Social Network

ប្រតិបត្តិការ បំផ្លាញអាវុធគីមី នៅស៊ីរី បានឈានដល់ ដំណាក់កាលចុងក្រោយ

អ៊ីតាលី៖ គេហទំព័រព័ត៌មានសិង្ហបុរី Channel News Asia ចេញផ្សាយ កាលពីទី២ ខែមិថុនា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ប្រតិបត្តិការអន្តរជាតិ ដើម្បីបំផ្លាញ អាវុធគីមី នៅស៊ីរី បានឈានដល់ ដំណាក់កាលចុងក្រោយហើយ។ ហិប ដែលផ្ទុក ដោយអាវុធគីមី ត្រូវបានបញ្ជូនពីកំពង់ផែ ប្រទេសអ៊ីតាលី ទៅកាន់នាវាយោធា របស់សហរដ្ឋអាម៉េរិក ដើម្បីយកទៅបំផ្លាញចោល។ ហិបចំនួនបី ដែលផ្ទុកអាវុធគីមី មានទម្ងន់សរុប ប្រមាណជា ២០តោន នៃឧស្ម័នពុល។

Read more: ប្រតិបត្តិការ បំផ្លាញអាវុធគីមី នៅស៊ីរី បានឈានដល់ ដំណាក់កាលចុងក្រោយ

កងទ័ពអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធ ដោយហាត់វាយប្រហារ នៅជិតសមុទ្រចិនខាងត្បូង

ហ្វីលីពីន៖ កងទ័ពអាមេរិក និងហ្វីលីពីន បានធ្វើសមយុទ្ធយោធារួមគ្នា កាលពីថ្ងៃចន្ទ នៅជិតសមុទ្រចិនខាងត្បូង ជាទីដែល រដ្ឋាភិបាល ក្រុងម៉ានីល មានជម្លោះទឹកដី ជាមួយចិន។ កងទ័ពម៉ារីនអាមេរិក និងហ្វីលីពីនជាង ២០០នាក់ បានហ្វឹកហាត់ ដោយធ្វើជាការ វាយប្រហារដូចពិតៗ ទៅលើខ្សែត្រៀម ឆ្នេរសមុទ្ររបស់សត្រូវ ដែលស្ថិតនៅជិត ប្រជុំកោះ នៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះនេះ។

Read more: កងទ័ពអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធ ដោយហាត់វាយប្រហារ នៅជិតសមុទ្រចិនខាងត្បូង

នាវានេសាទចិនមួយចំនួន លិចនៅសមុទ្រ ក្បែរកោះ មានជម្លោះ

ចិន៖ ទូកនេសាទ របស់ចិនមួយចំនួន បានលិចបាត់ កាលពីថ្ងៃសុក្រ ម្សិលមិញ នៅពេលអូសអួន នៅប្រជុំកោះតូចៗ នៅសមុទ្រ ភាគខាងកើត ដែលកំពុងមានជម្លោះ ជាមួយជប៉ុន។ សារព័ត៌មានរដ្ឋចិន ស៊ីនហូ បានចុះផ្សាយថា ហេតុការណ៍នោះ បានកើតឡើង នៅព្រឹកថ្ងៃសុក្រ នៅក្បែរប្រជុំកោះមានជម្លោះ ដែលចិន ហៅថាដាយយូ ហើយជប៉ុន ហៅសេនកាកុ។

Read more: នាវានេសាទចិនមួយចំនួន លិចនៅសមុទ្រ ក្បែរកោះ មានជម្លោះ

អូស្ត្រាលី៖ យន្តហោះ​ម៉ាឡេស៊ី ​បាត់​ដាន​ទំនងបើក​ ដោយ​ស្វ័យប្រវត្តិ ​រហូត​អស់​សាំង

ស៊ីដនី៖ មន្រ្តីអូស្រ្តាលី និយាយថា ពួកគេកំពុង មានទំនុកចិត្តថា យន្តហោះម៉ាឡេស៊ី ដែលបាត់ដាន បានបើកបរ ដោយការបញ្ជាស្វ័យប្រវត្តិ (autopilot) នៅពេលដែលវាធ្លាក់ ហើយថាអ្នកបើកបរ របស់យន្តហោះនោះ ទំនងជាមិនមានសកម្មភាព ដែលបណ្តាល មកពីការខ្វះខ្យល់អុកស៊ីសែន។

Read more: អូស្ត្រាលី៖ យន្តហោះ​ម៉ាឡេស៊ី ​បាត់​ដាន​ទំនងបើក​ ដោយ​ស្វ័យប្រវត្តិ ​រហូត​អស់​សាំង

