បណ្តាញសង្គម

រសួងរ៉ែ និងថាមពល រកឃើញ​កន្លែងធ្វើអាជីវកម្មរ៉ែមាស​អនាធិបតេយ្យ ៣ទីតាំងទៀត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសពីការបន្ដទប់ស្កាត់សកម្មភាព អាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅស្រុកមេមត់ ខេត្ដត្បូងឃ្មុំ។

អាន​បន្ត៖ រសួងរ៉ែ និងថាមពល រកឃើញ​កន្លែងធ្វើអាជីវកម្មរ៉ែមាស​អនាធិបតេយ្យ ៣ទីតាំងទៀត...

អគ្គិភ័យ​ឆាបឆេះ​តូប​លក់​មាស នៅ​ផ្សារ​ពោធិ៍​ចិន​តុង

រាជធានីភ្នំពេញ ៖ តូបលក់មាសចំនួន២តូប នៅក្នុងផ្សារពោធិ៍ចិនតុង ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអគ្គិឆាបឆេះទាំងស្រុង សង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។

អាន​បន្ត៖ អគ្គិភ័យ​ឆាបឆេះ​តូប​លក់​មាស នៅ​ផ្សារ​ពោធិ៍​ចិន​តុង

តុលាការ​ផ្តន្ទាទោស​ជនសង្ស័យ​៤​នាក់ ដាក់គុក​ពី​៣០​ឆ្នាំ ដល់​មួយ​ជីវិត ករណី​ជួញដូរ​គ្រឿងញៀ.ន​ជិត​៤​គីឡូ

រាជធានីភ្នំពេញ ៖ លោក ថន ប៉ោហៀក ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសលើឈ្មួញគ្រឿងញៀន ចំនួន៤នាក់ ដោយដាក់ពន្ធនាគារម្នាក់ពី៣០ឆ្នាំ ដល់អស់មួយជីវិត ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនជិត៤ គីឡូក្រាម។ សាលក្រមបានផ្តន្ទាទោសទៅលើជនជាប់ចោទឈ្មោះ នុត កែវសាវរ៉ា ហៅឡា ភេទប្រុស អាយុ៣២ឆ្នាំ ដាក់ពន្ធនាគារ អស់មួយជីវិត ។

អាន​បន្ត៖ តុលាការ​ផ្តន្ទាទោស​ជនសង្ស័យ​៤​នាក់ ដាក់គុក​ពី​៣០​ឆ្នាំ ដល់​មួយ​ជីវិត...

​បុរសម្នាក់​​ប្រើល្បិ.ច​កាន់​ចេក​១​ស្និត​ចូលគ្លីនិក ធ្វើជា​​ទៅ​សួរសុខទុក្ខ​អ្នក​ជំងឺ​ រួច​លួ.ច​ម៉ូតូ​គ្រូពេទ្យ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានប្រើល្បិចកាន់ចេកអំបូង១ស្និតចូលទៅសួរសុខទុក្ខអ្នកជម្ងឺនៅបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺមួយកន្លែង បន្ទាប់មកបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ១គ្រឿង ហើយព្យាយាមជិះគេចខ្លួន។ ប៉ុន្តែត្រូវម្ចាស់ម៉ូតូជាគ្រូពេទ្យឃើញទាន់ ក៏បានស្រែកឆោឡោនិងដេញចាប់ ក អាវបានហើយប៉ុន្តែរបូតវិញ បន្ទាប់មកជននោះបានរត់គេចខ្លួនបន្តទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមក្របួចបានភ្លាមៗ។

អាន​បន្ត៖ ​បុរសម្នាក់​​ប្រើល្បិ.ច​កាន់​ចេក​១​ស្និត​ចូលគ្លីនិក...

ក្រុម​ចោរ​​គា.ស់​ផ្ទះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃ​វែង ប្រមូល​យក​ទ្រព្យសម្បត្តិ​​សរុប​ជាង២ម៉ឺន​ដុល្លារ

ខេត្តព្រៃវែង ៖ សម្ភារៈប្រើប្រាស់ជាច្រើនដែលរួមមានទាំងតុទូគ្រែសំលៀកបំពាក់ និងគ្រឿងលម្អជាច្រើនទៀត នៅក្នុងផ្ទះរបស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង ត្រូវបានក្រុមចោរនាំគ្នាប្រមូលយកទៅអស់គ្មានសល់ ដោយសារតែម្ចាស់ផ្ទះមិននៅ ចាក់សោរផ្ទះចោលយូរខែឆ្នាំ។

អាន​បន្ត៖ ក្រុម​ចោរ​​គា.ស់​ផ្ទះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃ​វែង...

