បណ្តាញសង្គម

មន្ទីរកសិកម្មខេត្តព្រះវិហារ អំពាវនាវពលរដ្ឋដែលមានឧបករណ៍នេសាទខុសច្បាប់ ត្រូវប្រគល់ជូនអាជ្ញាធរ ព្រមទាំងបញ្ឈប់ការប្រើប្រាសថ្នាំពុល លូស្បៃមុង និងឧបករណ៍ឆក់គ្រប់ប្រភេទក្នុងដែននេសាទ

(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងជំរាបជូនប្រជាពលរដ្ឋ និងអ្នកនេសាទទាំងអស់ក្នុងខេត្តព្រះវិហារ ត្រូវចូលរួមទប់ស្កាត់បទល្មើសនេសាទ នៅក្នុងដែននេសាទនៃខេត្តព្រះវិហារ សំដៅលើកការគ្រប់គ្រងធនធានធម្មជាតិ និងធនធានជលផល ប្រកបដោយចីរភាព។

អាន​បន្ត៖ មន្ទីរកសិកម្មខេត្តព្រះវិហារ អំពាវនាវពលរដ្ឋដែលមានឧបករណ៍នេសាទខុសច្បាប់...

1-ក្រសួងសាធារណការ នឹងចាត់វិធានការតាមច្បាប់លើក្រុមហ៊ុន១ ដែលលើកស្លាកប៉ាន់ណូក្លែងបន្លំព័ត៌មានលើកំណាត់ផ្លូវ៣ខ្សែ ក្នុងខេត្តក្រចេះ

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់ជនជាតិចិនចំនួន ០៣នាក់ និងជនជាតិម៉ាឡេស៊ីចំនួន០១នាក់ ករណីគ្រឿងញៀនទម្ងន់ប្រមាណ៦គីឡូក្រាម និងសម្អាតប្រាក់។

អាន​បន្ត៖ 1-ក្រសួងសាធារណការ នឹងចាត់វិធានការតាមច្បាប់លើក្រុមហ៊ុន១...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយ១នាក់ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយ១នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់...

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ប្រកាសឈ្មោះគម្រោងអភិវឌ្ឍដីឡូដ៍ចំនួន ៤ ដែលធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ និងអំពាវនាវឱ្យប្រុងប្រយ័ត្

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង ដល់សាធារណជន នូវក្រុមហ៊ុន/គម្រោងអភិវឌ្ឍអចលនវត្ថុចំនួន ០៤ ដែលបានធ្វើអាជីវកម្មអភិវឌ្ឍដីឡូតិ៍ ដោយគ្មានអាជ្ញាបណ្ណ។

អាន​បន្ត៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ប្រកាសឈ្មោះគម្រោងអភិវឌ្ឍដីឡូដ៍ចំនួន ៤...

សហភាពសហព័ន្ធយុវជនកម្ពុជា បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល រយៈពេល២ថ្ងៃ

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ។

អាន​បន្ត៖ សហភាពសហព័ន្ធយុវជនកម្ពុជា បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល រយៈពេល២ថ្ងៃ

ក្រសួងបរិស្ថាន ដាក់ចេញវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ពិនិត្យឃើញថាក្នុងរយៈពេលចុងក្រោយនេះមានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ បំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន និងកំពុងបានប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។

អាន​បន្ត៖ ក្រសួងបរិស្ថាន ដាក់ចេញវិធានការទប់ស្កាត់ លុបបំបាត់...

រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីបំភ្លឺពាក់ព័ន្ធការបញ្ចេញមតិផ្សេងៗជុំវិញរូបសំណាក «ហ្លួងព្រះស្ដេចកន»

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសេចក្តីប្រកាសព័ត៌មានថា នាពេលថ្មីៗនេះ មានអ្នកប្រើប្រាស់ព័ត៌មានក្នុងបណ្តាញសង្គមបានបញ្ចេញមតិផ្សេងៗ គ្នាជុំវិញរូបសំណាក «ហ្លួងព្រះស្ដេចកន» គង់លើសេះបែរ ទៅទិសខាងលិច ថ្លែង ស បី ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បាននិងកំពុងសាងសង់រង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ (PK 157+20) នៅចំណុចប្រសព្វផ្លូវប្រភេទ «ក» បំបែកចូលតំបន់បុរី។

អាន​បន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ...

