភាក្សាអំពីជនអន្តោប្រវេសន៍ មកពីប្រទេសហៃទី និងបណ្តាប្រទេសអាហ្រ្វិក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសួរដេញដោលទៅកាន់អ្នកតំណាងរាស្រ្តថា «ហេតុអ្វីបានជានាំឲ្យយើង ទទួលយកមនុស្សទាំងនេះ ដែលមានប្រភពមកពីប្រទេសដ៏គគ្រិចៗ និងគួរឲ្យខ្ពើមយ៉ាងដូច្នោះ?»។

Read more: សម្តីដុតរោល! លោក ដូណាល់ ត្រាំ «ថ្លែងមើលងាយប្រទេសមួយចំនួនថា គគ្រិច...

ផ្កាយរណប ៣១គ្រឿង ត្រូវបានឥណ្ឌាបាញ់បង្ហោះក្នុងពេលតែមួយ ទៅកាន់គន្លងតារាវិថី នៅថ្ងៃសុក្រនេះ!

(ញូដេលី)៖ នៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌាបានសម្រេចការបាញ់បង្ហោះ ផ្កាយរណបចំរុះចំនួន ៣១គ្រឿង តាមរយៈគ្រាប់រ៉ុក្កែតតែមួយ ទៅកាន់គន្លងតារាវិថី ដែលនេះនឹងក្លាយជាភាពជោគជ័យថ្មីមួយសម្រាប់វិស័យអវកាសឥណ្ឌា ស្ថិតនៅក្នុងគោលដៅចំណាយតិច តែទទួលបាននូវអត្ថប្រយោជន៍ខ្ពស់។

Read more: ផ្កាយរណប ៣១គ្រឿង ត្រូវបានឥណ្ឌាបាញ់បង្ហោះក្នុងពេលតែមួយ ទៅកាន់គន្លងតារាវិថី...

ម៉ិចស៊ីកូ៖ «រឿងចេញថ្លៃកសាងជញ្ជាំងព្រំដែនអាមេរិក គឺដេកយល់សប្តិទៅ» ម៉ិចស៊ីកូគ្មានថ្ងៃធ្វើបានឡើយ!

 (ម៉ិចស៊ីកូស៊ីធី)៖ ក្រោយពីបានលឺការអះអាងដ៏គួរឲ្យអស់សំណើច ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រដ្ឋាភិបាលម៉ិចស៊ីកូ បានចេញមុខបញ្ជាក់ច្បាស់ៗជាថ្មីម្តងទៀតថា ខ្លួននឹងគ្មានថ្ងៃចេញថ្លៃការសាងសង់ជញ្ជាំងព្រំដែន ភាគខាងត្បូងរបស់សហរដ្ឋអាមេរិកឡើយ។

Read more: ម៉ិចស៊ីកូ៖ «រឿងចេញថ្លៃកសាងជញ្ជាំងព្រំដែនអាមេរិក គឺដេកយល់សប្តិទៅ»...

News Update: មនុស្សស្លាប់ក្នុងរដ្ឋកាលីហ្វ័រញ៉ា «កើនដល់ ១៧នាក់» ក្រោយរងការ​វាយប្រហារដោយទឹកជំនន់ និងល្បាប់ភក់!

(កាលីហ្វ័រញ៉ា)៖ ក្រុមអ្នកជួយសង្រ្គោះអាមេរិករាប់រយនាក់ កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកមនុស្សជាច្រើននាក់ ដែលកំពុងបាត់ខ្លួននៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីមានគ្រោះរអិលបាក់ដី នាំមកជាមួយនូវល្បាប់ភក់យ៉ាងសន្ធប់ បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងបានសម្លាប់ជីវិតមនុស្សកើនដល់ ១៧នាក់ ហើយ។

Read more: News Update: មនុស្សស្លាប់ក្នុងរដ្ឋកាលីហ្វ័រញ៉ា «កើនដល់ ១៧នាក់»...