គាស់​ទូ​មាស យក​ចិ​ញ្ជៀ​ន​ប្លា​ទី​ន​ទៅ​លក់ នគរបាល​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​ចាប់​ទាំង​អ្នក​លួច និង​អ្នកទិញ

រាជធានីផ្នំពេញ ៖ រយៈពេល២ថ្ងៃ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគាស់ទូមាសលួចទ្រព្យសម្បត្តិយកទៅលក់ និងអ្នកទទួលផលចោរកម្ម ។

អាន​បន្ត៖ គាស់​ទូ​មាស យក​ចិ​ញ្ជៀ​ន​ប្លា​ទី​ន​ទៅ​លក់ នគរបាល​ខណ្ឌ​ច្បារ​អំពៅ...

ស្ទាវ​ក្រុម ​“NY3” នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ តាម​ចាប់​បាន​០៧​នាក់​ ករណី​កា.ប់​ឲ្យ​របួស និង​វាយ​កម្ទេច​ម៉ូតូ

រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ នៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ដែលមានរហ័សនាមក្រុមឈ្មោះ “NY3” ពាក់ព័ន្ធករណីអំពើហិ.ង្សាដោយចេតនា ( យកកាំបិតបុ័ងតោ កា.ប់ឱ្យរងរបួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិ ជាម៉ូតូ) ។

អាន​បន្ត៖ ស្ទាវ​ក្រុម ​“NY3” នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ តាម​ចាប់​បាន​០៧​នាក់​...

នគរបាល​អន្តោប្រវេសន៍​កម្ពុជា ចាប់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស ២​នាក់ ជា​មេខ្លោង​នាំ​បរទេស​ឆ្លង​ដែន​ខុសច្បាប់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងរបស់នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលនៅបន្ទប់មួយ ជាន់ទី២៦ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាទីតាំងរបស់ប្តីប្រពន្ធជនជាតិបង់ក្លាដេស ដែលសង្ស័យមានជាប់ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ។

អាន​បន្ត៖ នគរបាល​អន្តោប្រវេសន៍​កម្ពុជា ចាប់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស ២​នាក់...

សូម​ប្រុង​ប្រយ័ត្ន​! ថ្មី​ៗ​នេះ​មាន​ករណី​ឆបោក​ក្រោម​រូបភាព “​ប្រាក់​កម្ចី​អន​ឡាញ​”

រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង អោយមានការប្រុងប្រយ័ត្ន! ករណីឆបោកក្រោមរូបភាព “ប្រាក់-កម្ចីអនឡាញ” ។

អាន​បន្ត៖ សូម​ប្រុង​ប្រយ័ត្ន​! ថ្មី​ៗ​នេះ​មាន​ករណី​ឆបោក​ក្រោម​រូបភាព...

ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​សណ្ឋាគារ “​ថៃ អាង​” ឃាត់ខ្លួនភ្ញៀវ​ប្រុស​ស្រី ១១​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន នៅ​ក្រុង​បា​វិត

ខេត្តស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បានធ្វើប្រតិបត្តិការ ចុះធ្វើរដ្ឋបាលតាមសណ្ឋាគារ ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន បានចំនួន១១នាក់ (ស្រី០៣នាក់) និងសម្ភារៈផ្សេងៗមួយចំនួន នៅក្រុងបាវិត ។

អាន​បន្ត៖ ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​សណ្ឋាគារ “​ថៃ អាង​” ឃាត់ខ្លួនភ្ញៀវ​ប្រុស​ស្រី ១១​នាក់...

ករណី​បើករថយន្ត Jeep បុក​មនុស្ស​ស្លា​.​ប់ ម្ដាយ​ជន​បង្ក ប្ដឹង​ប្រពន្ធ​ស​.​ព និង​សាច់ញាតិ​ជន​រង​គ្រោះ ទៅ​វិញ

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជនបង្កឈ្មោះ ព្រហ្មវិចិត្រ សុសក្តា បើករថយន្ដម៉ាក Jeep បុកយុវជនម្នាក់ស្លា.ប់ភ្លាមៗ នៅខណ្ឌទួលគោកនោះ ខណៈមិនទាន់ធ្វើបុណ្យ១០០ថ្ងៃផង ស្រាប់តែម្ដាយជនបង្ក (ឈ្មោះ សុខ លីណា) បានដាក់ពាក្យបណ្ដឹង ប្តឹងមនុស្ស០៤នាក់ រួមមាន ៖ ប្រពន្ធស.ពជនរងគ្រោះ និង០៣នាក់ទៀត ជាសាច់ញាតិជនរងគ្រោះ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ ពីបទ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងពីបទ ជេរប្រមាថជាសាធារណៈ ។

អាន​បន្ត៖ ករណី​បើករថយន្ត Jeep បុក​មនុស្ស​ស្លា​.​ប់ ម្ដាយ​ជន​បង្ក ប្ដឹង​ប្រពន្ធ​ស​.​ព...