គ.ជ.ប ណែនាំពីការបិទផ្សាយបញ្ជីបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលបោះឆ្នោតនីមួយៗ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្ដីណែនាំ ស្ដីពី ការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលបោះឆ្នោតនីមួយៗ និងការដាក់ ការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយសង្កេតមើលតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

អាន​បន្ត៖ គ.ជ.ប ណែនាំពីការបិទផ្សាយបញ្ជីបក្សនយោបាយឈរឈ្មោះបោះឆ្នោត...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា...

និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសលេខ Hotline ដល់សាធារណជន ក្នុងករណីមានការសង្ស័យ ឬចាញ់បោកការវិនិយោគតាមអនឡាញ

ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីថ្លែងការណ៍រួមពាក់ព័ន្ធនឹងការបោកប្រាស់របស់ក្រុមទុច្ចរិតមួយចំនួន ដែលបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋចូលរួមការវិនិយោគតាមអនឡាញ ឬការធ្វើប្រតិបត្តិការជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដោយសន្យាថានឹងផ្ដល់ប្រាក់ចំណេញច្រើនខុសប្រក្រតី។

អាន​បន្ត៖ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសលេខ Hotline...

BREAKING: ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធបទឆបោក និងមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន (Video inside)

(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការសម្រេចចោទប្រកាន់ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធបទឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) និងមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។

អាន​បន្ត៖ BREAKING: ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត...

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ ខែមីនា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អាន​បន្ត៖ EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អ្នកបើករថយន្ដបង្កគ្រោះថ្នាក់ បណ្ដាលឲ្យអ្នកដទៃស្លាប់ និងរបួស នៅខណ្ឌកំបូល

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញការចោទប្រកាន់លើអ្នកបើកបររថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲរបួស និងស្លាប់អ្នកដទៃ នៅចំណុចច្រកចូលវត្តអរុណវតី ផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌកំបូល។

អាន​បន្ត៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អ្នកបើករថយន្ដបង្កគ្រោះថ្នាក់...

រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ ស.ស.យ.ក នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤» ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤» ក្នុងគោលបំណងបង្កើតការសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

អាន​បន្ត៖ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ ស.ស.យ.ក នឹងរៀបចំព្រឹត្តិការណ៍...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា...

គ.ជ.ប៖ គណបក្សនយោបាយចំនួន៥ បានចុះឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:៣០នាទីល្ងាច គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានសម្រេចទទួលស្គាល់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន៥។

អាន​បន្ត៖ គ.ជ.ប៖ គណបក្សនយោបាយចំនួន៥ បានចុះឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា...

BREAKING: ឧកញ៉ា ឡេង ចាន់ណា ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លីផ្ទះ និងការវិនិយោគរាប់លានដុល្លារ ត្រូវបានចាប់ខ្លួនហើយ

(សៀមរាប)៖ ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប។

អាន​បន្ត៖ BREAKING: ឧកញ៉ា ឡេង ចាន់ណា ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លីផ្ទះ...

ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ដំណោះស្រាយនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីដំណឹងអំពីដំណោះស្រាយនៅ ក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ដែលថៅកែបានរត់ចោលកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

អាន​បន្ត៖ ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ដំណោះស្រាយនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ...

កម្លាំងអាវុធហត្ថចំនួន ២៥០នាក់ ត្រូវបានបញ្ជូនទៅដល់ខេត្តពោធិ៍សាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ ក្រោយពីបើកកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថចំនួន ២៥០នាក់ ទៅកាន់ខេត្តពោធិ៍សាត់។

អាន​បន្ត៖ កម្លាំងអាវុធហត្ថចំនួន ២៥០នាក់ ត្រូវបានបញ្ជូនទៅដល់ខេត្តពោធិ៍សាត់...

ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន២ នៅសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤

(ភ្នំពេញ)៖ នៅក្នុងឱកាសបើកសម័យប្រជុំប្រជុំវិសាមញ្ញ នីតិកាលទី៤ ព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

អាន​បន្ត៖ ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន២ នៅសម័យប្រជុំវិសាមញ្ញ...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