Social Network

លោកស្រី ឃួន សុដារី តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជួបសំណេះសំណាល និងចែកអំណោយ ជូនកម្មករ កម្មការិនី ក្រុមហ៊ុនស៊ីនទ្រី និងមន្ទីរសាធារណការ ២,២៦៥នាក់

(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជួប សំណេះសំណាល ចែកអំណោយជាស្បៀង និងសម្ភារកាកបាទក្រហមកម្ពុជា ជូនកម្មករ កម្មការិនី ក្រុមហ៊ុន ស៊ីនទ្រី ចំនួន ១,៨០៦នាក់ និងកម្មករ កម្មការិនី មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ចំនួន៤៥៩នាក់ សរុបចំនួន ២,២៦៥នាក់ ក្នុងរាជធានីភ្នំពេញ។

Read more: លោកស្រី ឃួន សុដារី តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជួបសំណេះសំណាល និងចែកអំណោយ...

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិតពីរម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ, មកដល់ចុងឆ្នាំ២០១៨នេះ សម្តេចតេជោជួបកម្មករជិត ៦០ម៉ឺននាក់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាស ចំនួន ២៣នៅក្នុងខេត្តកំពង់ស្ពឺ។

Read more: នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន...

ខៀវ កញ្ញារិទ្ធ ​ផ្ដល់​២​លាន​រៀល ​ដើម្បី​ជួយ​គ្រួសារ​លោក​ Ben Davis ​រក្សា​ព្រៃ​ឈើ​កម្ពុជា​

លោក តាន់ គឹមសួរ បានបញ្ជាក់ថាឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្ដល់ប្រាក់២លានរៀល ដើម្បីជួយដល់លោក Ben Davis ដែលកំពុងខ្វះខាតខ្លាំង។

Read more: ខៀវ កញ្ញារិទ្ធ ​ផ្ដល់​២​លាន​រៀល ​ដើម្បី​ជួយ​គ្រួសារ​លោក​ Ben Davis...

មហាសន្និបាតសហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាអនុវត្តន៍ការងារចំនួន៧ ដើម្បីកសាងធនធានជំនាន់ថ្មី

(ភ្នំពេញ)៖ មហាសន្និបាតរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រយៈពេល២ថ្ងៃនេះ បានប្តេជ្ញាអនុវត្តន៍នូវ ការងារស្នូលចំនួន៧ចំណុច ដើម្បីរួមចំណែកកសាង ធនធានមនុស្សជំនាន់ថ្មី ជាប្រយោជន៍សម្រាប់ កសាងសង្គមកម្ពុជា។

Read more: មហាសន្និបាតសហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាអនុវត្តន៍ការងារចំនួន៧...

រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឲ្យនិស្សិតបន្តការសិក្សាជំនាញកសិកម្ម ដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្មឲ្យកាន់តែរីកចម្រើនថែមទៀត

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកានេះ បានអញ្ជើញចូលរួម ជាអធិបតីក្នុងពិធីបើកកិច្ច ប្រជុំប្រចាំឆ្នាំរបស់សមាគម អតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ។

Read more: រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឲ្យនិស្សិតបន្តការសិក្សាជំនាញកសិកម្ម...

មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកា៨៨លានរៀលពី ក្រុមហ៊ុន Master Suki Soup ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែក សកម្មភាពមនុស្សធម៌ ជួយដល់អាយុជីវិតកុមារកម្ពុជា តាមវីរភាពរបស់ លោកវេជ្ជបណ្ឌិត Beat Richner នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន Master Suki Soup បាននាំយកថវិកា៨៨ លានរៀល ជួយឧបត្ថម្ភដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសម្រួលដល់ ការព្យាបាលរបស់កុមារនៅកម្ពុជា។

Read more: មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកា៨៨លានរៀលពី ក្រុមហ៊ុន Master Suki Soup...

សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ប្រជុំដោះស្រាយបញ្ហាណែនចង្អៀតនៅក្នុងពន្ធនាគារ

(ភ្នំពេញ)៖ តាមរយៈចំណារមួយ នាថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឯកភាពតាមសំណើ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំកិច្ចប្រជុំដោះស្រាយចំ ពោះបញ្ហាតឹងណែងចង្អៀត នៅក្នុងពន្ធនាគារ បន្ទាប់ពីចំនួនទណ្ឌិតនៅទូទាំង ប្រទេសមានកំណើន

Read more: សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ...

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអនុញ្ញាតឱ្យលោក Amphay KINDAVONG ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

Read more: សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវចូលជួបសម្តែងការគួរសម

លោក ហ៊ុន ម៉ានី៖ សមិទ្ធផលធំបំផុតដែល ស.ស.យ.ក សម្រេចបាន គឺការទទួលស្គាល់ និងការស្វាគមន៍ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន !

(ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បានអះអាងថា សមិទ្ធផលជាច្រើនដែល សហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានក្នុងរយៈពេល៦ឆ្នាំកន្លងមក ប៉ុន្ដែក្នុងចំណោមសមិទ្ធផល ទាំងអស់នោះ ត្រូវបានលោកកត់សម្គាល់ថា សមិទ្ធផលដែល ធំជាងគេបំផុតនោះ គឺការទទួលស្គាល់ និងការទទួលស្វាគមន៍ ពីសំណាក់ប្រជាពល រដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។

Read more: លោក ហ៊ុន ម៉ានី៖ សមិទ្ធផលធំបំផុតដែល ស.ស.យ.ក សម្រេចបាន គឺការទទួលស្គាល់...

ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បញ្ជាឲ្យកម្លាំងនគរបាលគ្រប់ខណ្ឌ ត្រូវបង្ក្រាបទូរហ្គេមបាញ់ត្រីឲ្យអស់ ហើយត្រូវតាមដានក្រែងកើតមានឡើងវិញ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំង នគរបាលទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវតែបន្ដបង្ក្រាបទីតាំងដែល បើកទូរហ្គេមបាញ់ត្រីឲ្យ អស់នៅតាមមូលដ្ឋាន ព្រមទាំងតាមដានក្រែង ករណីនេះកើតឡើងវិញម្ដងទៀត។

Read more: ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បញ្ជាឲ្យកម្លាំងនគរបាលគ្រប់ខណ្ឌ...

ពលរដ្ឋខេត្តកំពង់ធំ លើកឡើងអំពីបញ្ហាដីធ្លី, ជលផល, អគ្គិសនី, ការបម្រើសេវាសាធារណៈ និងបញ្ហាធ្វើសំបុត្រកំណើតក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត

(កំពង់ធំ)៖ ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធិផលនានា ដែលខេត្តកំពង់ធំសម្រេចបាននាពេលកន្លងមក ក៏ដូចជាការស្វែងយល់ពីការលំបាក និងបញ្ហាប្រឈម ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ដើម្បីយកមកដោះស្រាយ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ប្រចាំឆ្នាំ២០១៨ ស្ថិតនៅសាលាស្រុកបារាយណ៍ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងមានការចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានអង្គភាពមន្ទីរ ពាក់ព័ន្ធជុំវិញខេត្ត និងប្រជាពលរដ្ឋប្រមាណជាង ៥០នាក់។

Read more: ពលរដ្ឋខេត្តកំពង់ធំ លើកឡើងអំពីបញ្ហាដីធ្លី, ជលផល, អគ្គិសនី, ការបម្រើសេវាសាធារណៈ...

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវប្រជាពលរដ្ឋថែទាំ សម្អាតអនាម័យ ជុំវិញផ្លូវក្នុងទីប្រជុំជន និងតាមដងស្ទឹង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកដំបូង

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែទាំ សម្អាតអនាម័យ ជុំវិញផ្លូវក្នុងទីប្រជុំជន និងតាមដងស្ទឹង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាឱ្យបាន ច្រើនកុះករ ក្នុងពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកដំបូង ក្នុងទឹកដីខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹទ្ធទៅចាប់ពីថ្ងៃទី១៩ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។

Read more: អភិបាលខេត្តពោធិ៍សាត់ អំពាវនាវប្រជាពលរដ្ឋថែទាំ សម្អាតអនាម័យ...

