(ភ្នំពេញ)៖ លោកឧកញ៉ា ទៀ វិចិត្រ ក្មួយប្រុសបង្កើត សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ បានអះអាងថា មានអ្នកមានអំណាច នៅរាជធានីភ្នំពេញ បានទៅប្លន់យកដីចំការ របស់ខ្លួនជាង១៤ហិចតា នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
Read more: ឧកញ៉ា ទៀ វិចិត្រ ក្មួយបង្កើតសម្ដេចពិជ័យសេនា ទៀ បាញ់ អះអាងថា...
(ពោធិ៍សាត់)៖ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងសំណង់ ត្រូវបានលោក លី វណ្ណសូត្រ អនុរដ្ឋលេខាធិការតំណាង ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្សព្វផ្សាយដល់មន្ត្រីជំនាញ បុគ្គលិក សិក្សាគម្រោងប្លង់ ក្រុមហ៊ុមសាងសង់ និងក្រុមជាងសំណង់ ខេត្តពោធិ៍សាត់ ឲ្យបានយល់កាន់តែច្បាស់ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នៅ សណ្ឋាគារខេអឹម។
Read more: ក្រសួងដែនដី ផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសំណង់...
ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការតែងតាំង សមាជិកក្រុមលេខារបស់សម្ដេច ដែលមានចំនួន៤៧រូប ដោយមន្ដ្រីខ្លះត្រូវបានបន្ថែម លើមុខងារបច្ចុប្បន្ន។
Read more: សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំង សមាជិកក្រុមលេខារបស់សម្ដេចចំនួន៤៧រូប
(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍ ប្រកាសសមាសភាពថ្នាក់ដឹកនាំ និងបែងចែកតួនាទី ភារកិច្ចជូនលោកថ្នាក់ដឹកនាំក្រសួង ដែលរៀបចំធ្វើឡើង នាទីស្ដីការក្រសួង។
Read more: រដ្ឋមន្រ្តីក្រសួងកសិកម្ម ដាក់ចេញគោលការណ៍ ចំនួន៧ចំណុច ដល់ថ្នាក់ដឹកនាំក្រសួង...
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារ ដែលកើតឡើង នាពេលកន្លងទៅរបស់ខេត្ត ជាប់ព្រំដែនប្រទេសវៀតណាម ដើម្បីរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
(ភ្នំពេញ)៖ លោក កឺ ឈួនបាវ (Mr.Ge Chuanbao) នាយកប្រតិបត្តិក្រុមហ៊ុន សៀងហៃគួស៊ីគ្រុប (Sang Hai Guo Zhou Group) របស់ចិន បានប្រាប់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាថា ប្រទេសកម្ពុជាគឺជាគោលដៅ អាទិភាពមួយដ៏សំខាន់ ក្នុងបណ្តាគោលដៅអាទិភាពផ្សេងៗ សម្រាប់ធ្វើការវិនិយោគ។
Read more: វិនិយោគិនចិនប្រាប់សម្តេច ហេង សំរិន ថាកម្ពុជាគឺជាគោលដៅអាទិភាពមួយ...
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ទុករយៈពេលមួយសប្តាហ៍ ដើម្បីឱ្យគណៈកម្មការ កោសល្យវិច័យ ធ្វើការពិនិត្យដោះស្រាយ ចំពោះការមិនពេញចិត្ត នឹងលទ្ធផល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២០ សីហា ២០១៨ ក្រោយមានការតវ៉ាពីបេក្ខជន។
Read more: ក្រសួងអប់រំ ទុករយៈពេលមួយសប្តាហ៍ ដើម្បីពិនិត្យដោះស្រាយ...
(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ រួមជាមួយអភិបាលរង មន្ត្រីរាជការ ខណ្ឌ-សង្កាត់ ភូមិបន្តចុះថ្លែង អំណរគុណប្រជាពលរដ្ឋ សំណេះសំណាលសួរសុខទុក្ខ ព្រមទាំងពិនិត្យមើល គម្រោងស្ថាបនាផ្លូវបេតុង០២ខ្សែ ប្រវែង ២៣៩ម៉ែត្រ ទទឹង០៤ម៉ែត្រ ដែលគ្រោងស្ថាបនា ស្ថិតក្នុងភូមិស្ពានថ្ម និងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម។
Read more: ចុះប្រមូលបញ្ហាពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន, អភិបាលខណ្ឌដង្កោ...