២​ស​ប្ដា​ហ៍​ដើមឆ្នាំ​ថ្មី សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យជិត៧០០​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន​ទូ​ទាំង​ប្រទេស

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានគូសបញ្ជាក់ថា ក្នុងរយៈពេល២សប្ដាហ៍ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំថ្មីនេះ យ៉ាងហោចណាស់មានជនសង្ស័យ ៦៨២នាក់ ត្រូវបានឃាត់ខ្លួន លើបទល្មើសគ្រឿងញៀន (ធន់មធ្យម) សរុប២៩០ករណី នៅទូទាំងប្រទេស ។

អាន​បន្ត៖ ២​ស​ប្ដា​ហ៍​ដើមឆ្នាំ​ថ្មី សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យជិត៧០០​នាក់...

រឿងស្នេហា! បុគ្គលិកធនាគារម្នាក់ចិត្តដា.ច់លើកដៃប្រល័.យជីវិតប្រពន្ធក្នុងផ្ទះ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបុរសជាបុគ្គលិកធនាគារម្នាក់ ប្រច័.ណ្ឌប្រពន្ធ ហើយបានវា.យក្បាលប្រពន្ធនឹងញញួរ បណ្តាលឱ្យស្លា.ប់ក្នុងថ្លុ.កឈា.ម ចំណែកជនដៃដល់ជាប្តីក៏បានលេ.បថ្នាំប៉ុនប៉ងសម្លា.ប់ខ្លួនដែរ តែមិនទាន់ស្លា.ប់នោះទេ ត្រូវបានសមត្ថកិច្ចចា.ប់វា.យខ្នោះ រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសុមៈ ហើយគេមិនដឹងថា ជនដៃដល់ជាប្តីស្ថិតក្នុងស្ថានភាពបែបណានៅឡើយទេ ។

អាន​បន្ត៖ រឿងស្នេហា! បុគ្គលិកធនាគារម្នាក់ចិត្តដា.ច់លើកដៃប្រល័.យជីវិតប្រពន្ធក្នុងផ្ទះ

បុរស​ជាងភ្លើង​ម្នាក់​ទៅ​បាយ​ជាមួយ​មិត្តភក្តិ លុះ​មក​វិញ​បន្ទប់​ត្រូវ​រើ​កកាយ​បាត់​ខ្ទេច​អស់

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជាងភ្លើងម្នាក់ ត្រូវមិត្តភក្តិនាំទៅហូបបាយនៅខាងក្រៅមួយសន្ទុះ លុះពេលត្រឡប់មកផ្ទះវិញ ស្រាប់តែត្រូវចោ.រគា.ស់បន្ទប់ជួល រួចយកម៉ូតូមួយគ្រឿង និងទូរស័ព្ទដៃចំនួន២គ្រឿង ព្រមទាំងរបស់របរមួយចំនួនទៀតបាត់អស់រលីង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ បុរស​ជាងភ្លើង​ម្នាក់​ទៅ​បាយ​ជាមួយ​មិត្តភក្តិ...

ជនសង្ស័យ​៣​នាក់ និងគ្រឿងញៀ.ន​ជាង​២​គីឡូក្រាម ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ឆ្លងខេត្ត

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន០៣នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ២គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ក្រាបក្នុងរាជធានីភ្នំពេញ និងពន្លាតដែនសមត្ថកិច្ច ទៅបង្ក្រាបដល់ខេត្តកំពង់ស្ពឺ ។

អាន​បន្ត៖ ជនសង្ស័យ​៣​នាក់ និងគ្រឿងញៀ.ន​ជាង​២​គីឡូក្រាម...

កា​.​ប់​គេ​រង​របួស​រត់គេច​ខ្លួន​បាន​១​ថ្ងៃ ត្រូវ​នគរបាល​ក្រុង​ច្បារមន ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់

ខេត្តកំពង់ស្ពឺ ៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួកចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងនគរបាលក្រុងច្បារមន ឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពព្រួតគ្នាវាយ និងយកកាំបិតផ្គាក់ដេញកាប់ទៅលើក្រុមជនរងគ្រោះ កំពុងអង្គុយផឹកស៊ីជុំគ្នា បណ្តាលឱ្យរងរបួស ។

អាន​បន្ត៖ កា​.​ប់​គេ​រង​របួស​រត់គេច​ខ្លួន​បាន​១​ថ្ងៃ ត្រូវ​នគរបាល​ក្រុង​ច្បារមន...