ទូតអាមេរិកចប់អាណត្ដិ បង្ហាញនូវក្ដីសង្ឃឹម និងជឿជាក់ថា ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការ​រវាងអាមេរិក-កម្ពុជា​លើវិស័យកសិកម្ម នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានទទួលជួបលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការី ក្នុងគោលបំណង ដើម្បីជម្រាបលា បន្ទាប់ពីលោកឯកអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងកសិកម្ម។

Read more: ទូតអាមេរិកចប់អាណត្ដិ បង្ហាញនូវក្ដីសង្ឃឹម និងជឿជាក់ថា...

លោក ថោង ខុន ដឹកនាំមន្ត្រីចូលរួមមហាសន្និបាតអន្តរជាតិ ស្តីពីអរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ចប្រវត្តិសាស្ត្រ នៅប្រទេសប៊ុលហ្គារី

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោកស្រី Nikolina Angelkova រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃសាធារណរដ្ឋប៊ុលហ្គារី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួម មហាសន្និបាតអន្តរជាតិលើកទី២ ស្តីពីអរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ច ប្រវត្តិសាសាស្ត្រ (2nd International Congress on World Civilization and Historic Routes) ចាប់ពីថ្ងៃ១៣-១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារី។

Read more: លោក ថោង ខុន ដឹកនាំមន្ត្រីចូលរួមមហាសន្និបាតអន្តរជាតិ ស្តីពីអរិយធម៌ពិភពលោក...

ប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តប៉ៃលិនថ្មី, លោក បិច ឈីត ជំនួសលោក លាង សួគ៌ ដែលត្រូវផ្ទេរទៅប្រធានសាលាដំបូងខេត្តកំពង់ធំ

(ប៉ៃលិន)៖ លោក ព្រហ្ម សិទ្ធាត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងរបស់លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានអញ្ជើញប្រកាស ឱ្យចូលកាន់តំណែងជាផ្លូវការ របស់ប្រធានសាលាដំបូងខេត្តប៉ៃលិនថ្មី ដោយលោក បិច ឈីត ជំនួសលោក លាង សួគ៌ ដែលត្រូវផ្ទេរទៅកាន់តំណែង ជាប្រធានសាលាដំបូងខេត្តកំពង់ធំ។

Read more: ប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តប៉ៃលិនថ្មី, លោក បិច ឈីត ជំនួសលោក លាង...

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ៖ កម្ពុជាស្វាគមន៍ការវិនិយោគលើវិស័យហ្គាស ខណៈបច្ចុប្បន្នហ្គាសដែលប្រើក្នុងស្រុក សុទ្ធតែនាំចូល

(ភ្នំពេញ)៖ ខណៈបច្ចុប្បន្នកម្ពុជាមិនទាន់ មានរោងចក្រផលិតឧស្ម័ន LPG (Liquefied Petroleum Gas) ដើម្បីយកមក ប្រើប្រាស់នៅឡើយនោះ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះការ វិនិយោគលើវិស័យឧស្ម័ន LPG ពីព្រោះហ្គាសដែលប្រើប្រាស់ ក្នុងស្រុកនាពេលបច្ចុប្បន្ន គឺសុទ្ធតែជាផលិតផល នាំចូលទាំងអស់។

Read more: មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ៖ កម្ពុជាស្វាគមន៍ការវិនិយោគលើវិស័យហ្គាស...

