Social Network

ប្រទេសចិន បានរកឃើញករណីដំបូងនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក នាប៉ែកខាងត្បូងប្រទេស

ជំងឺគ្រុនជ្រូកអាហ្រ្វិក ដែលមានអាយុ 3 ខែរបស់ប្រទេសចិន បានផ្ទុះឡើងជាលើកដំបូង នាប៉ែកខាងត្បូងប្រទេស ដែលជាតំបន់ប្រើប្រាស់សាច់ជ្រូកដ៏ខ្លាំងក្លា បន្ទាប់ពីអជ្ញាធរកាលពីថ្ងៃអាទិត្យម្សិលមិញ បានរាយការណ៏ពី២ករណី ក្នុងខេត្តយូណានភាគនារតី។

Read more: ប្រទេសចិន បានរកឃើញករណីដំបូងនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក នាប៉ែកខាងត្បូងប្រទេស

យ៉ាងហោចណាស់មានមនុស្ស១៨នាក់ បានស្លាប់ និង១៧៥នាក់ផ្សេងទៀត រងរបួសបន្ទាប់ពីរថភ្លើងកោះតៃវ៉ាន់ បានងាកចេញពីផ្លូវដែក

យ៉ាងហោចណាស់ មានមនុស្ស១៨នាក់បានស្លាប់ បន្ទាប់រថភ្លើងល្បឿនលឿនមួយខ្សែ បានងាកចេញពីផ្លូវដែក ហើយក្រឡាប់ចំតំបន់ឆ្នេរទេសចរណ៏ដ៏ពេញនិយមមួយ ក្នុងដែនកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលនេះជាគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតក្នុងរយះកាលច្រើនជាង២៥ឆ្នាំកន្លងមក។

Read more: យ៉ាងហោចណាស់មានមនុស្ស១៨នាក់ បានស្លាប់ និង១៧៥នាក់ផ្សេងទៀត...

ទឹកជំនន់សម្លាប់បុគ្គលិកអគ្គិភ័យម្នាក់ នៅភាគខាងត្បូងប្រទេសអេស្បាញ

បុគ្គលិកអគ្គិភ័យម្នាក់ ត្រូវបានរកឃើញស្លាប់ នៅភាគខាងត្បូងខេត្តម៉ាឡាហ្កា Malaga របស់ប្រទេស អេស្បាញកាលពីថ្ងៃអាទិត្យម្សិលមិញ នេះបើតាមភ្នាក់ងារសេវ៉ាអគ្គិភ័យឲ្យដឹង បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក តែរយះពេល១យប់ បក់បោកតាមដងផ្លូវនានាក្នុងខេត្ត ហើយនឹងបង្ខំឲ្យមនុស្សរាប់រយនាក់ ចាកចេញពីផ្ទះរបស់ពួកគេ។

Read more: ទឹកជំនន់សម្លាប់បុគ្គលិកអគ្គិភ័យម្នាក់ នៅភាគខាងត្បូងប្រទេសអេស្បាញ

ក្រុមអវកាសចរ រ៉ាយរ៉ាប់ពីការបរាជ័យ ក្នុងយុទ្ធនាការអវកាស

អ្នកតារាវិទ្យាសាស្រ្តរុស្សីកាលពីថ្ងៃអង្គារ៍ បានឲ្យដឹងថា ក្រុម G-force អំឡុងពេលចុះចតបន្ទាន់ កាលពីសប្តាហ៏មុននៃយាន្តអវកាស សូយុស Soyuz មានអារម្មណ៏ដូចរបាំងថ្មមួយលើទ្រូវលោក ប៉ុន្តែរូបលោក និងអវកាសចរណាសា គឺមានសុខភាពល្អហើយឥលូវនេះ។

Read more: ក្រុមអវកាសចរ រ៉ាយរ៉ាប់ពីការបរាជ័យ ក្នុងយុទ្ធនាការអវកាស

ប្រទេសចិន ពិន័យក្រុមហ៊ុនថ្នាំពេទ្យ ចំនួន១.ពាន់លានដុល្លារ អាមេរិក លើរឿងអាស្រូវវ៉ាក់សាំង

អជ្ញាធរប្រទេសចិន បានកំណត់ប្រាក់ពិន័យសរុប ចំនួន១.៣ពាន់លានដុល្លារ អាមេរិកលើក្រុមហ៊ុនផលិតថ្នាំពេទ្យមួយ លើរឿងអាស្រូវថ្នាំវ៉ាក់សាំង ដែលធ្វើឲ្យមានការភ័យខ្លាចជាសាធារណះលើថ្នាំពេទ្យដែលផលិតក្នុងស្រុក នេះបើតាម និយតករថ្នាំពេទ្យ ឲ្យដឹងកាលពីថ្ងៃអង្គារ៍។

Read more: ប្រទេសចិន ពិន័យក្រុមហ៊ុនថ្នាំពេទ្យ ចំនួន១.ពាន់លានដុល្លារ អាមេរិក...