(ភ្នំពេញ)៖ ក្រោយដំណើរការការងារ ផ្តោតវិស័យសុខាភិបាល ប្រកបដោយភាពជោគជ័យ ជាបន្តបន្ទាប់រួចមក សមាគមអ្នកលក់ ឱសថកម្ពុជា បានសម្រេចចុះ បញ្ជីក្រុមហ៊ុនអអេហ្វ៣វើលដ៍ ខេមបូឌា ជាសមាជិកពេញសិទ្ធិ និងបានប្រកាស យ៉ាងឱឡារិកក្នុងពិធី «អរគុណអអេហ្វ៣វើល និងសម្ពោធក្រុមហ៊ុន ជាផ្លូវការ» នារាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅកោះពេជ្រ។
Read more: សមាគមអ្នកលក់ឱសថកម្ពុជា ប្រកាសចុះបញ្ជីក្រុមហ៊ុនអអេហ្វ៣វើលដ៍ខេមបូឌា...
(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំសភារៀប ចំក្បាលម៉ាស៊ីនដឹកនាំថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី បានបង្ហាញនូវកម្មវិធី នយោបាយពិសេសៗ និងប្ដេជ្ញាអនុវត្តកម្មវិធី នយោបាយទាំងនោះ ឱ្យបានជោគជ័យ សំដៅបន្តដំណើរការដឹកនាំ ប្រទេសកម្ពុជាឱ្យ រីកចម្រើនទៅមុខទៀត។
Read more: ប្រមុខរាជរដ្ឋាភិបាលថ្មី ប្ដេជ្ញាអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយសំខាន់ៗ...
(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឋានៈស្មើ ទេសរដ្ឋមន្ត្រី កាលពីអាណត្តិទី៥ ត្រូវបានដំឡើងឋានៈ ជាប្រធានគណៈកម្មាការទី១ នៃរដ្ឋសភាអាណត្តិទី៦នេះ។
Read more: លោក ប៉ា សុជាតិវង្ស ត្រូវបានដំឡើងឋានៈជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា
(កំពង់ធំ)៖ ដោយមិនគិតពីការនឿយហត់ ក្នុងការបម្រើដល់ប្រជា ពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាពីការគិតគូរអំពី សន្តិសុខ សុវត្ថិភាពរបស់បងប្អូន, លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភឯកសណ្ឋាន ប្រជាការពារចំនួន២០សម្រាប់ និងវិទ្យុទាក់ទងដៃចំនួន៨ គ្រឿងបន្ថែមទៀត ជូនប្រជាការពារចំនួន០២ភូមិ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ទុកគ្រាន់បងប្អូនបានធ្វើ ការផ្លាស់ប្តូរ ក្នុងពេលបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរៀងៗខ្លួន ។
Read more: ឯកសណ្ឋានប្រជាការពារ២០សម្រាប់ និងវិទ្យុទាក់ទង៨គ្រឿង...
(ភ្នំពេញ)៖ តំណាងរាស្ដ្រទាំង១២៥រូប សម្រាប់នីតិកាលទី៦ ដែលទើបនឹងត្រូវរដ្ ឋសភាផ្តល់សុពលភាព ក្នុងកិច្ចប្រជុំលើកទី១ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នឹងចូលសច្ចាប្រណិធាន នៅវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងព្រះ ទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។
Read more: តំណាងរាស្ដ្រទាំង១២៥រូប នីតិកាលទី៦ នឹងចូលធ្វើសច្ចាប្រណិធាន ក្នុងព្រះបរមរាជវាំង...
