Social Network

បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមនិងថ្នាំញៀន ២០០គ្រាប់ ទៅតុលាការ

កោះកុង៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ច ការិយាល័យកណ្តាល ប្រឆាំងបទល្មើស នៃស្នងការនគរបាលខេត្ត បញ្ជូនខ្លួនទៅ តុលាការខេត្ត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការ ទៅតាមនិតិវិធីច្បាប់ ។

Read more: បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមនិងថ្នាំញៀន ២០០គ្រាប់ ទៅតុលាការ

សាលារាជធានីភ្នំពេញ កំពុងតម្លើងម៉ាស៊ីន កាយសំរាមស្វ័យប្រវត្តិថ្មី នៅស្ថានីយ បូមទឹកថ្មីបឹងត្របែក

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បានកំពុង តម្លើងម៉ាស៊ីន កាយសំរាមស្វ័យប្រវត្តិថ្មី ផលិតក្នុងស្រុក ដោយក្រុមហ៊ុន SCE នៅស្ថានីយបូមទឹកថ្មី បឹងត្របែក ដើម្បីដោះស្រាយ បញ្ហាផ្សេងៗជូន ប្រជាពលរដ្ឋ ដែលនេះគឺ ជាការវិវឌ្ឍន៍ ជាបន្តបន្ទាប់ របស់រាជធានីភ្នំពេញ ។

Read more: សាលារាជធានីភ្នំពេញ កំពុងតម្លើងម៉ាស៊ីន កាយសំរាមស្វ័យប្រវត្តិថ្មី នៅស្ថានីយ...

ស្ថានទូតខ្មែរនៅម៉ាឡេស៊ី ជួយសង្រ្គោះដល់ពលករខ្មែរ ១២នាក់ និងបានបញ្ជូនពួកគាត់មកកម្ពុជាវិញហើយ

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ បានចេញប្រកាស អំពីលទ្ធផលការងារ របស់ស្ថានទូតខ្មែរ នៅម៉ាឡេស៊ី ដែលបានជួយសង្គ្រោះ ដល់ពលករខ្មែរចំនួន ១២នាក់ និងបានបញ្ជួន ពួកគាត់ ឱ្យត្រឡប់មក មាតុភូមិកម្ពុជា វិញដោយសុវត្ថិភាព នៅថ្ងៃម្សិលម៉ិញ ។

Read more: ស្ថានទូតខ្មែរនៅម៉ាឡេស៊ី ជួយសង្រ្គោះដល់ពលករខ្មែរ ១២នាក់...

សមត្ថកិច្ចចាប់ខ្លួនជនឆបោកម្នាក់ នៅស្រុកភ្នំស្រួច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ប្រើល្បិចឆបោក ទិញទូរស័ព្ទមិត្តភក្តិ តម្លៃ ៣០ដុល្លារ ពេលណាត់សងលុយ ប្រើល្បិចម្តងទៀត ឆបោកបានម៉ូតូ ១គ្រឿង និងទូរស័ព្ទ ១គ្រឿងបន្ថែមទៀត គេចខ្លួនទៅសម្ងំ នៅខេត្តកំពង់ស្ពឺ ត្រូវនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនប្រគល់ឲ្យ នគរបាលស្រុកអង្គស្នួល កាលពីថ្ងៃទី២០ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

Read more: សមត្ថកិច្ចចាប់ខ្លួនជនឆបោកម្នាក់ នៅស្រុកភ្នំស្រួច

មនុស្សពីរនាក់​ ត្រូវរថយន្ត បុកស្លាប់ខណៈកំពុងជិះម៉ូតូ

សៀមរាប ៖ បុរស២នាក់ ត្រូវបានរថយន្ត មិនស្គាល់ម៉ាកបុកស្លាប់ យ៉ាងអណោចអធម ខណៈពួកគេកំពុង ជិះម៉ូតូឆ្លងកាត់ ផ្លូវជាតិលេខ៦ ពីជើងទៅត្បូង ដោយមិនបាន មើលឆ្វេងស្ដាំ មុននិងឆ្លងកាត់ផ្លូវជាតិលេខ៦ ស្ថិតនៅក្នុង ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាពីវេលាម៉ោង២១ និង០០នាទី យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។