ប៉ូលីសក្រុងចូហ័រ បានរឹបអូសថ្នាំញៀន ឡានទំនើប គ្រឿងអលង្ការ និងលុយដែលមានតម្លៃរាប់លានរីងហ្កីត

ប៉ូលីសក្នុងក្រុងចូហ័រ Johor បានឃាត់ខ្លួនមនុស្ស១៤នាក់ និងរឹបអូសបានថ្នាំញៀន ទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដែលមានតម្លៃជាទឹកប្រាក់រាប់លានរីងហ្កីតម៉ាឡេស៊ី បន្ទាប់ពីការវាយឆ្មក់ក្នុងសង្កាត់ជាច្រើននៃរដ្ឋ កាលពីចុងសប្តាហ៏។

Read more: ប៉ូលីសក្រុងចូហ័រ បានរឹបអូសថ្នាំញៀន ឡានទំនើប គ្រឿងអលង្ការ...

ការវាយប្រហាររបស់អាមេរិក មកលើប្រទេសសូម៉ាលី បានសម្លាប់ពួកសកម្មប្រយុទ្ធ៦០នាក់

សហរដ្ឋអាមេរិក បានរៀបចំការវាយប្រហារតាមអាកាសដ៏ធំបំផុត ក្នុងរយះពេលជិត២ឆ្នាំ តបនឹងពួកសកម្មប្រយុទ្ធ ក្នុងប្រទេសសូម៉ាលី ដោយសម្លាប់ពួកប្រយុទ្ធ អាល់ ស្សាបាប់ Al-Shabaab អស់៦០នាក់ នេះបើតាមយោធាអាមេរិក ឲ្យដឹងនៅថ្ងៃអង្គារ៍។

Read more: ការវាយប្រហាររបស់អាមេរិក មកលើប្រទេសសូម៉ាលី បានសម្លាប់ពួកសកម្មប្រយុទ្ធ៦០នាក់

ប្រទេសម៉ាឡេស៊ី តម្លើងតម្លៃបារី និងកម្រឹតអាយុ ទិញគ្រឿងស្រវឹង

ប្រទេសម៉ាឡេស៊ី នឹងតម្លើងតម្លៃបារី នាចុងខែនេះ នេះបើតាមសំដីរដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃអង្គារ៍នេះ។

Read more: ប្រទេសម៉ាឡេស៊ី តម្លើងតម្លៃបារី និងកម្រឹតអាយុ ទិញគ្រឿងស្រវឹង

ចិនបណ្តេញអតីតឧត្តមសេនីយ៍កំពូល២រូបចេញពី គណះបក្សកម្មុយនីស៍ពីបទពុករលួយ

ប្រទេសចិន បានបណ្តេញអតីតឧត្តមសេនីយ៍២រូបដែលអាប់ឪនកេរ្តិ៍ឈ្មោះ ចេញពីគណះបក្សកម្មុយនីស៍ពីបទប្រព្រឹត្តអំពើពុករលួយ ដែលម្នាក់ក្នុងចំណោមពួកគេ ត្រូវបណ្តេញតាមបច្ឆាមរណះ (ក្រោយស្លាប់) ដោយនិយាយថា ភាពមិនស្មោះត្រង់ និងលោភលន់របស់ជនទាំងពីរនេះ បានធ្វើឲ្យខូចខាតដល់ផ្នែកយោធា នេះបើតាមបណ្តាញផ្សព្វផ្សាយរបស់រដ្ឋឲ្យដឹងកាលពីម្សិលមិញ។

Read more: ចិនបណ្តេញអតីតឧត្តមសេនីយ៍កំពូល២រូបចេញពី គណះបក្សកម្មុយនីស៍ពីបទពុករលួយ

ស្លាប់៣ ដោយការរញ្ជួយកម្រឹត៦.០រិចស្ទ័រ មកលើកោះជ្វា- បាលី របស់ប្រទេសឥណ្ឌូនេស៊ី

យ៉ាងហោចណាស់មានមនុស្ស៣នាក់ ត្រូវបានសម្លាប់ ដោយសាររញ្ជួយ ដីដែលមានកម្រឹតស្រាល៦.០រិចស្ទ័រ បានវាយប្រហារតំបន់ឆ្នេរកោះជ្វា Java និងកោះបាលី Bali របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បត្តិនេះ នេះបើតាមសំដីមន្រ្តីរដ្ឋាភិបាល។

Read more: ស្លាប់៣ ដោយការរញ្ជួយកម្រឹត៦.០រិចស្ទ័រ មកលើកោះជ្វា- បាលី របស់ប្រទេសឥណ្ឌូនេស៊ី

សឹង្ហបុរី និងឥណ្ឌូនេស៊ី ចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគទ្វេរភាគីនិងអនុស្សារណះនៃការយោគយល់គ្នាចំនួន៤

ប្រទេសសឹង្ហបុរី និងប្រទេសឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើសន្ធិសញ្ញា វិនិយោគ ទ្វេរភាគី ដែលហៅកាត់ថា ប៊ីត (BIT) និងអនុស្សារណះនៃការយោគយល់គ្នាចំនួន៤ នាកន្លែងសម្រាករបស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ លើកោះបាលី Bali នាព្រឹកថ្ងៃព្រហស្បត្តិនេះ។

Read more: សឹង្ហបុរី និងឥណ្ឌូនេស៊ី...

ប្រទេសម៉ាឡេស៊ី គ្រោងលុបចោលច្បាប់ប្រហារជីវិត

រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី បានសម្រេចលុបចោលច្បាប់ប្រហារជីវិត ហើយច្បាប់ពង្រាងត្រូវរំពឹងនឹងលើកមកពិភាក្សានាកិច្ចប្រជុំសភាលើកក្រោយ នេះបើតាមសេចក្តីរាយការណ៏របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃពុធម្សិលមិញ។

Read more: ប្រទេសម៉ាឡេស៊ី គ្រោងលុបចោលច្បាប់ប្រហារជីវិត

វៀតណាម តែងតាំងប្រធានគណបក្ស ជាប្រធានាធិបតីថ្មីរបស់ខ្លួន

គណបក្សកម្មុយនីស ដែលកាន់អំណាចរបស់ប្រទេសវៀតណាម បានយល់ព្រមតែងតាំង អគ្គលេខាធិការ របស់ខ្លួន គឺលោក ងូយិន ភូត្រុង Nguyen Phu Trong ជាប្រធានាធិបតីថ្មីរបស់ប្រទេសអាស៊ីអាគ្នេយ៏មួយនេះ នេះបើតាមរដ្ឋាភិបាលប្រទេសវៀតណាមឲ្យដឹងកាលពីម្សិលមិញ។

Read more: វៀតណាម តែងតាំងប្រធានគណបក្ស ជាប្រធានាធិបតីថ្មីរបស់ខ្លួន

អាមេរិក នឹងមិនចាញ់សម្លុត ក្នុងបញ្ហាសមុទ្រចិនខាងត្បូងទេ

លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក ម៉ៃ ផេនស៍ Mike Pence បានថ្លែងនៅថ្ងៃព្រហស្បតិ្តនេះថា ការសម្រួចការរិះគន់របស់អាមេរិក លើគោលនយោបាយរបស់ប្រទេសចិន ជុំវិញពិភពលោក នឹងផ្តល់ឲ្យចិននូវការព្រមានដ៏គ្រោតគ្រាត ថា សហរដ្ឋអាមេរិក នឹងមិនថយក្រោយពីអ្វីដែលទីក្រុងវ៉ាស៊ិនតោន មើលឃើញពីការបំភិតបំភ័យរបស់ប្រទេសចិន ក្នុងបញ្ហាសមុទ្រចិនខាងត្បូងនោះទេ។

Read more: អាមេរិក នឹងមិនចាញ់សម្លុត ក្នុងបញ្ហាសមុទ្រចិនខាងត្បូងទេ

ភរិយាអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវជាប់ចោទពីបទលាងលុយកង្វក់

ភរិយាអតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ត្រូវបានចោទប្រកាន់ ១៧ករណី នាថ្ងៃព្រហស្បត្តិនេះ រួមមានទាំងការលាងលុយកង្វក់ ដោយសារតែការស៊ើបអង្កេតពី ទីភ្នាក់ងារប្រឆាំងនឹងអំពើពុករលួយ បានរកឃើញថា មានទឹកប្រាក់រាប់សិបពាន់លានដុល្លារ បានបាត់ចេញពីថវិការដ្ឋ។

Read more: ភរិយាអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវជាប់ចោទពីបទលាងលុយកង្វក់

អង្គការសហប្រជាជាតិ បានព្រមានពីតម្រូវការសម្រាប់រញ្ជួយដីនៅប្រទេស ឥណ្ឌូនេស៊ី គឺកាន់តែច្រើន ដោយសារចំនួនអ្នកស្លាប់ មានជិត១.៤០០នាក់

មានប្រជាជនជិត១.៤០០នាក់ ត្រូវបានដឹងថា ស្លាប់បាត់បង់ជីវិតក្នុងព្រឹត្តិការណ៏រញ្ជួយដី-រលកយក្សស៊ូណាមិ ដែលបានបោកបក់ចំកោះសាឡាវេស៊ី របស់ប្រទេសឥណ្ឌូនេស៊ី ហើយមន្រ្តីអង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះ បានព្រមានថា តម្រូវការ គឺមានច្រើនលើសលុបណាស់ សម្រាប់ទាំងអ្នកនៅរស់រានមានជីវិត និងក្រុមជួយសង្រ្គោះ ដែលនៅតែបន្តរុករកជនរងគ្រោះ។

Read more: អង្គការសហប្រជាជាតិ បានព្រមានពីតម្រូវការសម្រាប់រញ្ជួយដីនៅប្រទេស ឥណ្ឌូនេស៊ី...

លោកណាជីព និងភរិយា ត្រូវបានចោទសួរជាថ្មីម្តងទៀតពីសំណាក់អជ្ញាធរ

អតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ Najib Razak និង ភរិយារបស់លោក នឹងត្រូវអជ្ញាធរកោះហៅមកសាកសួរ នៅព្រឹកថ្ងៃពុធនេះ ក្នុងការទាក់ទងជាមួយក្រុមហ៊ុនវិនិយោគរបស់រដ្ឋ១ ដែលញាំញីដោយរឿងអាស្រូវ គឺក្រុមហ៊ុនអភិវឌ្ឍន៍ម៉េឡេស៊ី ប៊ឺហាដ ១ Berhad (1MDB) ។

Read more: លោកណាជីព និងភរិយា ត្រូវបានចោទសួរជាថ្មីម្តងទៀតពីសំណាក់អជ្ញាធរ

ប៉ូលីសឥណ្ឌា បានបាញ់ឧស្ម័នចេញទឹកភ្នែក និងប្រើកាណុងបាញ់ទឹក ដើម្បីបំបែកការតវ៉ារបស់ក្រុមកសិករ

ក្រុមប៉ូលីសឥណ្ឌា កាលពីថ្ងៃអង្គារ៍ បានបាញ់ឧស្ម័នចេញទឹកភ្នែក និងប្រើកាណុងបាញ់ទឹក ដើម្បីបញ្ឈប់ និងបំបែកការដើរក្បួនតវ៉ាពីសំណាក់កសិករ ធ្វើបាតុកម្មរាប់សិបពាន់នាក់ ឆ្ពោះទៅកាន់រដ្ឋធានី ញូ ដេលី New Delhi ដើម្បីទាមទារតម្លៃដ៏ល្អប្រសើរ សម្រាប់ផលិតផលរបស់ពួកគេ។

Read more: ប៉ូលីសឥណ្ឌា បានបាញ់ឧស្ម័នចេញទឹកភ្នែក និងប្រើកាណុងបាញ់ទឹក...

នាយករដ្ឋមន្រ្តីជប៉ុន អាប៊េ នឹងរក្សាទុកតំណែងរដ្ឋមន្រ្តីសំខាន់ៗ នៅក្នុងការរុះរើគណរដ្ឋមន្រ្តី

នាយករដ្ឋមន្រ្តីប្រទេសជប៉ុន លោក ស៊ីនហ្សូ អាប៊េ Shinzo Abe ត្រូវបានគេរំពឹងថា នឹងរក្សារទុកតំណែងរដ្ឋមន្រ្តីសំខាន់ៗមួយចំនួនក្នុងការរុះរើគណរដ្ឋមន្រ្តីរបស់លោក នាថ្ងៃអង្គារ៍នេះ រួមមាន រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ការបរទេស និងសេដ្ឋកិច្ច ជាអ្នកដែលចូលរួមដោះស្រាយកិច្ចចរចារពាណិជ្ជ កម្មដ៏ស្មុគស្មាញជាមួយសហរដ្ឋអាមេរិក។

Read more: នាយករដ្ឋមន្រ្តីជប៉ុន អាប៊េ នឹងរក្សាទុកតំណែងរដ្ឋមន្រ្តីសំខាន់ៗ...

មានការរញ្ជួដីភ្លោះ បានវាយប្រហារមកលើកោះសាំបា Sumba របស់ប្រទេសឥណ្ឌូនេស៊ី

មានការរញ្ជួយដីចំនួនពីរ បានវាយប្រហារ យ៉ាងលឿនមកតំបន់ឆ្នេរភាគខាងត្បូងកោះប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកព្រលឹមថ្ងៃអង្គារ៍នេះ នេះបើតាមទីភ្នាក់ងារអង្កេតភូមិសាស្រ្តសហរដ្ឋអាមេរិក។

Read more: មានការរញ្ជួដីភ្លោះ បានវាយប្រហារមកលើកោះសាំបា Sumba របស់ប្រទេសឥណ្ឌូនេស៊ី