(កោះកុង)៖ ដីមានហាងឆេងខ្ពស់ ធ្វើឲ្យជនល្មើសមួយចំនួន គិតផលប្រយោជន៍ដោយ មិនគិតពីការអភិរក្ស ព្រៃធម្មជាតិ ដែលជាដែនជម្រក សត្វព្រៃនោះទេ បែរជានាំគ្នាកាប់បំផ្លាញ ទន្រ្ទានយកធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួនទៅវិញ។
Read more: ដីព្រៃលិចទឹក៤៥ហិកតា នៅខេត្តកោះកុង ត្រូវក្រុមជនល្មើសកាប់ទន្រ្ទានយក, អាជ្ញាធរ...
(ភ្នំពេញ)៖ ក្រុមការងារកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយរងខុទ្ទកាល័យកង រាជអាវុធហត្ថលើ ផ្ទៃប្រទេស និងជាអ្នកសម្រប សម្រួលមូលនិធិមហា គ្រួសារកងរាជអាវុធហត្ថ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បាននាំយកថវិការបស់ មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ជិត៤០លានរៀល ទៅជូនក្រុមគ្រួសារ សពលោកវរសេនីយ៍ទោ ហុក ប៊ុនហុយ មេបញ្ជាការរងកង អន្តរាគមន៍កងរាជ អាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព ក្នុងជន្មាយុ៥១ឆ្នាំ ដោយជួបឧបទ្ទ វហេតុលង់ទឹក។
Read more: តំណាងនាយឧត្តមសេនីយ៍ សៅ សុខា នាំយកថវិកាជិត៤០លានរៀល...
(កំពង់ឆ្នាំង)៖ ក្រោយពីបានចុះទៅជួបផ្ទាល់ ពីស្ថានភាពជីវិតរស់នៅប្រចាំថ្ងៃ ពិនិត្យឃើញថា ជីវភាពក្នុងគ្រួសារ ជួបការលំបាក និងដោយក្តីអាណិតអាសូរ នៅរសៀលថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ ចុះសួរសុខទុក្ខ និងនាំយកអំណោយជា គ្រឿងបរិភោគ សម្ភារប្រើប្រាស់ ស័ង្កសី ៤០សន្លឹក និងថវិកាចំនួន ៥លានរៀល ទៅផ្តល់ជូនអ្នកស្រី នេត វ៉ាន់ អាយុ ៤៣ឆ្នាំ និងកូនប្រុសឈ្មោះ អ៊ន ធីម អាយុ ១៦ឆ្នាំ ពិការពីកំណើតស្វិតដៃជើងនិយាយមិនកើត ហើយមានផ្ទុកមេរោគអេដ ស៍ទាំងពីរនាក់ម្តាយ-កូន កំពុងរស់នៅផ្ទះទ្រុឌទ្រោម ស្ថិតនៅភូមិជ្រៃ កោងលិច ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
Read more: ម្តាយ និងកូនប្រុសពិការពីកំណើត រស់នៅជាមួយមេរោគអេដស៍ នៅខេត្តកំពង់ឆ្នាំង...
(ភ្នំពេញ)៖ នាបរិវេណវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ នាយកវិទ្យាល័យ និងបុគ្គលិកក្រោមឱវាទ សិស្សានុសិស្ស ព្រមទាំងគណៈអធិបតី បានមកជួបជុំគ្នាសម្ពោធដាក់ឲ្យ ប្រើប្រាស់រូបសម្តេចសង្ឃ ជួន ណាត ជាផ្លូវការ ដើម្បីរំឭកគុណបិតា អក្សរសាស្ត្រខ្មែរ ដ៏មានស្នាដៃសម្រាប់ កុលបុត្រកុលធីតា ជំនាន់ក្រោយ កាលពីរសៀលថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៨ នេះ ក្រោមវត្តមានរបស់លោក អ៊ាង សុផល្លែត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។
Read more: រូបសំណាកសម្តេចសង្ឃរាជ ជួន ណាត ត្រូវបានរៀបចំពិធីអភិសេក ទុកគោរពបូជា...
(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ (RDB) បានលើកឡើងពី ប្រសិទ្ធភាពនៃឥណទាន ពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឥណទាននេះរក្សា បានតម្លៃស្រូវជូនពលរដ្ឋ។
Read more: អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ៖ ឥណទានពិសេសរបស់រដ្ឋាភិបាល...