Read more: មនុស្សពីរនាក់​ ត្រូវរថយន្ត បុកស្លាប់ខណៈកំពុងជិះម៉ូតូ

សមត្ថកិច្ចស្ទាក់ចាប់ រថយន្តល្មើស​ លួចដឹកឈើក្រញូង ៧៣ដុំ

ព្រះវិហារ៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកជាំក្សាន្ត នៅម៉ោងប្រមាណ៤៖០០នាទី រសៀលថ្ងៃទី២០ ខែតុលា ម្សិលមិញនេះ បានតាមប្រម៉ាញ់រថយន្ត កាមរីគូថស្វិតមួយគ្រឿង ដែលលួចដឹកឈើក្រញូង៧៣ដុំ ពីចំណុចភូមិឈើទាលគង ទៅដល់ចំណុចកំពីងពួយ។

Read more: សមត្ថកិច្ចស្ទាក់ចាប់ រថយន្តល្មើស​ លួចដឹកឈើក្រញូង ៧៣ដុំ

ក្មេងស្រីចំនួន៨នាក់ ត្រូវបានគ្រូគង្វាល យេស៊ូគ្រិស្ត ល្បួងរួមភេទ នៅក្នុងព្រះវិហារ

សៀមរាប៖ កម្លាំងការិយាល័យ នគរបាល ប្រឆាំងការ ជួញដូរមនុស្ស និងការពារ អនីតិជន នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បានប្រើប្រាស់ វិធានការ ជំនាញរបស់ខ្លួន ដោយបានធ្វើការស្រាវជ្រាវ យ៉ាងល្អិតល្អន់ ទៅលើករណី គ្រូគង្វាល សាសនា យេស៊ូគ្រិស្ត ជនជាតិ កូរ៉េម្នាក់ថា

Read more: ក្មេងស្រីចំនួន៨នាក់ ត្រូវបានគ្រូគង្វាល យេស៊ូគ្រិស្ត ល្បួងរួមភេទ នៅក្នុងព្រះវិហារ

ឆក់កាបូបរត់មិនរួច​ ត្រូវសមត្ថកិច្ចចាប់ជាប់​ នៅឫស្សីកែវ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំនោមបក្សពួក២នាក់ ត្រូវបានកម្លាំង ប៉ុស្តិ៍ឬស្សីកែវ និងប្រជាការពារ មានកម្លាំង ល្បាតខណ្ឌ តាមឃាត់ខ្លួន បានភ្លាមៗ ខណ:ដែលរូបគេ បានធ្វើសកម្មភាព ឆក់កាបូបដៃស្ត្រីម្នាក់គ្រា

Read more: ឆក់កាបូបរត់មិនរួច​ ត្រូវសមត្ថកិច្ចចាប់ជាប់​ នៅឫស្សីកែវ

ថ្ងៃទី២០តុលា បង្ក្រាបបទល្មើសគ្រឿងញៀន ១៣ករណី ឃាត់ជនសង្ស័យ ២៣នាក់

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ១៣ករណី ឃាត់ មនុស្ស ២៣នាក់ (ស្រី២នាក់) ក្នុងនោះមុខសញ្ញាជួញដូរ ១៧នាក់ និងមុខសញ្ញាប្រើប្រាស់ ៦នាក់ រួមនឹងវត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន (ice) ១៦,៦៧ក្រាម, ១កញ្ចប់ធំ និង ១៩កញ្ចប់តូច, កញ្ឆាក្រៀម ១កញ្ចប់ ។

Read more: ថ្ងៃទី២០តុលា បង្ក្រាបបទល្មើសគ្រឿងញៀន ១៣ករណី ឃាត់ជនសង្ស័យ ២៣នាក់

ឃាតកប្លន់ សម្លាប់ក្មេងស្រី អាយុ៧ឆ្នាំ យកក្រវិលកាឡៃ ត្រូវនគរបាល ចាប់ខ្លួនបានហើយ

កែប៖ ជនដៃដល់ ដែលប្លន់ សម្លាប់ក្មេងស្រី យ៉ាងឃោរឃៅ យកក្រវិលកាឡៃ តំលៃ ២៥០០រៀល កាលពីថ្ងៃទី១៦ ខែតុលា នៅក្រុងកែប ត្រូវបានកម្លាំង នគរបាល ជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំង នគរបាលក្រុង និងនគរបាលមូលដ្ឋាន ស្រាវជ្រាវឃាត់ខ្លួនបាន នៅម៉ោង ៩៖០២នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ ខណ:ជនសង្ស័យ កំពុងធ្វើការងារសំណង់ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ហើយសមត្ថកិច្ចនគរបាល បានហៅមកប៉ុស្ដិ៍ នគរបាលរដ្ឋបាល សង្កាត់ព្រៃធំ ។

Read more: ឃាតកប្លន់ សម្លាប់ក្មេងស្រី អាយុ៧ឆ្នាំ យកក្រវិលកាឡៃ ត្រូវនគរបាល ចាប់ខ្លួនបានហើយ

នគរបាលខេត្តរតនគិរី បង្ក្រាបរថយន្តសាំយ៉ុង លួចដឹកឈើប្រណីតខុសច្បាប់ ១គ្រឿង នៅស្រុកអូរយ៉ាដាវ

រតនគីរី ៖ រថយន្តសាំយ៉ុង លួចដឹកឈើ ប្រណីតខុសច្បាប់ ១គ្រឿង យកទៅលក់ នៅប្រទេស វៀតណាម ត្រូវបាន កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ធកិច្ចខេត្តរតនគិរី ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ា ដាវ ខេត្តរតនគិរី ។

Read more: នគរបាលខេត្តរតនគិរី បង្ក្រាបរថយន្តសាំយ៉ុង លួចដឹកឈើប្រណីតខុសច្បាប់ ១គ្រឿង...

ឃាត់ខ្លួនអ្នកកត់កន្ទុយលេខ ២នាក់​ នៅសង្កាត់បឹងទំពុន រឹបអូសវត្ថុតាងលុយជិត ៧ម៉ឺនដុល្លារ

ភ្នំពេញ ៖ អ្នករកស៊ីអាជីព កត់កន្ទុយលេខ ២នាក់ ប្តីប្រពន្ធ ត្រូវបានអាជ្ញា ធរខណ្ឌមានជ័យ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះលេខ៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

Read more: ឃាត់ខ្លួនអ្នកកត់កន្ទុយលេខ ២នាក់​ នៅសង្កាត់បឹងទំពុន រឹបអូសវត្ថុតាងលុយជិត...

ក្រុមគ្រួសារ ដើររកក្មេងស្រីរងគ្រោះ ក៏ប្រទះឃើញសព អណ្តែតក្នុងទឹករណ្តៅ សង្ស័យអំពើប្លន់

កែប៖ សពក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ត្រូវបានអ៊ុំប្រុស និងម្តាយបង្កើត ប្រទះឃើញ អណ្តែតក្នុងទឹករណ្ដៅដី ស្ថិតក្នុងភូមិ ដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលករណីនេះត្រូវបានសមត្ថកិច្ច ដាក់ការសង្ស័យថា ជាអំពើប្លន់ ហើយសម្លាប់ ។

Read more: ក្រុមគ្រួសារ ដើររកក្មេងស្រីរងគ្រោះ ក៏ប្រទះឃើញសព អណ្តែតក្នុងទឹករណ្តៅ...

អាជ្ញាធរវៀតណាម បញ្ជូនជនសង្ស័យ ជាជនជាតិខ្មែរ ២នាក់ ពាក់ព័ន្ធនឹងបទល្មើស ជួញដូរគ្រឿងញៀន ១គីឡូក្រាម ទៅតុលាការ

បន្ទាយមានជ័យ៖ អាជ្ញាធរប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជូនខ្លួន ជនសង្ស័យ ជាជនជាតិខ្មែរចំនួន ២នាក់ ពាក់ព័ន្ធ នឹងបទល្មើស ជួញដូរគ្រឿងញៀន ឆ្លងដែនប្រមាណ ១គីឡូក្រាម ទៅតុលាការ ដើម្បីកាត់ទោស តាមនីតិវិធីច្បាប់ ។

Read more: អាជ្ញាធរវៀតណាម បញ្ជូនជនសង្ស័យ ជាជនជាតិខ្មែរ ២នាក់ ពាក់ព័ន្ធនឹងបទល្មើស...