(មានវីដេអូ)លោកTim Cook នាយកប្រតិបត្តិ Apple រកប្រាក់ចំណូលបានត្រឹមតែ 63.2 លានដុល្លារកាលពីឆ្នាំ 2023

 

លោកTim Cook នាយកប្រតិបត្តិ Apple រកប្រាក់ចំណូលបានត្រឹមតែ 63.2 លានដុល្លារកាលពីឆ្នាំ 2023

 

https://youtu.be/ZGCJkrNceUw

ករណី​ក្មេង​ស្ទាវ​ដេញ​កា​.​ប់​គ្នា ហើយ​បុក​ចូល​រថយន្ត ស្លា​.​ប់ម្នាក់​នៅ​ខេត្តកំពង់ចាម កម្លាំង​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​ឃាត់ខ្លួន​៤​នាក់ ជា​ជន​ដៃដល់

រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ ករណីក្មេងស្ទាវ ២ក្រុម ដេញកាប់គ្នាយ៉ាងអណាធិបតេយ្យ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយភាគីម្ខាងបានគេចទៅបុករថយន្ដអ្នកដំណើរ ដែលមកពីបញ្ច្រាសទិសបណ្ដាលឲ្យស្លា.ប់ម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យ៦នាក់ ក្នុងនោះមន្ត្រីជំនាញរកឃើញ ៤នាក់ ជាជនដៃដល់ ។

អាន​បន្ត៖ ករណី​ក្មេង​ស្ទាវ​ដេញ​កា​.​ប់​គ្នា ហើយ​បុក​ចូល​រថយន្ត...

តុលាការ ខេត្តសៀមរាប សម្រេចដោះលែង​បុរសភ្នាក់ងារ​អាជ្ញាធរជាតិអប្សរា ២​នាក់ ដែលវាយក្មេងចាប់អណ្តើកលក់ នៅអង្គរវត្ត​

ខេត្តសៀមរាប៖ អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្តាប់ធ្នាប់ ២នាក់ នៃអាជ្ញាធរជាតិអប្សរា ដែលបានវាយលើក្មេង ដែលលក់សត្វអណ្ដើក នៅក្នុងបរិវេណកសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

អាន​បន្ត៖ តុលាការ ខេត្តសៀមរាប សម្រេចដោះលែង​បុរសភ្នាក់ងារ​អាជ្ញាធរជាតិអប្សរា ២​នាក់...

ចាប់បុរសវៀតណាម ២នាក់ នៅបាវិត ដែល​ជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់គ្រឿង​ញៀន ២គីឡូក្រាម​

ខេត្តស្វាយរៀង៖ សមត្ថកិច្ចចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជនជាតិវៀតណាម ចំនួន ២នាក់ ពីបទ ជួញដូរ រក្សាទុកកែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយរឹបអូសវត្ថុតាងរួមមាន ថ្នាំញៀនជាង ០២គីឡូក្រាម និងសារធាតុម្សៅផ្សំកែច្នៃមួយចំនួន នៅក្រុងបាវិត។

អាន​បន្ត៖ ចាប់បុរសវៀតណាម ២នាក់ នៅបាវិត ដែល​ជួញដូរ រក្សាទុក កែច្នៃ...

ជនសង្ស័យ​៣​នាក់​ត្រូវ​ឃាត់ខ្លួន ក្រោយជិះម៉ូតូ​បុ.ក​គេដួ.ល រួចដកដែកឆាបដេញចា.ក់ទៀត

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ធ្វើការឃាត់ខ្លួនក្រោយពេលជិះម៉ូតូបុកជាមួយម៉ូតូបុរស២នាក់បណ្ដាលឲ្យដួល រួចដកដែកឆាបចុងស្រួចធ្វើសកម្មភាពដេញចាក់ថែមទៀត ប៉ុន្តែសំណាងល្អជនរងគ្រោះព្យាយាមរត់គេចរួច ហើយកម្លាំងនគរបាលទៅដល់ក៏ឃាត់ខ្លួនជនសង្ស័យតែម្ដង។

អាន​បន្ត៖ ជនសង្ស័យ​៣​នាក់​ត្រូវ​ឃាត់ខ្លួន ក្រោយជិះម៉ូតូ​បុ.ក​គេដួ.ល រួចដកដែកឆាបដេញចា.ក់ទៀត