នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានអញ្ជើញទៅកាន់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទីទំរីង នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
កម្ពុជាបានក្លាយជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីប្រទេស កូតឌឺវ័រ ជាមួយនឹងការប្រមូលបានទិន្នផលសរុបកើនដល់ជាង ៨៣ម៉ឺនតោន និងបាននាំចេញទៅប្រទេសវៀតណាមជាង ៧៨ម៉ឺនតោន ទំហំទឹកប្រាក់ជាង មួយពាន់លានដុល្លារ ដោយក្នុងមួយគីឡូក្រាមនៃគ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ ៧ ៣០០រៀល។
Read more: អេមណាស់! ទីបំផុត កម្ពុជាក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីលំដាប់ទី២...
ឱកាសល្អ បានមកដល់ហើយខណៈពេលនេះអង្គការបាយ័ន អប់រំ និងអភិវឌ្ឍន៍ បានប្រកាសដល់ប្អូនៗ យុវជន យុវនារី និងសាធារណជនដែលមានបំណងចង់រៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើមុខជំនាញចំនួន២ រៀនឥតគិតថ្លៃជំនាញទាំងនោះមានដូចជា៖ ១.ជំនាញធ្វើនំ និងបង្អែម (បែបបរទេស និងខ្មែរ) ២. ជំនាញកសិកម្មអេកូឡូស៊ី (ការដាំដុះ ចិញ្ចឹមសត្វ និងកែច្នៃចំណីអាហារ)គួរបញ្ជាក់ថា ការចាប់ផ្តើមទទួលពាក្យចូលរៀន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ ហើយថ្ងៃចូលរៀនគឺនៅដើម ខែមករា ឆ្នាំ២០២៥។
Read more: មិនបាច់បង់ថ្លៃ! អង្គការល្បី១ កំពុងបើកបង្រៀនជំនាញធ្វើនំ និងបង្អែមបែបបរទេស...
រាជរដ្ឋាភិបាលអាណត្ដិទី៧ នេះបានប្រកាសជំហរបន្ដការមិនយកពន្ធលើវិស័យសំខាន់ៗចំនួន ២ រួមមាន៖ វិស័យអប់រំ និងវិស័យកសិកម្ម ។
Read more: ប្រសើរណាស់! រាជរដ្ឋាភិបាលប្រកាសបន្ដការមិនយកពន្ធលើវិស័យសំខាន់ ២ នេះ
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ រួមជាមួយនាយរង និងមន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានប្រារព្ធពិធីលែងកូនត្រី ចូលក្នុងបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
Read more: រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអាជ្ញាធរមូលដ្ឋាន...