ឯកទេសសើស្បែកកម្ពុជា ព្រមានពីគ្រោះថ្នាក់នៃការប្រើប្រាស់ផលិតផលគ្រឿងសំអាងលក់តាម Online ដែលគ្មានប្រភពត្រឹមត្រូវ

(ភ្នំពេញ)៖ ការប្រើប្រាស់គ្រឿងសំអាង លក់តាមអនឡាញ និងប្រើតាមតៗគ្នា មានលាប លេប ចាក់ ព្យួរសេរ៉ូមជាដើម ដោយគ្មានរូបមន្ដពីអ្នកឯកទេស និងប្រភពត្រឹមត្រូវ នឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅពេលមានបញ្ហា ដោយគ្មានអ្នកទទួលខុសត្រូវ, មិនអាចព្យាបាល បានឲ្យជាសះស្បើយ និងប្រឈមខ្ពស់នឹងការ បាត់បង់ជីវិត។

Read more: ឯកទេសសើស្បែកកម្ពុជា ព្រមានពីគ្រោះថ្នាក់នៃការប្រើប្រាស់ផលិតផលគ្រឿងសំអាងលក់តាម...

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ជំរុញមន្ដ្រីសុខាភិបាលទូទាំងប្រទេស បន្ដពង្រឹងការងារ និងបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ

(ត្បូងឃ្មុំ-កំពង់ចាម)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានជំរុញដល់បណ្តាមន្ដ្រី សុខាភិបាលទូទាំងប្រទេស ត្រូវបន្តយកចិត្តទុកដាក់ កាន់តែខ្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពល្អប្រសើរ។

Read more: រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ជំរុញមន្ដ្រីសុខាភិបាលទូទាំងប្រទេស បន្ដពង្រឹងការងារ...

សម្ដេចក្រឡាហោម ស ខេង កោតសរសើរដល់យុវជនខ្មែរទាំងអស់ ដែលបានចូលរួមកសាងទូក «ង» វែងជាងគេ នៅលើពិភពលោក រហូតបំបែកឯតទគ្គកម្ម World Guinness Record

(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងពិធីបំបែកកំណត់ត្រាពិភពលោក ទូក «ង» វែងជាងគេនៅ លើពិភពលោក បានថ្លែងនូវការកោតសរសើរដល់ យុវជនខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងអស់ ដែលបានចូលរួមផ្ដួចផ្ដើមគំនិត និងកសាងទូក «ង» វែងជាងគេលើនៅពិភពលោក រហូតឈានដល់ការ បំបែកបាននូវឯតទគ្គកម្ម World Guinness Record។

Read more: សម្ដេចក្រឡាហោម ស ខេង កោតសរសើរដល់យុវជនខ្មែរទាំងអស់ ដែលបានចូលរួមកសាងទូក «ង»...

ក្រសួងការពារជាតិ ប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីបុណ្យរយៈពេល៣ថ្ងៃ ដើម្បីអបអរពិធីសម្ពោធវិមានឈ្នះឈ្នះ និងខួប២០ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិល

(ភ្នំពេញ)៖ អនុគណៈកម្មការ មួយរបស់ក្រសួងការពារជាតិ ដែលបង្កើតឡើងដើម្បី រៀបចំពិធីសម្ពោធ វិមានឈ្នះឈ្នះ និងពិធីអបអរសាទរដល់ខួបលើកទី២០ នៃការបញ្ចប់សង្រ្គាម សុីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យ នយោបាយឈ្នះឈ្នះនោះ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលការងារ របស់ខ្លួន ដើម្បីត្រៀមរៀបចំពិធីខាងលើនេះ ឱ្យដំណើរការរលូន និងប្រកបដោយ ភាពសប្បាយរីករាយ។

Read more: ក្រសួងការពារជាតិ ប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីបុណ្យរយៈពេល៣ថ្ងៃ...

មន្ត្រីរាជរដ្ឋាភិបាល ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី «ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន» ដោយយកបទពិសោធន៍តាមប្រទេសចិន

(ភ្នំពេញ)៖ មន្ត្រីរាជការដែល ជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន មកពីតាមក្រសួងស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាល កម្ពុជាជាច្រើនរូប នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពបន្ថែមស្តីពី «ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន» ដោយយកបទពិសោធន៍ តាមប្រទេសចិន។

Read more: មន្ត្រីរាជរដ្ឋាភិបាល ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី...