បណ្តាញសង្គម

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត : សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ប្រសិទ្ធ​នាម​ជា “​អគ្គ​ភស្តុភារ​ជាន់ខ្ពស់​”

ភ្នំពេញៈ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានថ្លែងថា យោធិនយើងប្រសិទ្ធនាមសម្តេចតេជោ ហ៊ុន សែនថា ជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេច ផ្ទាល់ ក៏ជាធ្លាប់យោធិនដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម។

អាន​បន្ត៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត : សម្តេច​តេ​ជោ ហ៊ុន សែន...

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ចំពោះទង្វើរបស់ស្ដ្រីម្នាក់ដែលយកកូនបោះក្នុងប្រឡាយទឹកបណ្ដាលឲ្យស្លាប់ នៅក្រុងបាត់ដំបង

(ភ្នំពេញ)៖ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធករណីម្តាយយកទារិការ អាយុ០១ខែ១០ថ្ងៃ ទៅបោះក្នុងទឹកប្រឡាយក្រោយផ្ទះ នៅភូមិព្រៃកូនសេក ឃុំអូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធម៌។

អាន​បន្ត៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស...

សមាគមចំនួន៣ ដាក់ឲ្យអនុវត្តកម្មវិធី លទ្ធភាពទទួលបាន ហិរញ្ញប្បទាន

ភ្នំពេញ៖ ថ្មីៗនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាដាក់ឲ្យអនុវត្តកម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទាន ហៅឈ្មោះជាភាសាអង់គ្លេសថា «Access to Finance Program (AFP)»។

អាន​បន្ត៖ សមាគមចំនួន៣ ដាក់ឲ្យអនុវត្តកម្មវិធី លទ្ធភាពទទួលបាន ហិរញ្ញប្បទាន

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃនេះ៥២ឆ្នាំមុនជាថ្ងៃដែលសម្តេចចុះឈ្មោះចូលកងទ័ព ដើម្បីតស៊ូ តាមការអំពាវនាវរបស់ ព្រះបរមរតនកោដ្ឋ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមេសា ដែលត្រូវបានចុះជាកំណើតផ្លូវការរបស់សម្តេចនាពេលនេះ គឺជាថ្ងៃដែលសម្តេចចុះឈ្មោះចូលបម្រើកងទ័ព តាមការអំពាវនាវរបស់ ព្រះកុរណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលពី៥២ឆ្នាំ ដើម្បីតស៊ូជាមួយកងទ័ពលន នល់។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា...

សម្តេច​តេជោ​ផ្តាំ​ទៅ​អ្នក​វិនិយោគ​ដីធ្លី កុំ​ប្រៀបធៀប​ដី​នៅ​​សៀមរាប​ជាមួយ​ខេ​ត្ត​ផ្សេង​ៗ

រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សូមកុំយកតំបន់សៀមរាបអង្គរប្រៀបធៀបទីផ្សារអចលនទ្រព្យទៅនឹងខេត្តដទៃ និងសាងសង់អ្វី បើមិនដូច្នេះគេនឹងដកចេញពីបេតិកភណ្ឌពិភពលោក ។

អាន​បន្ត៖ សម្តេច​តេជោ​ផ្តាំ​ទៅ​អ្នក​វិនិយោគ​ដីធ្លី...

ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា៖ ការធ្វើអាជីវកម្មមានរបៀបរបប ជួយពង្រឹងមុខរបររឹងមាំនិងការប្រមូលពន្ធជូនរដ្ឋ

(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បានថ្លែងថា ការធ្វើអាជីវកម្មប្រកបដោយរបៀបរបបត្រឹមត្រូវតាមច្បាប់ នឹងជួយពង្រឹងមុខរបរកាន់តែរឹងមាំ និងពង្រឹងការប្រមូលពន្ធជូនរដ្ឋ។

អាន​បន្ត៖ ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា៖ ការធ្វើអាជីវកម្មមានរបៀបរបប...

សម្តេចតេជោគ្រោងដាក់ខេត្ត ១ ឬ ២ សាកល្បងបជ្ឍប់ការពាក់ម៉ាស់

សៀមរាបៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែង ថាសម្តេចនឹងសាកល្បងដកកាតព្វកិច្ចនៃការពាក់ម៉ាសនៅតាមខេត្តក្រុង១ឬ២ សិនព្រោះថាវ៉ាក់សាំងយើងបានចាក់គ្របដណ្ត ប់ពាសពេញផ្ទៃប្រទេសរួចទៅហើយ។សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពីធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ផ្លូវ ៣៨ ខ្សែក្នុងខេត្តសៀម រាបនាព្រឹកថ្ងៃទី៤ខែ មេសា ២០២២ ។

អាន​បន្ត៖ សម្តេចតេជោគ្រោងដាក់ខេត្ត ១ ឬ ២ សាកល្បងបជ្ឍប់ការពាក់ម៉ាស់

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបំផ្លាញសន្តិភាពកម្ពុជា មិនត្រូវអត់ឱនឱ្យឡើយ ហើយកុំញញើតនឹងបំផ្លាញពួកគេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្នកដែលបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជា មិនត្រូវទទួលបាននូវការអត់ឱនណាមួយនោះទេ ព្រោះពេលសន្តិភាពត្រូវបានបំផ្លាញហើយ មនុស្សច្រើនណាស់ត្រូវស្លាប់ ដូច្នេះយើងកុំញញើតជាមួយនឹងការបំផ្លាញចោលក្រុមបំផ្លាញសន្តិភាព។

អាន​បន្ត៖ TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបំផ្លាញសន្តិភាពកម្ពុជា...

ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តព្យាលបាលជំងឺជូនពលរដ្ឋក្រីក្រ និងផ្តល់ថ្នាំជូនអ្នកវិជ្ជ្ជមានកូវីដ១៩ នៅតាមខ្នងផ្ទះនៅភូមិ១ ភូមិ២ សង្កាត់ជ្រោយចង្វារ

(ភ្នំពេញ)៖ លោក ឡេង ប៊ុនតេង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំអនុប្រធាន សមាជិក ចុះជួយសង្កាត់ និងសមាជិកបក្សសង្កាត់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋចាស់ជរា ជនទីទ័លក្រ និងពិនិត្យជំងឺ ផ្តល់ថ្នាំជូនអ្នកវិជ្ជមានជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅភូមិ១ និងភូមិ២ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ។

អាន​បន្ត៖ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៨ខ្សែនិងសមិទ្ធផលនៃការស្ដារកែលម្អស្ទឹងសៀមរាបក្នុងក្រុងសៀមរាប

សៀមរាបៈព្រឹកថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែនិងសមិទ្ធផលនៃការស្ដារកែលម្អស្ទឹងសៀម រាប ។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ចំខួប៥២ឆ្នាំថ្ងៃសម្តេចចូលព្រៃធ្វើយុទ្ធជន

(ភ្នំពេញ)៖ ថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២នេះ គឺជាខួប៥២ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន បានចូលព្រៃធ្វើយុទ្ធជនលីអាវុធ ដើម្បីផ្តួលរំលំរបបសាធារណរដ្ឋរបស់លោក លន់ នល់ តាមការអំពាវនាវរបស់សម្តេចព្រះបរមកោដ្ឋ នរោត្តម សីហនុ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ...

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ បានអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។

អាន​បន្ត៖ គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសប្បុរជន៧ក្រុមផ្សេងគ្នា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានទទួលថវិកាពីសប្បុរជន៧ក្រុមផ្សេងគ្នា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា សម្រាប់បន្តប្រើប្រាស់ក្នុងការជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។

អាន​បន្ត៖ កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសប្បុរជន៧ក្រុមផ្សេងគ្នា ក្នុងឱកាសខួបទី១៥៩...

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៤០ បើកឱ្យបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។

អាន​បន្ត៖ គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៤០...

ព្រះមហាក្សត្រ កោតសរសើរ​សម្តេច​ចក្រី ហេង សំរិន និង​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស និង​ប្រជារាស្ត្រ ឱ្យមាន​សន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ ជូនរដ្ឋសភា ក្នុងឱកាសការបើក បវេសនកាល សម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

អាន​បន្ត៖ ព្រះមហាក្សត្រ កោតសរសើរ​សម្តេច​ចក្រី ហេង សំរិន និង​សម្តេច​តេ​ជោ ហ៊ុន សែន...

ព្រះមហាក្សត្រពេញព្រះទ័យ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ បានបង្ហាញនូវទឹកព្រះទ័យមីតិសោមនស្សរីករាយជាខ្លាំង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។

អាន​បន្ត៖ ព្រះមហាក្សត្រពេញព្រះទ័យ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន...

លទ្ធផល​ជំនួប​រវាង​ប្រមុខ​ការទូត​កម្ពុជា និង​ប្រេសិត​ពិសេស​របស់ UN សម្រាប់​មី​យ៉ា​ន់​ម៉ា

រាជធានីភ្នំពេញ ៖ លទ្ធផល នៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) សម្រាប់មីយ៉ាន់ម៉ា ។

អាន​បន្ត៖ លទ្ធផល​ជំនួប​រវាង​ប្រមុខ​ការទូត​កម្ពុជា និង​ប្រេសិត​ពិសេស​របស់ UN...

ព្រឹកនេះរដ្ឋសភាបើកសម័យប្រជុំលើកទី៧ នីតិកាលទី៦

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានវត្តមានសមាជិកសមាជិការដ្ឋសភាចូលរួម ៩៣រូប។

អាន​បន្ត៖ ព្រឹកនេះរដ្ឋសភាបើកសម័យប្រជុំលើកទី៧ នីតិកាលទី៦

កម្ពុជា-ប៉ាគីស្ថានឯកភាពបង្កើតអនុស្សរណៈជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ជំរុញចលនាទេសចរទៅមក

ភ្នំពេញ៖ កម្ពុជា-ប៉ាគីស្ថានបានឈានដល់ការឯកភាពគ្នារៀបចំឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាពេលឆាប់ៗខាងមុខ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដ៏សំខាន់មួយនេះ និងជំរុញចលនាទេសចរទៅវិញទៅមក ខណៈប្រទេសទាំងពីរសុទ្ធតែមានសក្ដានុពលលើវិស័យទេសចរណ៍ដូចគ្នា។

អាន​បន្ត៖ កម្ពុជា-ប៉ាគីស្ថានឯកភាពបង្កើតអនុស្សរណៈជាមួយគ្នា...

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ១ ដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេបំផុត នៅឆ្នាំ២០២១

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ និងកោតសរសើរចំពោះ សហគ្រាស ហ៉ិននីគែន (ខេមបូឌា) ឯ.ក (HEINEKEN (CAMBODIA) CO., LTD) ដែលបានចូលរួមចំណែក ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ និងជាសហគ្រាស ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាព សារពើពន្ធប្រភេទមាស ក្នុងឆ្នាំ២០២១។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ១...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួនពីរ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ។

អាន​បន្ត៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី...