រាជធានីភ្នំពេញ ៖ បុរសចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ដេញតាម ប៉ផាប់ចាប់ពភីង រហូតឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ជិតវិហារចាម ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
Read more: ផ្អើលជាច្រើនខណ្ឌ! ខណៈសមត្ថកិច្ចដេញចាប់បានបុរសម្នាក់...
ខេត្តកំពង់ស្ពឺ៖ អ្នកញៀនល្បែងបៀរ ចំនួន ១១នាក់ ត្រូវបានកម្លាំងនគរបាលសហការបង្ក្រាបបាន ក្រោយប្រមូលផ្តុំគ្នា លេងបៀរស៊ីគូថៃ។ ការបង្ក្រាបក្រុមអ្នកញៀនល្បែងនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
Read more: អ្នកញៀនល្បែងស៊ីសង បៀរស៊ីគូថៃ ១១នាក់ ត្រូវប៉ូលិសចាប់
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការនគេបាលខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមចោរចំនួន៥នាក់កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២៤ ក្រោយពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលត្រូវក្រុមចោរខាងលើធ្វើសកម្មភាពធា.ក់ប្ល.ន់ម៉ូតូបានសម្រេចជាបន្តបន្ទាប់ច្រើនលើក ។
Read more: ទីបំផុត! ក្រុមចោរធា.ក់ប្ល.ន់ម៉ូតូបានសម្រេចច្រើនលើក ត្រូវអស់លក្ខណ៍
រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីឧបទ្ទវហេតុអគ្គិភ័យ នៅរោងចក្រ យីដា ហ្គាមេន Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យកម្មការិនីស្លា.ប់ម្នាក់ និងរងរបួសស្រាលចំនួន ២០នាក់ សរុបចំនួន ២១នាក់ (ស្រី ៤នាក់) ។
Read more: ក្រសួងការងារ ប្រកាសថា ករណីអគ្គិភ័យនៅរោងចក យីដា ហ្គាមន...
រាជធានីភ្នំពេញ៖ ផ្ទះល្វែងមួយកន្លែង នៅតាមផ្លូវ ១៥១ ក្បែរផ្សារព្រែកព្នៅ ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានអគ្គិភ័យ ឆាបឆេះ ខណៈពេលដែលម្ចាស់ចាក់សោទុក ចោល។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ៤ និង ៣០នាទី រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
Read more: អគ្គិភ័យ ឆាបឆេះផ្ទះល្វែង នៅសង្កាត់ព្រែកព្នៅ អស់គ្រឿងក្នុង
រាជធានីភ្នំពេញ៖ ឃ្លាំងស្តុក អីវ៉ាន់ និងរបស់របរប្រើប្រាស់នៅក្នុងភូមិគ្រឹះមួយកន្លែង ស្ថិតនៅតាមផ្លូវតាមបណ្តោយ ផ្លូវលេខ ២០១១ ក្នុង ភូមិ ដំណាក់ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខូចខាតស្ទើរតែទាំងស្រុង។
Read more: អគ្គិភ័យ ឆាបឆេះឃ្លាំង ស្តុកសម្ភារះប្រើប្រាស់ របស់ភូមិ គ្រឹះមួយ កន្លែង...
រាជធានីភ្នំពេញ ៖ ទីតាំងលក់គ្រឿងសមុទ្រ នៅ(ផ្លូវត្រឡោកបែក) ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានមន្ត្រីជំនាញ ឆ្មក់បង្ក្រាបជាច្រើនលើកច្រើនសារមកហើយ ដោយបានធ្វើការពិន័យ និងណែនាំដល់ម្ចាស់អាជីវកម្មឲ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់តទៅទៀត ប៉ុន្តែពុំដូច្នោះឡើយ នៅពេលមន្ត្រីជំនាញ ចុះប្រតិបត្តិការត្រួតពិនិត្យម្តងណា តែងតែរកឃើញសារធាតុហាមឃាត់ ឃាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ មន្ត្រីនៃសាខា ក.ប.ប. រកឃើញ«បង្គា»មានចាក់ចាហួយ ចំនួន៩.៥គីឡូក្រាម ដោយបានដកហូតភ្លាមៗ និងចាត់វិធានការចំពោះម្ចាស់ទំនិញ ។
Read more: មន្ត្រីជំនាញរកឃើញ«បង្គា»ចាក់ចាហួយជិត១០គីឡូក្រាម...