ប្រធានាធិបតី​ កូ​ស្តា​រី​កា ​ហាម​ប្រើ​ឈ្មោះ​ខ្លួន​ ទៅ​ដាក់​ជា​ឈ្មោះ​ ស្ពាន ផ្លូវ និង​អាគារ​នានា

កូស្តារីកាទីភ្នាក់ងារ ព័ត៌មានបារាំង AFP បានរាយការណ៍ឲ្យដឹងថា ប្រធានាធិបតី កូស្តារីកា លោក Luis Guillermo Solis មិនចង់ឲ្យគេ យកឈ្មោះរបស់លោក ទៅដាក់ជាឈ្មោះ នៅកន្លែងសាធារណដូចជា ស្ពាន ផ្លូវថ្នល់ និងអាគាររដ្ឋ ឡើយ។ លោក ក៏មិនចង់ឲ្យគេ ដាក់តាំងរូបថតរបស់លោក នៅតាមការិយាល័យធ្វើការ របស់រដ្ឋនោះដែរ។

Read more: ប្រធានាធិបតី​ កូ​ស្តា​រី​កា ​ហាម​ប្រើ​ឈ្មោះ​ខ្លួន​ ទៅ​ដាក់​ជា​ឈ្មោះ​ ស្ពាន...

ឧត្តមសេនីយ៍ថៃ អះអាងថា រដ្ឋប្រហារយោធា មិនបានព្រៀងទុកទេ

បាងកក៖ ឧត្តមសេនីយ ជាន់ខ្ពស់ថៃម្នាក់ បានប្រាប់ សារព័ត៌មាន BBC ថា រដ្ឋប្រហារយោធា កាលពីខែមុន មិនត្រូវបាន រៀបចំទុកជាមុននោះទេ។ ការអះអាងនេះ បានកើតឡើង ក្រោយមេដឹកនាំ ប្រឆាំងម្នាក់ចេញមក អះអាងថា យោធាបានពិភាក្សា អំពីការទម្លាក់ រដ្ឋាភិបាល អស់ពេលរាប់ឆ្នាំ ជាមួយខ្លួន។

Read more: ឧត្តមសេនីយ៍ថៃ អះអាងថា រដ្ឋប្រហារយោធា មិនបានព្រៀងទុកទេ

លោក ពូទីន ពិភាក្សា វិបត្តិអ៊ុយក្រែន និងបំពង់ឧស្ម័ន អំឡុងពេល ទស្សនកិច្ច នៅអូទ្រីស

វីយែន-ស៊ិនហួ៖ ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីម៉ៀរ ពូទីន កាលពីល្ងាច ថ្ងៃអង្គារ ម្សិលមិញនេះ បានលើកឡើងពី ដំណើរទស្សនកិច្ច ផ្លូវរដ្ឋ ទៅកាន់ប្រទេសអូទ្រីស ដូចដែលរូបលោក បានពិភាក្សា ជាមួយអូទ្រីស ទៅលើវិបត្តិ នៅអ៊ុយក្រែន និងបញ្ហាបំពង់ប្រេង នៅភាគខាងត្បូង។

Read more: លោក ពូទីន ពិភាក្សា វិបត្តិអ៊ុយក្រែន និងបំពង់ឧស្ម័ន អំឡុងពេល ទស្សនកិច្ច នៅអូទ្រីស

កន្លែងថ្មី ដែលក្រុមរុករក ជើងហោះហើរ MH370 ត្រូវរក នឹងប្រកាស នៅថ្ងៃពុធ នេះ

សារព័ត៌មាន ស៊ីអិនអិន អាម៉េរិក បានចេញផ្សាយ កាលពីយប់ថ្ងៃអង្គារ ដោយផ្អែកតាម អាជ្ញាធរអូស្ត្រាលីថា ពួកគេ មិនទាន់អាចបញ្ជាក់ ឲ្យច្បាស់លាស់ នៅឡើយទេថា តើប្រតិបត្តិការរុករក ជើងហោះ ហើរម៉ាឡេស៊ី MH370 ថ្មី នឹងត្រូវចាប់ផ្តើម នៅពេលណានោះ ប៉ុន្តែ បើតាមសេចក្តីថ្លែង ការណ៍ មុននេះឲ្យដឹងថា វាទំនងជាប្រកាស ឲ្យដឹងជាសាធារណៈ នៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ ២០១៤ នេះ ។

Read more: កន្លែងថ្មី ដែលក្រុមរុករក ជើងហោះហើរ MH370 ត្រូវរក នឹងប្រកាស នៅថ្ងៃពុធ នេះ