បុរស​ដែល​ឡើង​លើដំបូល​ផ្ទះ ឥឡូវ​លោត​ចុះ​ក្រោម​ហើយ

ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦ ម៉ោង ២២:២៧   (12-10-2016 22:27) រាជធានី ភ្នំពេញ៖ បុរសសរសៃ ប្រសាទម្នាក់ បានឡើងទៅ លើដំបូលផ្ទះជួល របស់ខ្លួននិយាយរវើរវាយ ម្នាក់ឯង ដែលធ្វើ ឱ្យគ្រប់គ្នាភ័យ ខ្លាចធ្លាក់ចុះមក ដែលរហូត ដល់វេលា ម៉ោង០៤ និង៣៤នាទី រសៀលថ្ងៃទី១២ តុលានេះ នៅតែអត់ ព្រមចុះមកវិញ ខណៈប្រពន្ធបាន លួងលោម យ៉ាងណាក៏ដោយ។

Read more: បុរស​ដែល​ឡើង​លើដំបូល​ផ្ទះ ឥឡូវ​លោត​ចុះ​ក្រោម​ហើយ

កម្លាំងកងរាជអាវុធហត្ថ​ចាប់ខ្លួន​យាយព្រឿង មេឈ្មួញ​រកស៊ីឈើ ប្រចាំភូមិភាគឦសាន្ត

(ស្ទឹងត្រែង)៖ យាយព្រឿង ជនជាតិវៀតណាម ដែលជាឈ្មួញ ឈើដ៏ធំប្រចាំភូមិ ភាគឦសាន្ត និងមាន ទីតាំងស្តុកឈើ ជាច្រើនកន្លែង នៅក្នុង ខេត្តស្ទឹងត្រែង ត្រូវបានកម្លាំង ក្រុមស្រាវជ្រាវ ព័ត៌មាន និងបង្ក្រាបបទល្មើស ព្រៃឈើ របស់កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឃាត់ខ្លួនបានហើយ នៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណសង្កាត់ រដ្ឋបាលព្រៃឈើ អូរពងមាន់ ខេត្តស្ទឹងត្រែង ។

Read more: កម្លាំងកងរាជអាវុធហត្ថ​ចាប់ខ្លួន​យាយព្រឿង មេឈ្មួញ​រកស៊ីឈើ ប្រចាំភូមិភាគឦសាន្ត

ដឹកអ្នកទោស មកបើកសវនការ លោតពីលើរថយន្ដ រត់គេចខ្លួនទាំងដៃជាប់ខ្នោះ

ភ្នំពេញ ៖ អ្នកទោសម្នាក់ បានលោតរត់គេចខ្លួន ពីលើរថយន្ដទាំងដៃជាប់ខ្នោះ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត នៅមុខរោងចក្រក្រឡុងស៊ីម៉ង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេលដែលមន្ដ្រីអនុរក្ស ពន្ធនាគារព្រៃស ដឹកជនល្មើសនោះចេញពីពន្ធនាគារ ដើម្បីយកទៅតុលាការធ្វើការកាត់ទោស ។

Read more: ដឹកអ្នកទោស មកបើកសវនការ លោតពីលើរថយន្ដ រត់គេចខ្លួនទាំងដៃជាប់ខ្នោះ

អាជ្ញាធរ ចុះបើកទ្វារបង្ហៀរទឹក នៅក្រុងស្វាយរៀង

ស្វាយរៀង៖ រយៈពេលប៉ុន្មានថ្ងៃនេះ នៅក្រុងស្វាយរៀង មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលជាហេតុធ្វើអោយកម្ពស់ទឹក ទន្លេវ៉ៃគោ មានការហក់ឡើង ជាបន្តបន្ទាប់ ដែលបណ្តាលអោយជន់លិច នៅផ្នែកខាងលើមួយចំនួន នៅក្នុងក្រុងស្វាយរៀង ហើយនៅព្រឹកថ្ងៃទី១១ ខែតុលានេះ ជំនាន់ទឹកភ្លៀងកំពុង ជន់លិចតំបន់មួយចំនួន នៃខេត្តស្វាយរៀង និងក្រុងស្វាយរៀង។

