ខេត្តបន្ទាយមានជ័យ ៖ យប់រំលងអធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជាមេបញ្ជាការយោធភូមិភាគទី៥ និងគណៈបញ្ជការឯកភាពខេត្តបន្ទាយមានជ័យ ទប់ស្កាត់ការនាំពលករលួចឆ្លងដែនក្នុងភូមិសាស្ត្រខេត្ត ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ការពារនៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។
អានបន្ត៖ ពលករលួចឆ្លងដែនខុសច្បាប់៩នាក់ ត្រូវបានឃាត់ខ្លួនឲ្យធ្វើចត្តាឡីស័ក
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ បានចុះបិទការដ្ឋានសំណង់មួយកន្លែងដែលមានការធ្វេសប្រហែស បណ្ដាលឱ្យដាច់រលាត់ខ្សែភ្លើងធ្វើឱ្យឆ្លងចរន្តអគ្គិសនីឆក់បុរសជាឪពុកស្លា.ប់បាត់បង់ជីវិត និងកូនស្រីអាយុ១៣ឆ្នាំរងរបួសធ្ងន់ ខណៈពេលដែលបុរសជាឪពុកព្យាយាមទៅជួយសង្គ្រោះកូនស្រីរបស់ខ្លួននៅពេលដែលចុះទៅរើសស្រោមខ្នើយលើដំបូលស័ង្កសី បណ្តាលឱ្យឆក់ខ្សែភ្លើងដួលសន្លប់បាត់ស្មារតី កាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ។
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជាងសំណង់ម្នាក់បានស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយពីដឹកតាមម៉ូតូកង់បីឥណ្ឌាយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ តែជាអកុសលរូបគាត់ក៏បានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ ប៉ុន្តែក្រុមគ្រួសារមិនអស់ចិត្តក៏យកជនរងគ្រោះទៅកប់ដីខ្សាច់ ដើម្បីព្យាយាមជួយសង្គ្រោះបន្តទៀត ក្រែងជនរងគ្រោះបានដឹងខ្លួនឡើងវិញ ចំណែកឯកូនស្រីអាយុ១៣ឆ្នាំម្នាក់ទៀតក៏ រងរបួសយ៉ាងធ្ងន់ធ្ងររហូតសន្លប់បាត់បង់ស្មារតីផងដែរ។
អានបន្ត៖ អនិច្ចា! ឃើញកូនស្រីសន្លប់លើដំបូលសំយ៉ាបស័ង្កសីក៏ទៅជួយ...
រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងជនជាឃាត.ករជាប្តីសម្លា.ប់ប្រពន្ធ រួចច្រកសាកស.ពក្នុងវ៉ាលិស ហើយដឹកពីភ្នំពេញយកទៅប្លុងចោលនៅមាត់ទន្លេ ក្រោយវិហារឥស្លាម ស្ថិតក្នុងភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនោះ បានស្ថិតនៅលើលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូង បើកការសាកសួរ ។
អានបន្ត៖ វាសនាជនដៃដល់សម្លា.ប់ប្រពន្ធ រួចច្រកវ៉ាលិសយកទៅបោះចោល...
ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានចាប់ឃាត់ខ្លួន ក្រុមជនសង្ស័យជាគ្រូទាយសន្លឹកបៀរ និងគ្រូមន្តអាគមដោះអំពើ ចំនួន០៣នាក់ ពីបទ ឆបោកនារីរងគ្រោះ ០២នាក់ផ្សេងគ្នា អស់ប្រាក់សរុប ៦៧,៦២៣,៨០០រៀល ។ករណីឆបោកខាងលើនេះ កើតឡើងតាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មកម៉្លេះ ។
អានបន្ត៖ ចាប់ខ្លួនគ្រូទាយ និងគ្រូមន្តអាគម៣នាក់ ឆបោកនារី២នាក់...
