Social Network

ទូតអាមេរិកចប់អាណត្តិ៖ កម្ពុជាបានខិតខំលើកកម្ពស់សិទ្ធិកម្មករ និងទំនាក់ទំនងថៅកែ-កម្មករ ហើយរក្សាទំនុកចិត្តរបស់អ្នកបញ្ជាទិញ

(ភ្នំពេញ)៖ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលទើបផុតអាណត្តិ បានកត់សម្គាល់ឃើញថា កម្ពុជាបានខិតខំពង្លឿនកំណែទម្រង់ ដើម្បីលើកកម្ពស់សិទ្ធិកម្មករ និងទំនាក់ទំនងរវាងថៅកែ-កម្មករ និងរក្សាបាននូវទំនុកចិត្ត របស់អ្នកបញ្ជាទិញអន្តរជាតិ និងលទ្ធភាពក្នុងការចូលទៅ ក្នុងទីផ្សារនៅក្រៅប្រទេស។

Read more: ទូតអាមេរិកចប់អាណត្តិ៖ កម្ពុជាបានខិតខំលើកកម្ពស់សិទ្ធិកម្មករ...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញធុរកិច្ចជនអាមេរិក មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ

(បាងកក, ថៃ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញធុរកិច្ចជនអាមេរិក-អាស៊ាន អញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាស្វែងរកឱកាស វិនិយោគនៅកម្ពុជាផងដែរ។

Read more: ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញធុរកិច្ចជនអាមេរិក មកទស្សនកិច្ចនៅកម្ពុជា...

ក្រសួងសុខាភិបាល៖ គិតត្រឹមខែតុលានេះ ភោជនីយដ្ឋានជាង២ពាន់កន្លែង មិនទាន់សហការជាមួយក្រសួង ក្នុងការផ្ដល់សុវត្ថិភាពចំណីអាហារនៅកម្ពុជា

(ភ្នំពេញ)៖ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល បានថ្លែងថា គិតត្រឹមខែតុលានេះ ភោជនីយដ្ឋាន និងអាហារដ្ឋាននៅកម្ពុជា សរុប៤,៥៦២ ក្នុងនោះមាន២,០២០ ភោជនីយដ្ឋាន ដែលទទួលបានការបណ្ដុះបណ្ដាល ឬវិញ្ញាបនបត្រ អនាម័យចំណីអាហារ និងគោលការណ៍ អនុវត្ដន៍ល្អពីក្រសួង នៅឡើយជាង២ពាន់ភោជនីយដ្ឋានទៀត មិនទាន់សហការជាមួយក្រសួង ក្នុងការផ្ដល់សុវត្ថិភាព ចំណីអាហារដល់ប្រជាជនកម្ពុជា។

Read more: ក្រសួងសុខាភិបាល៖ គិតត្រឹមខែតុលានេះ ភោជនីយដ្ឋានជាង២ពាន់កន្លែង...

សម្ដេចតេជោ ហ៊ុន សែន អះអាងថា សម្ដេចមិនមែនជានាយករដ្ឋមន្ដ្រី ដែល​យកសុទ្ធតែសាច់ញាតិមកធ្វើមន្ដ្រីនោះទេ ហើយសម្ដេចក៏មានប្អូនម្នាក់ ធ្វើកម្មកររោងចក្រ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអះអាងថា សម្ដេចមិនមែនជានាយករដ្ឋមន្ដ្រី ដែលយកសុទ្ធតែបងប្អូន សាច់ញាតិមកធ្វើជាមន្ដ្រី ឬថ្នាក់ដឹកនាំនោះទេ ខណៈដែរបងប្រុសរបស់សម្តេចម្នាក់មិនមានតួនាទីអ្វីទាំងអស់ ហើយប្អូនសម្តេចក៏មិនមានតំណែងធំនោះទេ។

Read more: សម្ដេចតេជោ ហ៊ុន សែន អះអាងថា សម្ដេចមិនមែនជានាយករដ្ឋមន្ដ្រី...