មេដឹកនាំយោធាអាមេរិក គំរាមសម្លាប់សកម្មជន ISIS ដោយប្រើប៉ែល បើមិនព្រមចុះចាញ់

មេដឹកនាំកំពូលនៅក្នុងជួរកងទ័ពអាមេរិក បានព្រមានដល់អ្នកប្រយុទ្ធ ISIS ដែលនៅសេសសល់ទាំងអស់ថា ការចុះចាញ់ ឬប្រឈមនឹងការស្លាប់ដោយហិង្សាលើកណ្ដាប់ដៃរបស់កងកម្លាំងចម្រុះ នឹងអនុវត្តភារកិច្ចដោយប្រើប្រាស់ឧបករណ៍ដូចជា គ្រាប់បែក រហូតដល់ ប៉ែល ជាដើម។

Read more: មេដឹកនាំយោធាអាមេរិក គំរាមសម្លាប់សកម្មជន ISIS ដោយប្រើប៉ែល បើមិនព្រមចុះចាញ់

អាមេរិក៖ មនុស្សសរុប ១៣នាក់ ស្លាប់ក្នុងគ្រោះទឹកជំនន់ និងល្បាប់ភក់ វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា!

(កាលីហ្វ័រញ៉ា)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្ស ១៣នាក់ បានស្លាប់នៅក្នុងគ្រោះរអិលបាក់ដី នាំមកជាមួយនូវល្បាប់ភក់បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

Read more: អាមេរិក៖ មនុស្សសរុប ១៣នាក់ ស្លាប់ក្នុងគ្រោះទឹកជំនន់ និងល្បាប់ភក់...

ទីបំផុត «កូរ៉េខាងជើងព្រមបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់ និងអត្តពលិក មកចូលរួមប្រកួតកីឡាអូឡាំពិក» លើទឹកដី​កូរ៉េខាងត្បូងហើយ!

 (សេអ៊ូល)៖ ទីបំផុតតំណាងមកពីកូរ៉េខាងជើងបានសម្រេចថា ខ្លួននឹងបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់ ព្រមទាំងអត្តពលិក ឲ្យមកចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅក្នុងទឹកដីកូរ៉េខាងត្បូង នាខែកុម្ភៈខាងមុខនេះហើយ។នេះបើតាមការអះអាងពីរដ្ឋាភិបាលទីក្រុងសេអ៊ូល ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។

Read more: ទីបំផុត «កូរ៉េខាងជើងព្រមបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់ និងអត្តពលិក...

តុលាការវៀតណាម «បើកសវនាការលើសំណុំរឿងពុករលួយទ្រង់ទ្រាយធំ» ដែលមាន​ជាប់ពាក់ព័ន្ធ សុទ្ធតែមន្ត្រី​កំពូលៗនៃក្រុមហ៊ុនរដ្ឋ និងបក្សកុម្មុយនិស្ត...

(ហាណូយ)៖ តុលាការវៀតណាម បានចាប់ផ្ដើមដំណើរការសវនាការរបស់ខ្លួននៅថ្ងៃចន្ទសប្ដាហ៍នេះ លើសំណុំរឿងពុករលួយរបស់នាយកប្រតិបត្តិ និងមន្ត្រីវៀតណាម ២២នាក់ នៅក្នុងក្រុមហ៊ុនប្រេងរបស់រដ្ឋ និងវិស័យធនាគារ។

Read more: តុលាការវៀតណាម «បើកសវនាការលើសំណុំរឿងពុករលួយទ្រង់ទ្រាយធំ» ដែលមាន​ជាប់ពាក់ព័ន្ធ...

ពេលនេះប្រទេសរុស្ស៊ី «កំពុងរៀបចំបង្កើត កងកម្លាំងប្រឆាំងយន្តហោះដ្រូន» ដើម្បីដោះស្រាយបញ្ហាសន្តិសុខជាតិ...

(មូស្គូ)៖ មេបញ្ជាការរងទីមួយ នៃកងកម្លាំងឆ្មាំការពារជាតិរុស្ស៊ី លោក ស៊ឺហ្គៃ មែលីកូវ (Sergei Melikov) បានឱ្យដឹងថា កងកម្លាំងពិសេសប្រឆាំងនឹងយន្ដហោះគ្មានមនុស្សបើក ឬដ្រូន អាចនឹង លេចរូបរាងឡើងនៅក្នុងកងឆ្មាំការពារជាតិរុស្ស៊ី។

Read more: ពេលនេះប្រទេសរុស្ស៊ី «កំពុងរៀបចំបង្កើត កងកម្លាំងប្រឆាំងយន្តហោះដ្រូន»...