ខេត្តបន្ទាយមានជ័យ៖ នៅម៉ោង ៨ និង ៤០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានគ្រោះអគ្គិភ័យមួយ បានឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង លើទឹកដីថៃ ខាងជើងផ្សាររុងក្លឿ ប្រហែលជាង ១គីឡូម៉ែត្រ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ឈមទឹកដីកម្ពុជា ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត។គេមិនទាន់ដឹងថា ហេតុការណ៍នោះ បណ្តាលមកពីអ្វី ហើយក៏មិនទាន់ដឹងថា ទំនិញក្នុងឃ្លាំង ដែលកំពុងកាឆាបឆេះនោះ មានពាក់ព័ន្ធជារបស់អាជីវករខ្មែរ ឬអត់នោះទេ។
អានបន្ត៖ ឆេះឃ្លាំងស្តុកទំនិញមួយកន្លែង លើទឹកដីថៃ ខាងជើងផ្សាររុងក្លឿ...
បន្ទាយមានជ័យ៖ កម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃវិញដោយខុសច្បាប់។ ការឃាត់ខ្លួននេះ បានធ្វើឡើង នៅវេលាម៉ោង ១រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នៅចំណុចគោលដៅផ្លូវ សំផាន់ ណារិទ្ធ ស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
អានបន្ត៖ កម្លាំងចម្រុះ ឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលបម្រុងឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់
ខេត្តសៀមរាប ៖ ស្ត្រីមានសតិមិនគ្រប់ម្នាក់បានបង្កាត់ភ្លើងដាំបាយ នៅក្នុងបរិវេណផ្ទះក្នុងដីឡូត៍ទុកចោលមួយកន្លែងគ្មានម្ចាស់រស់នៅ ហើយឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ឆ្លងដល់ផ្ទះជាប់របងចំនួន៣ខ្នងទៀត ដែលនៅជាប់របងជាមួយ បង្កការភ្ញាក់ផ្អើល សំណាងល្អរថយន្តពន្លត់អគ្គិភ័យមកជួយទាន់ពុំមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នោះឡើយ ហើយពន្លត់ឱ្យរលត់ទៅវិញនៅម៉ោង៤ និង៤០នាទីល្ងាចថ្ងៃដដែល។
អានបន្ត៖ ស្ត្រីមានសតិមិនគ្រប់ម្នាក់បង្កាត់ភ្លើងដាំបាយ...
បន្ទាយមានជ័យ៖ កងកម្លាំងចម្រុះឈរជើង តាមបន្ទាត់ព្រំដែន មាននគរបាល និងយោធា បានទប់ស្កាត់ពលករខ្មែរប្រុសស្រី ២០នាក់ នៅ ២ទីតាំង ដែលបម្រុងឆ្លងដែនចូលប្រទេសថៃ។ មួយទីតាំង នៅក្នុងស្រុកម៉ាឡៃ និងមួយទីតាំងទៀត នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អានបន្ត៖ សមត្ថកិច្ច ចម្រុះឈរជើង តាមព្រំដែន ទប់ស្កាត់ពលករខ្មែរ ២កន្លែង សរុប ២០នាក់...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីជាកម្មការិនីរោងចក្រ និងជាអ្នកចងការប្រាក់ផង បានរងរបួសធ្ងន់ដោយបាក់ឆ្អឹងដងកាបិត ហើយអស់ទាំងលុយជាង៣០០០ដុល្លារ ទូរស័ព្ទដៃ និងឯកសារមួយចំនួនទៀត ខណៈពេលដែលជិះម៉ូតូចេញពីរោងចក្រឆ្ពោះទៅផ្ទះ ហើយក៏ត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបស្ពាយតាមផ្លូវ បណ្តាលឱ្យដួលច្រងាប់ច្រងិល ចំណែកជនសង្ស័យក៏គេចបាត់ស្រមោលអស់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ មុខវិទ្យស្ថានស្រាវជ្រាវកសិកម្ម ចំណុចភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។
អានបន្ត៖ កម្មការិនីរោងចក្រម្នាក់ទើបចេញពីធ្វើការជួបគ្រោះ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរងរបួសក្បាលធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីមានបុរសម្នាក់ផ្សេងទៀតទៅសួរនាំរឿងឃើញប្រពន្ធឬអត់? ហើយបុរសរងគ្រោះគ្រាន់តែឆ្លើយថា មិនឃើញសោះ ត្រូវភាគីដែលសួរកាន់កាំបិតប៉័ងតោកា.ប់មួយកាំបិតចំក្បាលបែកក្បាលហូរឈាមរងរបួសធ្ងន់តែម្តង ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អានបន្ត៖ សុខៗដើរមកសួរថា មានឃើញប្រពន្ធអញអត់ លុះឆ្លើយថាអត់ឃើញ...