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ បានឲ្យដឹងថា ដំណើរការដក ហូតឯកសារ ដែលជនបរទេសកំពុង កាន់កាប់ដោយខុស ច្បាប់នៅកម្ពុជា បាន៨០ភាគរយហើយ ដែលក្នុងនោះភាគច្រើន ជាជនជាតិវៀតណាម។
Read more: នាយឧត្តមសេនីយ៍ សុខ ផល៖ ការដកហូតឯកសារដែលជនបរទេសកាន់កាប់...
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «ព្រះពុទ្ឋសាសនានៅអាស៊ីអាគ្នេយ៍» នៅសណ្ឋាគារភ្នំពេញ។
Read more: កម្ពុជារៀបចំសន្និសីទអន្ដរជាតិ ស្ដីពី «ព្រះពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍»...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទទួលស្វាគមន៍ដោយផ្ទាល់ ចំពោះដំណើរនិវត្តន៍ របស់ប្រតិភូ និងអត្តពលិកកម្ពុជា ត្រឡប់ពីការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ជាមួយការស្ពាយមកនូវ កិត្តិយសដ៏ធំធេងសម្រាប់ ជាតិមាតុភូមិមិនធ្លាប់ មាននៅក្នុងប្រវត្តិសាស្ត្ររយៈពេល ៦៤ឆ្នាំមកហើយនោះ។
ការទទួលស្វាគមន៍ដំណើរ និវត្តន៍របស់ប្រតិភូ និងអត្តពលិកពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើឡើងនៅវិមានសន្តិភាព។
ប្រតិភូ និងអត្តពលិកកម្ពុជា ដែលដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី បានចាកចេញពីទីក្រុងហ្សាកាតាហើយ នាព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ដោយគ្រោងនឹងមកដល់ មាតុភូមិនាវេលាម៉ោង ៥៖៣៥នាទីល្ងាច។
ដំណើរនិវត្តន៍អមដោយ សមិទ្ធិផលបំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ ៦៤ឆ្នាំនេះ នឹងមានពិធីទទួលស្វាគមន៍ យ៉ាងពិសេស ដោយមានក្បួនដង្ហែរ រថយន្ដអមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរ ជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់ ក្រោយចុះពីលើយន្ដហោះផងដែរ។
ការប្រកួតកីឡាអាស៊ី បានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានបញ្ជូនកីឡា ១៣ប្រភេទទៅចូលរួមប្រកួត។
ក្នុងចំណោមប្រភេទកីឡាទាំង ១៣ប្រភេទនេះ កម្ពុជាដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១ និងសំរឹទ្ធ១ និង កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាកីឡាជឺជិតស៊ូ។ សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ី ត្រូវបានធ្វើឡើងជាលើក ដំបូងនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា នាឆ្នាំ១៩៥១ តាមគំនិតផ្តួចផ្តើមរបស់លោក LAHAWAL NEROUK អតីតនាយករដ្ឋមន្ត្រីឥណ្ឌា។
កម្ពុជា បានចូលរួមការប្រកួត កីឡាអាស៊ីលើកទី២ ឆ្នាំ១៩៥៤ តែពុំដណ្តើមបានមេដាយនោះទេ។
កម្ពុជាដណ្តើមបានមេដាយ សំរឹទ្ធលើកដំបូងក្នុងការ ប្រកួតកីឡាអាស៊ីលើកទី៤ នៅឆ្នាំ១៩៦២ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ដោយកីឡាករប្រដាល់សកល គឺលោក យូ ជិនហុង ទម្ងន់ ៥៨គីឡូក្រាម។