មេដឹកនាំ រដ្ឋប្រហារ យោធាថៃ លោក ប្រាយុទ្ធ នឹងត្រូវចូលនិវត្តន៍ នៅចុងខែ កញ្ញា ខាងមុខនេះ

បាងកក៖ យោងតាមសេចក្តីប្រកាស របស់ក្រសួងការពារជាតិថៃ នៅថ្ងៃ ចន្ទ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៤ នេះបានឲ្យដឹងថា បញ្ជីឈ្មោះមន្រ្តី យោធាជើងគោក ត្រូវចូលនិវត្តន៍ ប្រចាំឆ្នាំ ២០១៤ នេះរួមមាន ១១៧ នាក់ ក្នុងនោះមានឈ្មោះ ឧត្តមសេនីយ៍ឯក ប្រាយុទ្ធ ចាន់អូឆា មេបញ្ជាការ កងទ័ពជើងគោក នឹងត្រូវចូលនិវត្តន៍ ជាផ្លូវការ នៅចុងខែ កញ្ញា ខាងមុខនេះ។

Read more: មេដឹកនាំ រដ្ឋប្រហារ យោធាថៃ លោក ប្រាយុទ្ធ នឹងត្រូវចូលនិវត្តន៍ នៅចុងខែ កញ្ញា...

រដ្ឋមន្ត្រីការបរទេស អាមេរិកចេញដំណើរ ពិនិត្យមើល សង្គ្រាមនៅអ៊ីរ៉ាក់

អាមេរិក៖ រដ្ឋមន្ត្រីការបរទេស អាមេរិក John Kerry ចាប់ផ្តើម ធ្វើដំណើរទៅកាន់ មជ្ឈិមបូព៌ា ដើម្បីពិនិត្យមើល សង្គ្រាម ដែលកំពុងផ្ទុះឡើង នៅអឺរ៉ាក់ ដែលនៅទីនោះ ពួកសកម្មប្រយុទ្ធស៊ុននី បានរឹបអូសយក តំបន់មួយចំនួន ថែមទៀតរបស់ រដ្ឋាភិបាល ក្រុងបាដាត ខណៈដែល ក្រុមនិកាយ របស់ប្រទេសនេះ បានបែកបាក់គ្នា ដ៏ធ្ងន់ធ្ងរ។

Read more: រដ្ឋមន្ត្រីការបរទេស អាមេរិកចេញដំណើរ ពិនិត្យមើល សង្គ្រាមនៅអ៊ីរ៉ាក់

ចិន​ បញ្ជូនអណ្តូង ប្រេងមួយទៀត​ ចូលសមុទ្រចិន ខាងត្បូង ខណៈមានជម្លោះ ជាមួយវៀតណាម លើបញ្ហាដែនសមុទ្រ

ចិន៖ អណ្តូងប្រេងចិនមួយទៀត គ្រោងនឹងទៅដល់ សមុទ្រចិនខាងត្បូង នៅថ្ងៃសុក្រ នៅពេលរដ្ឋាភិបាល ក្រុងប៉េកាំង និងហាណូយ ធ្វើការចោទប្រកាន់គ្នា អំពីជម្លោះទឹកដី ដែលកាន់តែក្តៅឡើង។

Read more: ចិន​ បញ្ជូនអណ្តូង ប្រេងមួយទៀត​ ចូលសមុទ្រចិន ខាងត្បូង ខណៈមានជម្លោះ ជាមួយវៀតណាម...

ព្រះមហាក្សត្រថ្មី នៃប្រទេសអេស្ប៉ាញ នឹងស្បថឡើងគ្រងរាជ្យ នៅសភា

ម៉ាទ្រីដ៖ ព្រះមហាក្សត្រ ហ្វីលីព បានទទួលឆៀង ពីព្រះបិតាព្រះអង្គ ចូអាន កាឡូស នៅក្នុងពិធីមួយ ដែលធ្វើឡើង នៅព្រះបរមរាជវំាង ហ្សាហ្ស៊ូអេឡា នៅជិតទីក្រុង ម៉ាទ្រីដ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ហើយបន្ទាប់មក ព្រះអង្គ នឹងយាងទៅស្បថ ឡើងគ្រងរាជ្យ នៅក្នុងសភា។

Read more: ព្រះមហាក្សត្រថ្មី នៃប្រទេសអេស្ប៉ាញ នឹងស្បថឡើងគ្រងរាជ្យ នៅសភា

ករណីលិចទូក នៅប្រទេសម៉ាឡេស៊ី ស្លាប់០២នាក់ និង៣៥នាក់ ទៀតបន្តបាត់ខ្លួន

កូឡាឡំាពួរ៖ គិតមកដល់ វេលាម៉ោង ១៣៖៤៥នាទី ម៉ោងក្នុងតំបន់ ថ្ងៃពុធនេះ អ្នកដំណើរចំនួន ០២នាក់ ត្រូវបានគេបញ្ជាក់ថា ស្លាប់០២នាក់ និង៣៥នាក់ទៀត នៅតែបន្តបាត់ខ្លួន បន្ទាប់ពីទូកដឹកអ្នកដំណើរ បរទេសចំនួន ៩៧នាក់ មួយគ្រឿង បានលិចនៅជិតទីក្រុង ឆ្នេរសមុទ្រ ស៊ូងហ្គៃ អ៊ែរ ហ៊ីតាម របស់ប្រទេស ម៉ាឡេស៊ី។

Read more: ករណីលិចទូក នៅប្រទេសម៉ាឡេស៊ី ស្លាប់០២នាក់ និង៣៥នាក់ ទៀតបន្តបាត់ខ្លួន

អង្គការសហប្រជាជាតិ តែងតាំង ប្រធានសិទ្ធិមនុស្សថ្មី ជំនួសប្រធានចាស់ ដែលត្រូវចប់អាណត្តិ

អសប៖ ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី ណាវី ភីល័យ បានសម្តែងការ ស្វាគមន៍ចំពោះ លោក Zeid Ra’ad Zeid Al-Hussein ដែលត្រូវអង្គការ សហប្រជាជាតិ តែងតាំងជំនួសលោកស្រី ដែលត្រូវចប់អាណត្តិ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤។

Read more: អង្គការសហប្រជាជាតិ តែងតាំង ប្រធានសិទ្ធិមនុស្សថ្មី ជំនួសប្រធានចាស់...

ថៃអះអាងថា ពលករខុសច្បាប់ ធ្វើការនៅប្រទេសខ្លួន មាន ភូមា ជិត១លាននាក់ កម្ពុជា ជិត២០ម៉ឺននាក់ និងឡាវ ជិត១០ម៉ឺននាក់

បាងកក៖ អនុប្រធានសភា ឧស្សាហកម្ម របស់ប្រទេសថៃ បានអះអាងថា បច្ចុប្បន្ន ពលករខុសច្បាប់ ដែលបាននឹងកំពុងបម្រើ ការងារ នៅក្នុងប្រទេសថៃ មានជាង១លាន នាក់ ក្នុងនោះពលករខុសច្បាប់ មកពីប្រទេសភូមា មានប្រមាណជិត១លាន នាក់ មកពីកម្ពុជា ជិត២០ម៉ឺននាក់ និងមកពី ប្រទេសឡាវ ជិត១០ម៉ឺននាក់ ។

Read more: ថៃអះអាងថា ពលករខុសច្បាប់ ធ្វើការនៅប្រទេសខ្លួន មាន ភូមា ជិត១លាននាក់ កម្ពុជា...

រុស្ស៊ី បញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន ទៅឲ្យ អ៊ុយក្រែន ខណៈជម្លោះរវាង ប្រទេសទាំង២ កំពុងតានតឹង

អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែន បាននិយាយថា ប្រទេសរុស្ស៊ី បានបញ្ឈប់ការផ្គត់ផ្គង់ ឧស្ម័នទាំងអស់ កាលពីថ្ងៃច័ន្ទ ដែលបាននាំឲ្យ មានជម្លោះខ្លាំងឡើង រវាងប្រទេសទាំង២នេះ។ រដ្ឋមន្ត្រី ក្រសួងថាមពល អ៊ុយក្រែន លោក យូរី ប្រូដាន បាននិយាយថា “ ការផ្គត់ផ្គង់ឧស្ម័ន ទៅឲ្យប្រទេស អ៊ុយក្រែន ត្រូវបានផ្អាកទាំងអស់”។

Read more: រុស្ស៊ី បញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន ទៅឲ្យ អ៊ុយក្រែន ខណៈជម្លោះរវាង ប្រទេសទាំង២...

មេដឹកនាំរដ្ឋប្រហារថៃ ស្នើកម្ពុជា បញ្ជាក់ពី​វត្តមាន មេដឹកនាំប្រឆាំងរដ្ឋប្រហារម្នាក់ ថានៅកម្ពុជា

បាងកក៖ លោក ឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា មេដឹកនាំរដ្ឋប្រហារថៃ បានស្នើសុំ ការបញ្ជាក់ពី មន្ត្រីស្ថានទូតកម្ពុជា អំពីវត្តមានមេដឹកនាំ ប្រឆាំងរដ្ឋប្រហារ លោកJakrapob Penkair ដែលសង្ស័យថា កំពុងស្នាក់នៅកម្ពុជា ដើម្បីប្រមូលកម្លាំង ប្រឆាំងរដ្ឋាភិបាលយោធាថៃ ។

Read more: មេដឹកនាំរដ្ឋប្រហារថៃ ស្នើកម្ពុជា បញ្ជាក់ពី​វត្តមាន...

សភាថៃ គំរាមបោសសម្អាត កម្មករអន្តោប្រវេសន៍ ខុសច្បាប់ទាំងអស់

បាងកក៖ គេហទំព័រព័ត៌មានសិង្ហបុរី Channel News Asia កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ បានចេញ ផ្សាយឲ្យដឹងថា សភាថៃ បានប្រកាសគំរាមចាប់ខ្លួន ព្រមទាំងនិរទេស កម្មករបរទេស ខុសច្បាប់ទាំងអស់ ស្របពេល ដែលមន្ត្រីតាមបន្ទាត់ព្រំដែន បានរាយការណ៍ថា មានប្រជាពលរដ្ឋកម្ពុជា ជាជនអន្តោប្រវេសន៍ ខុសច្បាប់ ក៏បានភៀសខ្លួន ទៅកាន់ប្រទេស កំណើតវិញ បន្ទាប់ពីការឡើងកាន់ អំណាចរបស់យោធាថៃ កាលពីខែឧសភា កន្លងទៅនេះ។

Read more: សភាថៃ គំរាមបោសសម្អាត កម្មករអន្តោប្រវេសន៍ ខុសច្បាប់ទាំងអស់

ជប៉ុនចោទប្រកាន់ចិន បើកបរយន្តហោះ ដោយគ្មានការប្រុងប្រយ័ត្ន បង្កការគ្រោះថ្នាក់

តូក្យូ៖ ប្រទេសជប៉ុន បានចោទប្រកាន់ប្រទេសចិន ដែលបានបើកបរយន្តហោះ ដោយគ្មានការប្រុង ប្រយ័ត្ន និងប្រកបដោយគ្រោះថ្នាក់ ដោយបានបើកប្រកៀកនឹងយន្តហោះយោធា ពីរគ្រឿងរបស់ខ្លួន នៅដែនសមុទ្រចិន ភាគខាងកើត ស្របពេលដែលភាពតានតឹងទ្វេភាគី កំពុងកើតមានឡើង ដោយសារ ជម្លោះដណ្តើមកោះ ។

Read more: ជប៉ុនចោទប្រកាន់ចិន បើកបរយន្តហោះ ដោយគ្មានការប្រុងប្រយ័ត្ន បង្កការគ្រោះថ្នាក់

រកឃើញគ្រាប់បែក ដៃសម័យសង្គ្រាមលោកលើកទី២ នៅក្នុងដើមឈើ នៅសិង្ហបុរី

សិង្ហបុរី៖ គ្រាប់បែកដៃមួយគ្រាប់ ដែលសេសសល់ ពីសម័យ សង្គ្រាមលោកលើកទី២ ត្រូវបានគេរកឃើញ និងដោះយកចេញ ដោយសុវត្ថិភាព ពីដើមឈើមួយដើម ជិតស្ថានីយផ្លូវក្រោមដី នៅជាយក្រុង។ នេះបើយោងតាមព័ត៌មាន ពីក្នុងទំព័រហ្វេសប៊ុក របស់យោធាសិង្ហបុរី កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

Read more: រកឃើញគ្រាប់បែក ដៃសម័យសង្គ្រាមលោកលើកទី២ នៅក្នុងដើមឈើ នៅសិង្ហបុរី

នាយករដ្ឋមន្ត្រីថ្មី របស់អ៊ុយក្រែន ប្តេជ្ញាបញ្ចប់ សង្គ្រាមស៊ីវិល

អ៊ុយក្រែន៖ ប្រធានាធិបតីថ្មី របស់អ៊ុយក្រែន ដែលមានការគាំទ្រពី ប្រទេសលោកខាងលិច បានប្តេជ្ញានៅ ថ្ងៃអាទិត្យម្សិលមិញថា នឹងបញ្ចប់សង្គ្រាមស៊ីវិល បង្ហូរឈាម របស់ក្រុមបះបោរនៅ ភាគខាងកើតនៃ ប្រទេសនៅចុងសប្តាហ៍នេះ។

Read more: នាយករដ្ឋមន្ត្រីថ្មី របស់អ៊ុយក្រែន ប្តេជ្ញាបញ្ចប់ សង្គ្រាមស៊ីវិល