ខេត្តបាត់ដំបង ៖ ប្រហិតចម្រុះ សាច់មាន់ និងជើងមាន់ ខូចគុណភាព ចំនួន ៥,០៣៦គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្ត្រីគយចល័តតំបន់៤ ស្ទាក់ចាប់បាន នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិដូង ។
អានបន្ត៖ សមត្ថកិច្ចស្ទាក់ចាប់បាន ប្រហិតចម្រុះ សាច់មាន់ និងជើងមាន់...
បន្ទាយមានជ័យ៖ បុរសម្នាក់ ស៊ីឈ្នួលផ្សារដែក ធ្វើផ្ទះ នៅពេលលើកដែក មិនប្រយ័ត្ន ប៉ះខ្សែភ្លើង ឆក់ ធ្លាក់ពីលើដំបូល បណ្តាលឲ្យបាត់បង់ជីវិត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
អានបន្ត៖ ស៊ីឈ្នួលផ្សារដែក ធ្វើផ្ទះ លើកដែក មិនប្រយ័ត្ន ប៉ះខ្សែភ្លើង ឆក់...
រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ បានគាំងបេះដូងស្លា.ប់នៅក្បែរឈាបនដ្ឋានក្នុងវត្តទួលសង្កែ ទៅតាមប្រពន្ធ បន្ទាប់ពីដឹកស.ពប្រពន្ធដែលមិនទាន់រៀបការទៅធ្វើបុណ្យនៅវត្ត ហើយបូជារួច ស្រាប់តែអង្គុយដួលស្លា.ប់ទៅតាមក្រោយតែម្តង។
រាជធានីភ្នំពេញ ៖ ករណីក្រុមក្មេងទំនើងចំនួន ២ក្រុម មានជម្លោះនឹងគ្នា ឈានដល់ដេញវាយគ្នា បណ្តាលអោយឲ្យភាគីម្ខាង ដែលមានគ្នា២នាក់ រងរបួសក្បាល និងបាក់ធ្មេញ ។
អានបន្ត៖ ជម្លោះរវាងក្មេងទំនើង២ក្រុម ភាគីម្ខាងផ្ទុះអាវុធ១គ្រាប់...
រាជធានីភ្នំពេញ ៖ ក្រុមគ្រូពេទ្យជួរមុខ ហួសចិត្តនឹងជនសង្ស័យមួយរូប រហូតដល់ប្រសិទ្ធនាមឲ្យថា មហាចោរក្លាហាន ព្រោះថាបុរសសង្ស័យរូបនេះហ៊ានចូលលួចទូរស័ព្ទដៃរបស់អ្នកជំងឺកូវីដ-១៩ ចំនួន២ដង ខណៈដែលអ្នកជំងឺកំពុងសម្រាកនៅមណ្ឌលព្យាបាលកម្រិតស្រាលនៃវិទ្យាល័យជម្ពូវ័ន្ដ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ។
អានបន្ត៖ បុរសក្លាហាន ហ៊ានចូលលួចទូរស័ព្ទអ្នកជំងឺកូវីដ-១៩...