វិទ្យាស្ថានជាតិសង្គមកិច្ច ចាបន់ដៃគូជាមួយសាកលវិទ្យាល័យ១របស់កូរ៉េ ផ្តោតលើការថែទាំមនុស្សចាស់ ឲ្យកាន់តែល្អប្រសើរថែមទៀតនៅកម្ពុជា

(ភ្នំពេញ)៖ វិទ្យាស្ថានសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខា ជាមួយ និងសកលវិទ្យាល័យ គន់យ៉ាងសៃប៊ររបស់កូរ៉េ ផ្តោតលើការថែទាំមនុស្សចាស់ ឲ្យកាន់តែល្អប្រសើរ ថែមទៀតនៅកម្ពុជា តាមរយៈការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល និងអភិវឌ្ឍន៍កម្មវិធីសិក្សា។

Read more: វិទ្យាស្ថានជាតិសង្គមកិច្ច ចាបន់ដៃគូជាមួយសាកលវិទ្យាល័យ១របស់កូរ៉េ...

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែង និងថាមពល៖ ការផ្សព្វផ្សាយពីការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់សាធារណជនពិតជា ផ្ដល់សារៈសំខាន់ក្នុងការលើកកម្ពស់ការចូលរួម និងគាំទ្រ

(ភ្នំពេញ)៖ លោកស្រី ប៉ែន ឆដា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការផ្សព្វផ្សាយគឺ ជាយុទ្ធសាស្រ្ដគន្លឹះក្នុងការ បញ្ជ្រាបពុទ្ធិដល់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងសាធារណៈជន ឲ្យយល់ដឹងពីសារៈសំខាន់, គុណតម្លៃ និងភាពចាំបាច់ បន្ទាន់នៃការងារកែទម្រង់ ក្នុងទិសដៅ ក្នុងទិសដៅលើកម្ពស់ការចូលរួម និងការគាំទ្រពីបណ្ដាតួអង្គពាក់ព័ន្ធនានា ពិសេសសាធារណៈជនទូទៅ។

Read more: មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែង និងថាមពល៖ ការផ្សព្វផ្សាយពីការកែទម្រង់...

អ្នកវិភាគចៅចាក់ស្មុក៖ ឪបក្សប្រឆាំងនៅកម្ពុជា ទទួលរងបណ្តាសាជាបន្តបន្ទាប់

(ភ្នំពេញ)៖ បន្ទាប់ពីមរណភាពរបស់ព្រឹទ្ធសមាជិក ចន ម៉ាកខិន ដែលគេជឿថា ជាម៉ែឪបក្សប្រឆាំងនៅកម្ពុជា ឥឡូវនេះ ឪពីរនាក់ផ្សេងទៀត របស់អតីតបក្សប្រឆាំងនៅកម្ពុជាគឺ ដាណា រ៉ូរ៉ាបាគ័រ និង អេដ រ៉យ ដែលគេស្គាល់ថា ជាអ្នកដែលបានជួយ ជ្រោមជ្រែងទ្រទ្រង់ក្រុមប្រឆាំង តាំងពីក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣មក និងធ្វើចលនាដើម្បីឱ្យរដ្ឋបាលរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាញ់ឆ្នោតយ៉ាង អាម៉ាសក្នុងការបោះឆ្នោតសភាពាក់ កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។

Read more: អ្នកវិភាគចៅចាក់ស្មុក៖ ឪបក្សប្រឆាំងនៅកម្ពុជា ទទួលរងបណ្តាសាជាបន្តបន្ទាប់

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលរួមអបអរសាទរខួបទី៦៥ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា ៩ វិច្ឆិកា

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Michael R. Pompeo (Mike Pompeo) នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានផ្ញើសារអបអរសាទរ ចំពោះប្រជាជនកម្ពុជា នៅខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា នេះបើយោងតាម គេហទំព័រផ្លូវការរបស់ក្រសួងការ បរទេសសហរដ្ឋអាមេរិក។

Read more: រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលរួមអបអរសាទរខួបទី៦៥ឆ្នាំ...

កសិករក្រីក្រ៦៤គ្រួសារ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានគោពូជយកទៅចិញ្ចឹម, រដ្ឋមន្រ្តីកសិកម្ម ជំរុញឲ្យមន្ទីរជួយផ្តល់បច្ចេកទេស លើការថែទាំសុខភាពសត្វ ជូនកសិករ

(កំពង់ឆ្នាំង)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានស្នើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧបត្ថម្ភផ្តល់ សេវាបច្ចេកទេស លើការថែទាំសុខភាពសត្វ និងការបង្កាត់ពូជសិប្បនិមិត្ត ជូនដល់ប្រជាកសិករ ដើម្បីលើកកម្ពស់ក្នុងការ បង្កើនចំណូល របស់កសិករបន្ថែមទៀត។

Read more: កសិករក្រីក្រ៦៤គ្រួសារ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង...

ថ្ងៃទី១០ វិច្ឆិកា គឺជាខួប៤២ឆ្នាំនៃការស្លាប់កូនប្រុសដំបូងរបស់សម្តេច ក្នុងរបបប៉ុលពត សម្តេចនឹងមិនធ្វើអ្វីទាំងអស់ ដោយសារជាថ្ងៃសោកសង្រេងបំផុត ដែលមិនអាចបំភ្លេចបាន

(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរំឭកថា ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខនេះ គឺជាខួបលើកទី៤២ឆ្នាំ នៃការស្លាប់កូនប្រុសដំបូងរបស់សម្តេច ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

Read more: ថ្ងៃទី១០ វិច្ឆិកា គឺជាខួប៤២ឆ្នាំនៃការស្លាប់កូនប្រុសដំបូងរបស់សម្តេច...

លោក ស សុខា ដឹកនាំរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីពិធីបំបែកកំណត់ត្រាទូកង វែងជាងគេនៅលើពិភពលោក

(ភ្នំពេញ)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដឹកនាំរៀបចំសន្និសីតសារព័ត៌មាន ស្ដីពីពិធីបំបែកកំណត់ត្រាទូកង វែងជាងគេនៅលើពិភពលោក។

Read more: លោក ស សុខា ដឹកនាំរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីពិធីបំបែកកំណត់ត្រាទូកង...

អាជ្ញាធរជាតិអប្សរា លើកកម្ពស់តម្លៃបេតិកភណ្ឌ និងជំរុញការអានដល់កុមារ

(សៀមរាប)៖ ជាការរួមចំណែកលើក កម្ពស់វិស័យបេតិកភណ្ឌ និងវិស័យអប់រំ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបង្កើតកម្មវិធីអប់រំ បេតិកភណ្ឌក្នុងតំបន់អង្គរ ដោយយកសាលា បឋមសិក្សាល្បើក ស្ថិតក្នុងស្រុកពួក ជាសាលាគោលដៅទី១ ក្នុងការដំណើរការកម្មវិធី កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

Read more: អាជ្ញាធរជាតិអប្សរា លើកកម្ពស់តម្លៃបេតិកភណ្ឌ និងជំរុញការអានដល់កុមារ

ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ៥រូប ជាអភិបាលក្រុង-ស្រុក ក្នុងខេត្តសៀមរាប

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរកិច្ច និងតែងតាំងមន្ត្រីរាជការ៥រូប ជាអភិបាលក្រុង-ស្រុកចំនួន៥ នៃខេត្តសៀមរាប។

Read more: ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ៥រូប...

ព្រឹកថ្ងៃពុធនេះសម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ២ម៉ឺននាក់នៅក្នុងខេត្តតាកែវ

(តាកែវ)៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួប សំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ២៣,៤៦៦នាក់ទៀតមកពីរោងចក្រ សហគ្រាសចំនួន២០មកតាម ស្រុកនានានៅក្នុងខេត្តតាកែវ។

Read more: ព្រឹកថ្ងៃពុធនេះសម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ...

សម្តេចតេជោ ហ៊ុន សែន ផ្តល់អាវរងាជាង៦ពាន់អាវ ជូនកងកម្លាំងប្រដាប់អាវុធ២៦អង្គភាព ចំណុះយោធភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បាននាំអាវរងារជាអំណោយរ បស់សម្តេចតេជោ មកចែកជូនអង្គភាព ចំណុះយោធភូមិភាគទី៣ ចំនួន២៦អង្គភាព ស្មើនឹង៦២០២អាវ។

Read more: សម្តេចតេជោ ហ៊ុន សែន ផ្តល់អាវរងាជាង៦ពាន់អាវ ជូនកងកម្លាំងប្រដាប់អាវុធ២៦អង្គភាព...

រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្ដរជាតិចិន ជាការគាំទ្រគោលនយោបាយសកលភាវូបពាណិជ្ជកម្ម

(សៀងហៃ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ នាំចូលអន្ដរជាតិចិន គឺជាការបង្ហាញនូវ ការគាំទ្ររបស់កម្ពុជា ចំពោះគោលជំហរ របស់ចិនទៅលើការជំរុញ សាកលភាវូបពាណិជ្ជកម្ម និងការបើកចំហរទីផ្សារ ដើម្បីធ្វើសមាហរណកម្ម សេដ្ឋកិច្ចទៅក្នុងពិភពលោក។

Read more: រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្ដរជាតិចិន...

