នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញជាច្រើននាក់ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងរិះរកវិធានការស្ទាក់ទឹក ដើម្បីសង្គ្រោះផលដំណាំស្រូវ របស់ប្រជាកសិករដែលកំពុងទុំ ត្រូវប្រមូលផល តែត្រូវរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
Read more: ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង...
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកម្លាំងអន្តរាគមន៍ពាក់ព័ន្ធ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្រ្តមួយចំនួន នៅខេត្តសៀមរាប និងខេត្តបាត់ដំបង។
Read more: ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា ដឹកនាំកំលាំងអន្តរាគមន៍ពាក់ព័ន្ធ...
នេះពិតជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា ខណៈពេលនេះក្រុមហ៊ុន SCITCS ងស្វែងយល់ពីផលិតផលកសិកម្មមានសក្តានុពលកម្ពុជា ដោយមានគម្រោងនាំផលិតផលកសិកម្មកម្ពុជាទាំងនោះ ដូចជា ស្វាយចន្ទី ដំឡូងមី និងជ័រកៅស៊ូ ដើម្បីទៅផ្គត់ផ្គង់នៅទីផ្សារចិន ខណៈកសិផលខ្មែរ២ប្រភេទទៀតដែលមានដូចជា គ្រាប់ស្វាយចន្ទីរនិងគុយទាវខ្មែរ ក៏កំពុងតែត្រៀមសម្រាប់នាំទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។
នៅថ្ងៃច័ន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋាន បានចូលរួមសម្របសម្រួលរៀបចំដំណើការមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបស្រូវផ្ការំដួលខ្នាឆ្មារសែនជ័យ នៅឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកស្រីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ និងប្រជាកសិករចំនួនប្រមាណ ៦០នាក់ ។
Read more: សហគមន៍កសិកម្មទំនើបដំណាំស្រូវទី២ នៃ ព្រះរាជាណាចក្រកម្ពុជា...
នៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ ២០២៤ ប្រធាននាយកដ្ឋានដំណាំស្រូវ បណ្ឌិត គង់ គា និងក្រុមការងារ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង នៅឃុំកំពង់គោ និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ស្រុកបារាយណ៍ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។