រាជធានីភ្នំពេញ ៖ មុននេះបន្តិច ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះរូបភាព និងខ្លឹមសារ នៅយប់ថ្ងៃទី០៧ មិថុនា ២០២១នេះថា ក្រុមជួបជុំផឹកស៊ី ចាក់ធុងបាស់ បើកសំឡេងរំខានអ្នកជិតខាង នៅចំកណ្តាលផ្លូវលំ ភូមិព្រៃព្រីងខាងជើង១ សង្តាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ប្រឈមខ្ពស់ ក្នុងការឆ្លងរាលដាលវីរុសកូវីដ-១៩ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលដឹកនាំខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់និងនាំខ្លួនបុរសទាំង៣នាក់នេះ យកមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។
អានបន្ត៖ បុរស៣នាក់ ផឹកស៊ីកណ្តាលផ្លូវ បើកភ្លេងឮខ្លាំង ប៉ូលិសនាំចូលប៉ុស្តិ៍
ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ដល់ចំណុចបំបែកជាបួន មិនបានប្រុងប្រយ័ត្ន ជាន់ហ្វ្រាំងមិនទាន់ ក៏បុកជាមួយនឹងម៉ូតូមួយគ្រឿង ដែលកំពុងជិះបង្ហោះកង់មុខ ត្រូវរថយន្តបុកពេញទំហឹង ធ្វើអោយមនុស្សម្នាក់ បាត់បង់ជីវិត និងម្នាក់ទៀត រងបួសធ្ងន់។
អានបន្ត៖ ក្រុមក្មេងស្ទាវ បង្ហោះម៉ូតូ ត្រូវបានរថយន្តស៊េរីទំនើប បុក...
ភ្នំពេញ៖ ក្មេងទំនើងមួយក្រុម ដេញវាយយុវជនមួយក្រុមទៀត មិនបាន ក៏ខឹងចិត្តកាប់រថយន្តរំសាយកំហឹង តែមិនមែនរថយន្តដៃគូជម្លោះឡើយ បែរជាកាប់រថយន្តប្រជាពលរដ្ឋ មិនដឹងរឿងអ្វី បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ ផ្ទុះអាវុធ ២គ្រាប់ នៅវេលាម៉ោង ១ និង ៣០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅភូមិអ័រគីដេ ក្រោយផ្សារបឹងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
អានបន្ត៖ ក្រុមក្មេងទំនើង ដេញវាយគ្នា រហូតសមត្ថកិច្ច ផ្ទុះអាវុធ ២គ្រាប់ ឃាត់បាន...
ភ្នំពេញ៖ រថយន្តឡង់គ្រីស័រមួយគ្រឿង ខណៈអ្នកបើកបរ បានបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករះតូបលក់កាហ្វេ និងនំប៉័ងសាច់ បណ្តាលឲ្យខូចខាត។
អានបន្ត៖ រថយន្តឡង់គ្រីស័រ បុករះកន្លែងលក់កាហ្វេ និងនំប៉័ងសាច់ ហើយព្យាយាម...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនជាតិស្បែកខ្មៅម្នាក់បានបើករថយន្តតាមផ្លូវក៏ឃើញជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសជនជាតិស្បែក.សម្នាក់ដែលកំពុងតែដើរនិយាយទូរស័ព្ទ ពេលនោះបុរសជនជាតិស្បែកខ្មៅបានបើករថយន្តដេញតាមបុកជនសង្ស័យឱ្យដួល ស្រាប់តែត្រូវជនសង្ស័យយកដាវកែច្នៃមកគំរាម ធ្វើឱ្យបុរសជនជាតិស្បែកខ្មៅភ័យក៏រត់ចោលរថយន្តតែម្តង ចំណែកជនសង្ស័យក៏បានបើកទ្វាររថយន្ត រួចលួចយកទូរស័ព្ទអស់៣គ្រឿងទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវ១៤៨ កែងនឹងផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។
អានបន្ត៖ ឃើញស្តែងនឹងភ្នែកចោរឆក់បុរសម្នាក់ក៏បើករថយន្តដេញតាមដើម្បីជួយ...