ទេសរដ្ឋមន្រ្តី លី ធុជ ស្នើឲ្យអង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាព និងមិនជ្រែតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដោយអនុលោមតាមធម្មនុញ្ញរបស់ខ្លួន

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី លីធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឲ្យអង្គការសហប្រជាជាតិ (UN) បន្តការពារអធិបតេយ្យភាព ឯករាជ្យភាព និងមិនជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ដោយអនុលោមទៅតាមធម្មនុញ្ញ របស់អង្គសហប្រជាជាតិ។

Read more: ទេសរដ្ឋមន្រ្តី លី ធុជ ស្នើឲ្យអង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាព...

ស្នងការរងនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង ព្រមានបណ្តេញមន្ត្រីចេញពីក្របខ័ណ្ឌ បើពិន័យអ្នកបើកខុសច្បាប់មិនបានត្រឹមត្រូវ

(ស្ទឹងត្រែង)៖ លោក អូត ស៉ីវុត្ថា ស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានព្រមានបណ្តេញ មន្ត្រីចេញពីក្របខ័ណ្ឌ បើមន្ត្រីណាម្នាក់ ធ្វើការផាកពិន័យប្រជាពលរដ្ឋ ដោយមិនអនុវត្តន៍តាមច្បាប់ ដែលបានកំណត់ពោលយក លុយទៅដាក់ហោប៉ៅផ្ទាល់ខ្លួន។

Read more: ស្នងការរងនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង ព្រមានបណ្តេញមន្ត្រីចេញពីក្របខ័ណ្ឌ...

កម្ពុជា​-ថៃ​ ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការងារ ត្រួតពិនិត្យគ្រឿងញៀនកាន់តែខ្លាំងឡើង សម្រាប់សេចក្តីសុខប្រជាជនទាំង២ប្រទេស ក៏ដូចជាពិភពលោកទាំងមូល

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបលោក ផាន់យ៉ារ៉ាក់ ភូលថាប់ ក្នុងឱកាសដែលលោក ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជា អគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាក្រកម្ពុជា។

Read more: កម្ពុជា​-ថៃ​ ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការងារ...

បណ្ឌិត សុខ ទូច៖ អក្សរខ្មែរលើសិលាចារឹក លែងជាអាថ៌កំបាំង សម្រាប់យុវជនកម្ពុជា នាសម័យទំនើបនេះហើយ

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុច ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានថ្លែងឲ្យដឹងថា សម្រាប់អក្សរខ្មែរលើ សិលាចរឹកនៅសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី១៦ ដែលតែងតែមានបណ្ឌិត ឬសាស្រ្តាចារ្យដែល អាចមើលយល់ និងបកប្រែបាននោះ លែងជាអាថ៌កំបាំង សម្រាប់យុវជន សិស្ស និងនិស្សិតកម្ពុជានា សម័យទំនើបនេះហើយ ដោយគ្រាន់តែបញ្ចូល អក្សរលើសិលាចារឹក ចូលទៅក្នុងកម្មវិធី «OCR ខ្មែរ និងអក្សរខ្មែរបុរាណក្នុងបច្ចេកវិទ្យាព័ត៌មាន» និងអាចប្រែជាអក្សរខ្មែរទំនើបផងដែរ។

Read more: បណ្ឌិត សុខ ទូច៖ អក្សរខ្មែរលើសិលាចារឹក លែងជាអាថ៌កំបាំង សម្រាប់យុវជនកម្ពុជា...

មេសិទ្ធិមនុស្សកម្ពុជា៖ ការពិចារណាដកអនុគ្រោះពន្ធរបស់ EU ប្រៀបដូចជាកំពុងបំផ្លាញសមិទ្ធផលរបស់ខ្លួននៅកម្ពុជា

(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការពិចារណារបស់សហគមន៍អឺរ៉ុប លើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺប្រៀបបីដូចជាមកបំផ្លាញសមិទ្ធផល នៃវិស័យកាត់ដេរ នៅកម្ពុជា។

Read more: មេសិទ្ធិមនុស្សកម្ពុជា៖ ការពិចារណាដកអនុគ្រោះពន្ធរបស់ EU...