ក្រោយមកទៀតដណ្តើម បានមេដាយប្រាក់២ និងសំរឹទ្ធ២បន្ថែមទៀតនៅឆ្នាំ១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ។ ដោយសារតែវិបត្តិនៃភ្លើងសង្គ្រាម កម្ពុជាត្រូវបានអវត្តមានពីការ ប្រកួតកីឡាអាស៊ីចាប់ពីឆ្នាំ១៩៧៤ រហូតដល់ឆ្នាំ១៩៩៤ ទើបបានចូលរួមប្រកួតកីឡា អាស៊ីជាផ្លូវការឡើងវិញរ ហូតមកដល់ពេលបច្ចុប្បន្ន។
ក្រោយការចូលរួមការប្រកួត ឡើងវិញនៅឆ្នាំ១៩៩៤ កម្ពុជាបានប្រឹងប្រែងអភិវឌ្ឍន៍ សមត្ថភាពលើវិស័យកីឡា ជាបន្តបន្ទាប់ រហូតសម្រេចបានលទ្ធផល ប្រកបដោយមោទនភាពជាតិដ៏ ឧត្តុងឧត្តមបំផុតក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍនាសម័យតេជោ សែន គឺកញ្ញា ស៊ន សៀវម៉ី បានក្លាយជាវីរៈកីឡា ការិនីជាតិ ដែលបានបំបែកឯតទគ្គកម្ម ដណ្តើមបានមេដាយមាស១គ្រឿង ជាលើកដំបូងក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ ៦០ឆ្នាំ គឺគិតពីឆ្នាំ១៩៥៤ ដែលកម្ពុជាចូលរួមប្រកួតលើកដំបូងរហូតដល់ឆ្នាំ២០១៤ ទើបដណ្តើមបានមេដាយមាស។
ការដណ្តើមបានមេដាយមាសរបស់កីឡាករ សាលី អ៊ូមើត និងកញ្ញា ខាន់ ចេសា ពីការប្រកួតក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺជាការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ថ្មីមួយទៀតសម្រាប់កម្ពុជាក្នុងរយៈពេល ៦៤ឆ្នាំចាប់តាំងពីបានចូលរួម ប្រកួតកីឡាប្រចាំទ្វីបអាស៊ីមួយនេះនាឆ្នាំ១៩៥៤។
ការប្រកួតកីឡាអាស៊ីលើកទី១៨នេះ មានប្រទេសចូលរួមចំនួន ៣៧ប្រទេស។ សម្រាប់ការដណ្តើមមេដាយ វិញប្រទេសចិនឈរនៅលំដាប់ទី១ ទទួលបានមេដាយសរុប ២៨៩គ្រឿង ក្នុងនោះមាស ១៣២គ្រឿង, ប្រាក់ ៩២គ្រឿង និងសំរឹទ្ធ ៦៥គ្រឿង។
ប្រទេសជប៉ុនឈរលំដាប់ទី២ ទទួលបានមេដាយ២០៥គ្រឿង ក្នុងនោះមាស ៧៥គ្រឿង, ប្រាក់ ៥៦គ្រឿង និងសំរឹទ្ធ ៧៤គ្រឿង ខណៈប្រទេសកូរ៉េខាងត្បូង ឈរនៅលំដាប់ទី៣ ទទួលបានមេដាយសរុប ១៧៧គ្រឿង ក្នុងនោះមាស ៤៩គ្រឿង, ប្រាក់ ៥៨គ្រឿង និងសំរឹទ្ធ ៧០គ្រឿង។
សម្រាប់កម្ពុជាវិញស្ថិតនៅលំដាប់ទី២៤ ក្នុងតារាងមេដាយនៃការប្រកួតកីឡា អាស៊ីលើកទី១៨នេះ ដោយទទួលបាន មេដាយសរុបចំនួន៣ ក្នុងនោះមេដាយមាស ២គ្រឿង និងសំរឹទ្ធ ១គ្រឿង។ សម្រាប់កីឡករ និងកីឡាការិនី ដែលដណ្តើមបាន មេដាយពីការប្រកួតនេះ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃនេះ នឹងទទួលបានប្រាក់រង្វាន់លើក ទឹកចិត្តដោយផ្ទាល់ពី សម្តេចតេជោផងដែរ។
បន្ថែមលើការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន កីឡាករ និងកីឡាការិនីទាំងពីររូបនេះ នឹងទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលផងដែរ។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មេដាយមាសទទួលបានប្រាក់រង្វាន់ ៨០លានរៀល, មេដាយប្រាក់ ទទួលបាន ៤០លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ២៤លានរៀល៕
ដកស្រង់ពី៖ Fresh News