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប របស់ក្រសួងពាណិជ្ជកម្ម បានប្រកាសថា នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ សាខា ក.ប.ប. ខេត្តកោះកុង ស្វាយរៀង កំពត និងខេត្តកែប បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទ ដែលដាក់លក់នៅគ្រប់ទីតាំងអាជីវកម្មនានា ស្ថិតក្នុងភូមិសាស្ត្ររបស់ខ្លួន។
Read more: សូមបង្កើនការប្រុងប្រយ័ត្ន! មន្ត្រីជំនាញ រកឃើញទំនិញហួសដឺឡេ និងខូចគុណភាព ៣៥៣គ.ក...
ខេត្តកណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងនគរបាលខេត្តកណ្តាល បានរួមគ្នាបើកប្រតិបត្តិការស្រាវជ្រាវរហូតបង្ក្រាបក្រុមក្មេងទំនើងបានចំនួន១១នាក់ តែងតែធ្វើសកម្មភាពគប់ផ្ទះ វាយបំផ្លិតបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកស្អាង ។
Read more: អាវុធហត្ថ និងនគរបាល សហការបង្ក្រាបក្រុមក្មេងទំនើងបាន១១នាក់...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បាន បន្ទាប់ពីធ្វើសកម្មភាពបម្រុងលួ.ចទ្រព្យសម្បត្តិពីអ្នកលក់ផ្លែដូង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចមហាវិថីព្រះមុនីវង្ស ក្បែរស្តុបពេទ្យចិន ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសពីការបន្ដទប់ស្កាត់សកម្មភាព អាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅស្រុកមេមត់ ខេត្ដត្បូងឃ្មុំ។
Read more: រសួងរ៉ែ និងថាមពល រកឃើញកន្លែងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ៣ទីតាំងទៀត...
រាជធានីភ្នំពេញ ៖ តូបលក់មាសចំនួន២តូប នៅក្នុងផ្សារពោធិ៍ចិនតុង ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអគ្គិឆាបឆេះទាំងស្រុង សង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។
Read more: អគ្គិភ័យឆាបឆេះតូបលក់មាស នៅផ្សារពោធិ៍ចិនតុង
រាជធានីភ្នំពេញ ៖ លោក ថន ប៉ោហៀក ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសលើឈ្មួញគ្រឿងញៀន ចំនួន៤នាក់ ដោយដាក់ពន្ធនាគារម្នាក់ពី៣០ឆ្នាំ ដល់អស់មួយជីវិត ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនជិត៤ គីឡូក្រាម។ សាលក្រមបានផ្តន្ទាទោសទៅលើជនជាប់ចោទឈ្មោះ នុត កែវសាវរ៉ា ហៅឡា ភេទប្រុស អាយុ៣២ឆ្នាំ ដាក់ពន្ធនាគារ អស់មួយជីវិត ។
Read more: តុលាការផ្តន្ទាទោសជនសង្ស័យ៤នាក់ ដាក់គុកពី៣០ឆ្នាំ ដល់មួយជីវិត...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានប្រើល្បិចកាន់ចេកអំបូង១ស្និតចូលទៅសួរសុខទុក្ខអ្នកជម្ងឺនៅបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺមួយកន្លែង បន្ទាប់មកបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ១គ្រឿង ហើយព្យាយាមជិះគេចខ្លួន។ ប៉ុន្តែត្រូវម្ចាស់ម៉ូតូជាគ្រូពេទ្យឃើញទាន់ ក៏បានស្រែកឆោឡោនិងដេញចាប់ ក អាវបានហើយប៉ុន្តែរបូតវិញ បន្ទាប់មកជននោះបានរត់គេចខ្លួនបន្តទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមក្របួចបានភ្លាមៗ។
Read more: បុរសម្នាក់ប្រើល្បិ.ចកាន់ចេក១ស្និតចូលគ្លីនិក...