Read more: អាជ្ញាធរ ចុះបើកទ្វារបង្ហៀរទឹក នៅក្រុងស្វាយរៀង

រថយន្តដឹកកម្មករបួងចង្កូតខ្លាំង បុកជាមួយរាន្តទេវតា ខាងមុខផ្សារថូម៉ាក់ជីភូ កម្មកររបួសធ្ងន់ស្រាល ៥៤នាក់

ស្វាយរៀង ៖យ៉ាងហោចណាស់ កម្មករកម្មការិនីប្រមាណ៥៤នាក់ បានរបួសធ្ងន់ស្រាល ដោយរថយន្តបើក បួងចង្កូតខ្លាំង បុកជាមួយ រាន្តទេវតាខាងមុខផ្សា រថូម៉ាក់ជីភូ ក្រឡាប់ចាក់ កម្មករកម្មការិនី ដួលរណូករណែល កាលពីវេលាម៉ោង ៧និង១៥នាទី ព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០១៦ នៅចំណុចភូមិគោកល្វៀង សង្កាត់ព្រៃ អង្គុញក្រុងបាវិត។


បើតាមនគរបាលក្រុងបាវិត បានអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ដឹកកម្មករកម្មការិនីមកដល់ចំណុចកើតហេតុ បួងចង្កូតចង្កូចបត់តាមផ្សារថូម៉ាក់ស្រាប់តែក្រឡាប់បុករាន្តទេវតា ចាក់កម្មករកម្មការិនីដួលរណូករណែលរបួសជាច្រើននាក់។ ប្រភពដដែលបានបន្តទៀត ថាក្រោយពីកើតហេតុភ្លាមៗ អ្នកបើកបររត់គេចបាត់ ស្រមោលរីឯកម្មករកម្មការិនី ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជីភូ និងមន្ទីរពេទ្យខេត្ត។

អ្នកបើករថយន្តត្រូវបានគេស្គាល់ឈ្មោះ ថានុត ណាគ្រីអាយុ៤៨ឆ្នាំរស់នៅភូមិបារាយណ៍ស្វាយគុយ ឃុំមេសថ្ងកស្រុកចន្ទ្រា បានដឹកកម្មករកម្មការនីទៅធ្វើការនៅក្រុងបាវិត។ លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ សង្កាត់ច្រកម្ទេស ក្រុងបាវិត រថយន្តដឹកកម្មករ បានរអិលធ្លាក់ផ្លូវក្រឡាប់ បង្ករបួសសរុប ៥៤នាក់ របួសធ្ងន់៧នាក់ ស្រាល៤៧នាក់ ហើយកម្មករសម្រាកនៅមន្ទីរពេទ្យខេត្ត២៣នាក់ ធ្ងន់៧នាក់ និងសម្រាកនៅមន្ទីរពេទ្យបង្អែកជីភូ ៣១នាក់ ស្រាល ៕

ដកស្រង់ពី៖ ដើមអម្ពិល

អាវុធហត្ថ​ ឃាត់​រថយន្ត​មួយ​គ្រឿង និង​មនុស្ស​៣​នាក់ ​ខណៈ​ដឹក​សត្វ​ព្រៃ​​បំណង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម

ជនសង្ស័យទាំង៣ នាក់ ទី១. ឈ្មោះ រៀម ឆេងរ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ ទី២. ឈ្មោះលឹម ចាន់លី ភេទស្រី អាយុ២៥ ឆ្នាំ និងទី៣. ឈ្មោះ សា កេថា ភេទប្រុស អាយុ៣៤ ឆ្នាំ។

Read more: អាវុធហត្ថ​ ឃាត់​រថយន្ត​មួយ​គ្រឿង និង​មនុស្ស​៣​នាក់...

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន និងប្រើអាវុធ កែច្នៃ ខុសច្បាប់ បញ្ជូនទៅតុលាការ

ត្បូងឃ្មុំៈ ហេតុការណ៍ចាប់ឃាត់ខ្លួន បានធ្វើឡើង នៅវេលាម៉ោង១:៥៥ នាទីរសៀល ថ្ងៃទី ០៧ខែតុលាឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

Read more: ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន និងប្រើអាវុធ កែច្នៃ ខុសច្បាប់...