Social Network

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដឹកនាំកិច្ចប្រជុំផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីខួបឯករាជ្យជាតិ ០៩ វិច្ឆិកា លើកទី៦៥

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបឯករាជ្យជាតិ ០៩វិច្ឆិកា លើកទី៦៥។

Read more: នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដឹកនាំកិច្ចប្រជុំផែនការការពារសន្ដិសុខ...

សម្តេចពិជ័យសេនា ទៀ បាញ់ បើកសិក្ខាសាលាស្តីពី ចក្ខុវិស័យក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ «ព្រឹត្តិការណ៍បង្កើតព្រឹត្តិការណ៍»

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាក្រោមប្រធានបទ ស្តីពី ចក្ខុវិស័យក្នុងការសាងសង់ វិមានឈ្នះ-ឈ្នះ «ព្រឹត្តិការណ៍បង្កើតព្រឹត្តិការណ៍» ដើម្បីរៀបចំពិធីសម្ពោធ វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ និងអបអរសាទរខួប លើកទី២០ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយ ជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

Read more: សម្តេចពិជ័យសេនា ទៀ បាញ់ បើកសិក្ខាសាលាស្តីពី...

សម្តេច ហេង សំរិន អញ្ជើញបើកសិក្ខាសាលាស្តីពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាព ក្នុងបើកសិក្ខាសាលា ស្តីពីការកសាងក្របខណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុ សម្រាប់ ការរៀបចំសេចក្តីព្រាង ច្បាប់សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដែលធ្វើឡើងនៅវិមានរដ្ឋសភា។

Read more: សម្តេច ហេង សំរិន...

ស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប តម្លៃជាង១ម៉ឺនដុល្លារ ត្រូវបានសម្ពោឲ្យប្រើប្រាស់

(សៀមរាប)៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រូវបានសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការថ្មីរបស់ខ្លួន ដែលស្ថិតនៅសូនច្បារ ព្រះរាជដំណាក់ នាបណ្ដោយដងស្ទឹងសៀមរាប រួមនិងសមិទ្ធិផល ដែលជាប៉ុស្តិ៍យាម (Police Box) ចំនួន៦ទៀត ក្រោមវត្តមានរបស់ លោក សៀង ណាំ តំណាងនៃមន្ទីរពេទ្យ អន្តរជាតិរ៉ូយ៉ាលអង្គរ, លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប។

Read more: ស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប តម្លៃជាង១ម៉ឺនដុល្លារ...

ក្រុមហ៊ុន «ស៊ី.ភី កម្ពុជា» ទទួលបានពានឆ្នើមចំនួន៣ ក្នុងការតាំងពិព័រណ៍អន្តរជាតិ វិស័យកសិកម្ម ចំណីសត្វ និងបសុសត្វ ឆ្នាំ២០១៨

(ភ្នំពេញ)៖ ការតាំងពិព័រណ៍អន្តរជាតិ វិស័យកសិកម្ម ចំណីសត្វ និងបសុសត្វ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែវិចិ្ឆកាកន្លងមកនេះ បានប្រារព្ធធ្វើឡើង ដោយមានការចូល រួមពីសំណាក់លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានវត្តមាន របស់រាជរដ្ឋាភិបាល ជាន់ខ្ពស់ជាច្រើនរូប ម្ចាស់ក្រុមហ៊ុននានា ដែលដាក់តំាងបង្ហាញ ក្នុងការតំាងពិព័រណ៍ អ្នកសារព័ត៌មាន និងអ្នកចូលរួមជាង៣ ០០០នាក់។

Read more: ក្រុមហ៊ុន «ស៊ី.ភី កម្ពុជា» ទទួលបានពានឆ្នើមចំនួន៣ ក្នុងការតាំងពិព័រណ៍អន្តរជាតិ...

សម្តេចតេជោ ហ៊ុន សែន៖ កង្វះកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នពាក់ព័ន្ធ ជាហេតុនាំឲ្យការអនុវត្តន៍វិធានការបង្រ្កាបឱសថក្លែងក្លាយមិនទទួលបានប្រសិទ្ធភាព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯករជនសហការគ្នា ឱ្យបានល្អ ក្នុងការទប់ស្កាត់ ឱសថក្លែងក្លាយ។

Read more: សម្តេចតេជោ ហ៊ុន សែន៖ កង្វះកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នពាក់ព័ន្ធ...

មន្រ្ដីជាន់ខ្ពស់ធនាគារជាតិ សរសើរមូលនិធិធនាគារមេយប៊ែង ដែលបានរួមចំណែកផ្ដល់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុដល់ធនធានមនុស្សកម្ពុជា

(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានសម្ដែងការកោតសសើរ និងថ្លែងអំណរគុណដល់ មូលនិធិធនាគារមេយប៊ែង ដែលបានរៀបចំកម្មវិធី បណ្ដុះបណ្ដាលចំណេះដឹង ផ្នែកហិរញ្ញវត្ថុមានឈ្មោះថា Cashville Kidz។

Read more: មន្រ្ដីជាន់ខ្ពស់ធនាគារជាតិ សរសើរមូលនិធិធនាគារមេយប៊ែង...

ក្រុមប្រឹក្សាខេត្តកែប បើកវគ្គបណ្តុះបណ្តាលអំពី «អភិបាលកិច្ចល្អ» ដល់សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីរបស់ក្រុមប្រឹក្សា

(កែប)៖ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ប្រកាសបើកវគ្គបណ្តុះបណ្តាល២ថ្ងៃ សម្រាប់សមាជិកក្រុមប្រឹក្សា៩រូប និងមន្រ្តីរបស់ក្រុមប្រឹក្សា៩រូបទៀត អំពីមេរៀនចំនួនពីរ រួមមានគោលការណ៍ជាសាកល នៃអភិបាលកិច្ចល្អ និងការតម្រង់ទិសដល់ក្រុមប្រឹក្សា ទើបកាន់តំណែងថ្មី។

Read more: ក្រុមប្រឹក្សាខេត្តកែប បើកវគ្គបណ្តុះបណ្តាលអំពី «អភិបាលកិច្ចល្អ»...

ព្រឹកនេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជា២៨៩នាក់ ធ្វើមាតុភូមិនិវត្តន៍មកប្រទេសជាតិវិញ ក្រោយបញ្ចប់បេសកកម្ម នៅអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ទទួលកងកម្លាំងរក្សា សន្តិភាពកម្ពុជា ចំនួន២៨៩នាក់ ដែលធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្ម របស់អង្គការសហប្រជាជាតិ (UN) នៅប្រទេសអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង។

Read more: ព្រឹកនេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជា២៨៩នាក់...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ អន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន...

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ព្រមានពីផលប៉ះពាល់នៃការប្រើបា្រស់ថ្នាំពេទ្យ ថ្នាំបុរាណ ដោយគ្មានវេជ្ជបញ្ជា និងប្រភពច្បាស់លាស់

(ភ្នំពេញ)៖ ថ្នាំពេទ្យ និងថ្នាំបុរាណជាឱសថមួយសម្រាប់ ព្យាបាលជំងឺឲ្យជាសះស្បើយ តែប្រសិនបើការប្រើប្រាស់ មិនមានការពិនិត្យពិគ្រោះ ជាមួយនឹងគ្រូពេទ្យ ឬពិនិត្យថ្នាំដែលត្រូវប្រើប្រាស់នោះ ឲ្យបានត្រឹមត្រូវ នោះវានឹងកា្លយជាអាវុធមុខពីរ អាចព្យាបាលឲ្យជា សះស្បើយ និងអាចសម្លាប់ជីវិត ក្នុងពេលមួយរំពេច។

Read more: មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ព្រមានពីផលប៉ះពាល់នៃការប្រើបា្រស់ថ្នាំពេទ្យ...

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងត្រៀមជួយសង្គ្រោះ​​គ្រប់ ពេលវេលា

(កំពង់ឆ្នាំង)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែដឹងពីសុខទុក្ខរបស់ ប្រជាពលរដ្ឋគ្រប់ៗគ្នា ហើយត្រូវតែត្រៀម លក្ខណៈគ្រប់ពេល ដើម្បីជួយសង្គ្រោះនៅពេល ពលរដ្ឋមានបញ្ហាកើតឡើង។

Read more: សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវអាជ្ញាធរ...

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឥណ្ឌាវិនិយោគលើវិស័យអប់រំ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញប្រទេសឥណ្ឌា ធ្វើការវិនិយោគលើវិស័យអប់រំ តាមរយៈការបង្កើតសាកលវិទ្យាល័យ បណ្តុះបណ្តាលធនធានមនុស្ស ផ្នែកព័ត៌មានវិទ្យា និងកសិកម្ម ដើម្បីលើកស្ទួយសមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា សំដៅទាក់ទាញការ វិនិយោគផ្ទាល់ពីបរទេស និងការធ្វើពិពិធកម្ម (ពង្រីក) កំណើនសេដ្ឋកិច្ចជាតិ។

Read more: រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឥណ្ឌាវិនិយោគលើវិស័យអប់រំ...

អភិបាលខេត្តពោធិ៍សាត់៖ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ គឺត្រូវផ្តើមចេញពីថ្នាលបណ្តុះមនុស្សថ្មី និងខ្លួនយើងផ្ទាល់

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានថ្លែងថា សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ពីសំណាក់លោកគ្រូ អ្នកគ្រូ ដែលជាថ្នាលបណ្តុះមនុស្សថ្មី ដោយប្រព្រឹត្តខ្លួន ឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីក្លាយខ្លួនទៅជា ទំពាំងស្នងឫស្សីដ៏រឹងមាំ សម្រាប់ប្រទេសជាតិ និងជាមូលធនមនុស្ស ប្រកបដោយគុណភាព មានសក្ដានុពលសម្រាប់ ការអភិវឌ្ឍសង្គមជាតិ ឲ្យមានការរីកចម្រើន។

Read more: អភិបាលខេត្តពោធិ៍សាត់៖ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ...

ព្រឹកថ្ងៃសុក្រនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជិត២ពាន់គ្រួសារ នៅខេត្ដកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី0២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ចំនួន ១,៦៣៦គ្រួសារដែលមកពីចំនួន៧១ភូមិ ១១ឃុំ និងមកពីស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង។

Read more: ព្រឹកថ្ងៃសុក្រនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ...

នៅព្រឹកនេះ កម្ពុជារៀបចំបញ្ជូនកងទ័ពមួកខៀវ ២១៦នាក់ទៀត ទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០១៨នេះ កម្ពុជាបានបញ្ជូនកងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ទៀត ទៅចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

Read more: នៅព្រឹកនេះ កម្ពុជារៀបចំបញ្ជូនកងទ័ពមួកខៀវ ២១៦នាក់ទៀត...

ឯកឧត្តម ខៀវ កញារីទ្ធ ជំរុញលើកទឹកចិត្តដល់បងប្អូនជាជនពិការទាំងអស់ អោយខិតខំសិក្សារៀនសូត្រ មានសមត្ថភាព និងជំនាញគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់រួចហើយនូវតម្លៃ និងអាទិភាពខ្ពស់!

“ក្មួយៗដែល ជាកុមារកំព្រាគថ្លង់ ទោះបីជា ក្មួយៗ ពិការរូបរាង កាយមែនពិត តែដួងចិត្ត ក្មួយៗមិន បានពិការទេ ដូចនេះ ក្មួយៗត្រូវខិតខំ ប្រឹងប្រែងរៀនសូត្រ ក្រេបយក ចំណេះវិជ្ជា ដើម្បីអនាគត របស់ខ្លួន ជាទំពាំងស្នងឬស្សី ជាសសរទ្រូង ប្រទេសជាតិ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់រួចហើយនូវតម្លៃ និងអាទិភាពខ្ពស់ ចំពោះជនពិការទូទាំងប្រទេស”

Read more: ឯកឧត្តម ខៀវ កញារីទ្ធ ជំរុញលើកទឹកចិត្តដល់បងប្អូនជាជនពិការទាំងអស់...

រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ដល់មន្ត្រីការទូតនូវែលហ្សេឡង់

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដែលមានគោល នយោបាយគាំពារវិនិយោគល្អជាងគេ ជាមួយសក្តានុពលខ្ពស់ខាងវិស័យកសិកម្ម ឧស្សាហកម្មកម្មន្តសាល (ធុនស្រាល) បច្ចេកវិទ្យា និងសេវាកម្ម ដែលវិនិយោគិននូវែលហ្សេឡង់ អាចទទួលបានអត្ថប្រយោជន៍ច្រើន និងប្រាក់ចំណេញខ្ពស់ពីការវិនិយោគ។

Read more: រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញកាលានុវត្តភាពវិនិយោគរបស់កម្ពុជា...

ទេសរដ្ឋមន្រ្តី មាស សុភា និងលោក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារតម្លៃជាង៣០ម៉ឺនដុល្លារ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់អង្គភាពបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ក្នុងខេត្តតាកែវ

(តាកែវ)៖ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើង នៃកងយោធពលខេមរភូមិន្ទ ដែលមានមូលដ្ឋានក្នុង ភូមិសាស្ត្រត្រខ្នាត ស្រុកបាទី ខេត្តតាកែវ បានដាក់សម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការនូវ អគារទីបញ្ជាការ១ខ្នង កំពស់២ជាន់ ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់អង្គភាពបញ្ជាការដ្ឋាន វិស្វកម្មកងទ័ពជើងគោក នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

Read more: ទេសរដ្ឋមន្រ្តី មាស សុភា និងលោក ហ៊ុន ម៉ាណែត...

សមាជិកព្រឹទ្ធសភា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩ នៅវិទ្យាល័យទួលក្បិល

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា នៃកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមពិធីបើក បវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យទួលក្បិល ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូល រួមពីអាជ្ញាធរស្រុក-ឃុំ ភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ១,០០០នាក់ផងដែរ។

Read more: សមាជិកព្រឹទ្ធសភា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩ នៅវិទ្យាល័យទួលក្បិល

រដ្ឋមន្ដ្រីសុខាភិបាល ស្នើដល់និសិ្សតពេទ្យ ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ នៅពេលចេញទៅប្រកបវិជ្ជាជីវៈ

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើដល់និស្សិតពេទ្យគ្រប់រូប ត្រូវខិតខំលើកកម្ពស់ និងត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈ នៅពេលដែលចុះធ្វើកម្មសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈរបស់ខ្លួន ។ ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០១៨-២០១៩ របស់សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០១៨នេះ ។

Read more: រដ្ឋមន្ដ្រីសុខាភិបាល ស្នើដល់និសិ្សតពេទ្យ...