ខេត្តព្រៃវែង ៖ សម្ភារៈប្រើប្រាស់ជាច្រើនដែលរួមមានទាំងតុទូគ្រែសំលៀកបំពាក់ និងគ្រឿងលម្អជាច្រើនទៀត នៅក្នុងផ្ទះរបស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង ត្រូវបានក្រុមចោរនាំគ្នាប្រមូលយកទៅអស់គ្មានសល់ ដោយសារតែម្ចាស់ផ្ទះមិននៅ ចាក់សោរផ្ទះចោលយូរខែឆ្នាំ។
Read more: ក្រុមចោរគា.ស់ផ្ទះប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង...
រាជធានីផ្នំពេញ ៖ រយៈពេល២ថ្ងៃ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគាស់ទូមាសលួចទ្រព្យសម្បត្តិយកទៅលក់ និងអ្នកទទួលផលចោរកម្ម ។
Read more: គាស់ទូមាស យកចិញ្ជៀនប្លាទីនទៅលក់ នគរបាលខណ្ឌច្បារអំពៅ...
រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ នៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ដែលមានរហ័សនាមក្រុមឈ្មោះ “NY3” ពាក់ព័ន្ធករណីអំពើហិ.ង្សាដោយចេតនា ( យកកាំបិតបុ័ងតោ កា.ប់ឱ្យរងរបួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិ ជាម៉ូតូ) ។
Read more: ស្ទាវក្រុម “NY3” នគរបាលខណ្ឌប្ញស្សីកែវ តាមចាប់បាន០៧នាក់...
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងរបស់នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលនៅបន្ទប់មួយ ជាន់ទី២៦ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាទីតាំងរបស់ប្តីប្រពន្ធជនជាតិបង់ក្លាដេស ដែលសង្ស័យមានជាប់ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ។
Read more: នគរបាលអន្តោប្រវេសន៍កម្ពុជា ចាប់ខ្លួនជនជាតិបង់ក្លាដេស ២នាក់...
រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង អោយមានការប្រុងប្រយ័ត្ន! ករណីឆបោកក្រោមរូបភាព “ប្រាក់-កម្ចីអនឡាញ” ។
Read more: សូមប្រុងប្រយ័ត្ន! ថ្មីៗនេះមានករណីឆបោកក្រោមរូបភាព...
ខេត្តស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បានធ្វើប្រតិបត្តិការ ចុះធ្វើរដ្ឋបាលតាមសណ្ឋាគារ ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន បានចំនួន១១នាក់ (ស្រី០៣នាក់) និងសម្ភារៈផ្សេងៗមួយចំនួន នៅក្រុងបាវិត ។
Read more: ចុះធ្វើរដ្ឋបាលក្នុងសណ្ឋាគារ “ថៃ អាង” ឃាត់ខ្លួនភ្ញៀវប្រុសស្រី ១១នាក់...
រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជនបង្កឈ្មោះ ព្រហ្មវិចិត្រ សុសក្តា បើករថយន្ដម៉ាក Jeep បុកយុវជនម្នាក់ស្លា.ប់ភ្លាមៗ នៅខណ្ឌទួលគោកនោះ ខណៈមិនទាន់ធ្វើបុណ្យ១០០ថ្ងៃផង ស្រាប់តែម្ដាយជនបង្ក (ឈ្មោះ សុខ លីណា) បានដាក់ពាក្យបណ្ដឹង ប្តឹងមនុស្ស០៤នាក់ រួមមាន ៖ ប្រពន្ធស.ពជនរងគ្រោះ និង០៣នាក់ទៀត ជាសាច់ញាតិជនរងគ្រោះ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ ពីបទ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងពីបទ ជេរប្រមាថជាសាធារណៈ ។
Read more: ករណីបើករថយន្ត Jeep បុកមនុស្សស្លា.ប់ ម្ដាយជនបង្ក ប្ដឹងប្រពន្ធស.ព...