ឧបនាយករដ្ឋមន្ត្រីចិន អំពាវនាវឲ្យមានការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងចិន-សហរដ្ឋអាមេរិក

(ប៉េកាំង)៖ ឧបនាយករដ្ឋមន្ត្រីចិន លោក Wang Yang នៅថ្ងៃចន្ទនេះ បានបង្ហាញនូវក្តីរំពឹងថា សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងបន្តដើរតួនាទីវិជ្ជមានមួយ នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទ្វេភាគី រវាងប្រទេសទាំងពីរ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ។

Read more: ឧបនាយករដ្ឋមន្ត្រីចិន អំពាវនាវឲ្យមានការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច...

អ៊ីស្លង់ ចេញច្បាប់ផាកពិន័យធ្ងន់ធ្ងរ លើក្រុមហ៊ុនណាដែលផ្ដល់ប្រាក់ខែឲ្យបុរសច្រើនជាងស្ត្រី

អ៊ីស្លង់ បានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ក្នុងការពង្រឹងឲ្យមានភាពស្មើគ្នាចំពោះប្រាក់ឈ្នួលរវាងបុរស និងស្ត្រី។ ច្បាប់ដែលចូលជាធរមាន នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ នេះ មានន័យថា ក្រុមហ៊ុនធំៗនឹងត្រូវបង្ហាញថា បុគ្គលិកប្រុសរបស់ខ្លួន មិនត្រូវបានទទួលប្រាក់ខែ ច្រើនជាងបុគ្គលិកស្រីនោះទេ។

Read more: អ៊ីស្លង់ ចេញច្បាប់ផាកពិន័យធ្ងន់ធ្ងរ...

អ្នកជំនាញថា ខ្សាច់និងក្រួស​កាន់តែជិតអស់ពីផែនដីហើយ

ខ្សាច់ និងក្រួស គឺជាវត្ថុធាតុដើមដែលត្រូវបានបូមនៅក្នុងឯកសារមួយមានឈ្មោះ Sand Wars លោក Kiran Pereira ជាស្ថាបនិកនៃគេហទំព័រ sandstoriese.org បាននិយាយថា "វាស្ទើរតែក្លាយជាខ្យល់ ដែលយើងដកដង្ហើមទៅហើយ យើងមិនដែលគិតច្រើនអំពីវានោះទេ ប៉ុន្តែមនុស្សយើងមិនអាចរស់នៅដោយគ្មានវាបានទេ"។

Read more: អ្នកជំនាញថា ខ្សាច់និងក្រួស​កាន់តែជិតអស់ពីផែនដីហើយ

ប្រទេសទុយនីស៊ី «បកស្រាយរឿងហាមឃាត់ជើងហោះហើរ Emirates Airline» របស់អេមីរ៉ាត់អារ៉ាប់រួម!

(ទុយនីស)៖ អាជ្ញាធរទុយនីស៊ីបាននិយាយថា ការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាករាល់ជើងហោះហើរ នៃក្រុមហ៊ុនអាកាសចរណ៍ Emirates airline ចូលក្នុងប្រទេស មិនអាចត្រូវបានចាត់ទុកថា ជាជម្លោះការទូតរវាងប្រទេសអាហ្វ្រិកខាងជើងមួយនេះ និងប្រទេសអេមីរ៉ាត់អារ៉ាប់រួមនោះទេ។

Read more: ប្រទេសទុយនីស៊ី «បកស្រាយរឿងហាមឃាត់ជើងហោះហើរ Emirates Airline»...

ព័ត៌មានក្តៅ! សហរដ្ឋអាមេរិក «ប្រកាសដាក់ទណ្ឌកម្មបន្ថែម លើមន្ត្រីកំពូលៗកូរ៉េខាងជើង» ដែលនឹង​ដុតស្ថានការណ៍ឲ្យរឹតតែ​តានតឹង!

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចិត្ត ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងពីររូប សម្រាប់ការចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។ ប៉ុន្តែការសម្រេចចិត្តនេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីអះអាងថា ទីក្រុងម៉ូស្គូ នឹងធ្វើជាអ្នកសម្របសម្រួលផ្សះផ្សា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បើសិនជាភាគីទំាងពីរត្រូវការ។

Read more: ព័ត៌មានក្តៅ! សហរដ្ឋអាមេរិក «ប្រកាសដាក់ទណ្ឌកម្មបន្ថែម...