Social Network

អគ្គនាយកដ្ឋានកសិកម្ម៖ ការប្រមូលផលស្រូវរដូវវស្សារបស់ប្រជាកសិករ សម្រេចបានជាង៤៧ម៉ឺនហិកតាហើយ, ទិន្នផលមធ្យមជិត៤តោន ក្នុងមួយហិកតា

(ភ្នំពេញ)៖ តាមរបាយការណ៍ល្បឿន ការងារបង្កបង្កើនផល កសិកម្មរដូវវស្សា ឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានកសិកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ កសិករប្រមូលផលស្រូវរដូវវស្សា លើផ្ទៃដីសរុបចំនួន ៤៧២,៧១៤ ហិកតា ទទួលបានទិន្នផលមធ្យម ៣.៩តោនក្នុងមួយហិកតា។

Read more: អគ្គនាយកដ្ឋានកសិកម្ម៖ ការប្រមូលផលស្រូវរដូវវស្សារបស់ប្រជាកសិករ...

រដ្ឋមន្ត្រីការងារ ប្រាប់និយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជាថា ការអនុវត្តច្បាប់ចំពោះកម្មករចម្ការកៅស៊ូ ក៏ដូចកម្មករក្នុងរោងចក្រដែរ

(ភ្នំពេញ)៖ ក្រុមនិយោជកចម្ការកៅស៊ូ វៀតណាមនៅកម្ពុជា បានបង្ហាញការព្រួយបារម្ភ ពីការអនុវត្តច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តនានា ចំពោះកម្មករចម្ការកៅស៊ូនៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុង មានការអភិវឌ្ឍ លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយមានការប្រែប្រួល ការអនុវត្តមួយចំនួន។

Read more: រដ្ឋមន្ត្រីការងារ ប្រាប់និយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជាថា...

ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ចូលរួមពិធីបុណ្យវប្បធម៌ព្រះពុទ្ធសាសនាសិនជិកលើកទី១០ នៅវត្តហុងហ្វាសិនជិន ប្រទេសចិន

(សិនជិន-ចិន)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ អញ្ជើញចូលរួម ក្នុងពិធីបុណ្យវប្បធម៌ ព្រះពុទ្ធសាសនាសិនជិកលើកទី១០ និងពិធីប្រកាសបង្កើត អគ្គលេខាធិការដ្ឋានសន្និសីទ តុមូលព្រះពុទ្ធសាសនាសិនជិន ស្តីពីកិច្ចប្រជុំតុមូលសិន ជិនព្រះពុទ្ធសាសនាសមុទ្រ ចិនខាងត្បូងលើកទី៣ ដែលបានប្រារព្ធធ្វើនៅវត្តហុងហ្វា ក្រុងសិនជិន នៃសាធារណៈប្រជាមានិតចិន។

Read more: ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ចូលរួមពិធីបុណ្យវប្បធម៌ព្រះពុទ្ធសាសនាសិនជិកលើកទី១០...

ទេសរដ្ឋមន្ដ្រី គន់ គីម ចុះពិនិត្យទីតាំងដីជាក់ស្តែង និងប្រគល់ផ្ទះដល់អតីតយុទ្ធជនចំនួន២គ្រួសារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការនៃគណៈ កម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ផ្ទះចំនួន២ខ្នង ស្ថិតនៅចំណុច ភូមិអូរអំបិល ឃុំអូរតាមែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា មកពីទីរាជធានីភ្នំពេញ ចំនួន២គ្រួសារ ដែលមានជីវភាពទីទ័លក្រ និងគ្មានទីជំរកស្នាក់នៅសមរម្យ។

Read more: ទេសរដ្ឋមន្ដ្រី គន់ គីម ចុះពិនិត្យទីតាំងដីជាក់ស្តែង...

សម្តេច ហ៊ុន សែន៖ បវេសនកាលឆ្នាំសិក្សាថ្មីនេះ នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នា ឲ្យចូលរួមលើកកម្ពស់ការអប់រំ កាន់តែសកម្មថែមទៀត

(ភ្នំពេញ)៖ «បវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នា ឲ្យចូលរួមលើកកម្ពស់  ការអប់រំនៅកម្ពុជា កាន់តែសកម្ម និងរស់រវើកថែមទៀត»។

Read more: សម្តេច ហ៊ុន សែន៖ បវេសនកាលឆ្នាំសិក្សាថ្មីនេះ នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នា...

សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ ៣យប់ ៣ថ្ងៃ នៅវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា

(កណ្តាល)៖ ថ្លែងពីលើវេទិកាក្នុងពិធីជួប សំណេះសំណាលជាមួយកម្មករ កម្មការិនី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា កម្ពុជានឹងរៀបចំពិធី បុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាម ស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង។

Read more: សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ ៣យប់ ៣ថ្ងៃ នៅវិមានឈ្នះ-ឈ្នះ...

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ កង់៤០០គ្រឿងជាជំនួយរបស់អង្គការកុគឹសៃជប៉ុន បានជួយសម្រួលទុក្ខលំបាកមួយកម្រិត ដល់សិស្សក្រីក្រ នៅខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចែកកង់ចំនួន៤០០គ្រឿង ដែលជាជំនួយរបស់អង្គការកុតឹសៃ (KOKUSAI) KJO ប្រទេសជប៉ុន ជូនសិស្សានុសិស្សក្រីក្រ និងមណ្ឌលកុមារកំព្រា នៅសហគមន៍អណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

Read more: រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ កង់៤០០គ្រឿងជាជំនួយរបស់អង្គការកុគឹសៃជប៉ុន...

សម្ដេចតេជោ ហ៊ុន សែន ចាត់ឲ្យ​លោក សេង ទៀង យកអំណោយ​ជូនគ្រួសារ ដែលសម្រាលបានកូនភ្លោះស្រីបីនាក់ នៅមន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បាននាំអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារតែសម្រាល បានកូនភ្លោះបីនាក់មួយគ្រួសារ ដែលសម្ដេចចាត់ទុកដូចជាចៅ របស់សម្ដេចនៅ មន្ទីរពេទ្យកាល់ម៉ែត។

Read more: សម្ដេចតេជោ ហ៊ុន សែន ចាត់ឲ្យ​លោក សេង ទៀង យកអំណោយ​ជូនគ្រួសារ...

អង្គការកុមារអាស៊ីប្រចាំនៅប្រទេសបារាំង បង្ហាញឆ​ន្ទៈបន្តការសហការ ជាមួយក្រសួងសង្គមកិច្ច ជួយដល់កុមារកំព្រាគ្មានទីពឹងនៅកម្ពុជា

(ភ្នំពេញ)៖ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ លោក Alain Dugueyt ប្រធានអង្គការកុមារអាស៊ី ប្រចាំនៅប្រទេសបារាំង និងលោកស្រី Beatrice Kuhn ក្រុមប្រឹក្សាភិបាល នៃអង្គការកុមារអាស៊ី ប្រចាំនៅប្រទេសបារាំង ព្រមទាំងសហការីមួយចំនួនទៀត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសង្គមកិច្ច។

Read more: អង្គការកុមារអាស៊ីប្រចាំនៅប្រទេសបារាំង បង្ហាញឆ​ន្ទៈបន្តការសហការ...

អភិបាលខេត្តកំពង់ចាម៖ ពលរដ្ឋអាចប្តឹងតវ៉ាបាន ប្រសិនមានការបង់លុយលើសពីតម្លៃសេវាកំណត់របស់អង្គភាពច្រកចេញចូលតែមួយ

(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ប្រជាពលរដ្ឋថា សូមឱ្យប្តឹងតវាមក អាជ្ញាធរខេត្តភ្លាមៗ ប្រសិនបើមានករណី ទារឱ្យបង់លុយ លើសតម្លៃសេវាកំណត់ នៃអង្គភាពច្រកចេញចូលតែមួយ របស់សាលាខត្តកំពង់ចាម ព្រោះតម្លៃកំណត់ សម្រាប់សេវាសាធារណៈ អង្គភាពច្រកចេញចូលតែមួយ របស់សាលាខេត្ត បានប្រកាសរួចហើយ។

Read more: អភិបាលខេត្តកំពង់ចាម៖ ពលរដ្ឋអាចប្តឹងតវ៉ាបាន...

នៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិក ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល

(ភ្នំពេញ)៖ បន្ទាប់ពីខកខានមួយរយៈធំក្នុងការ ជួបសំណេះសំណាលជាមួយកម្មករ និយោជិតខ្មែរ ដោយសារតែការបំពេញ បេសកកម្មជាបន្តបន្ទាប់ នៅក្រៅប្រទេសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបន្តចុះជួបសំណេះសំណាល ជាមួយ កម្មករនិយោជិតជាង ៦៧០០នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ។

Read more: នៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិក...

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ចំនួន២៤រូប

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអម សាលាដំបូងរាជធានី-ខេត្ត សរុបចំនួន២៤រូប។

Read more: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង...

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អគារសាលាបឋមសិក្សាស្ពានថ្មនៅខណ្ឌដង្កោ តម្លៃរាប់ម៉ឺនដុល្លារ, ថ្ងៃនេះលោកបណ្ឌិត លី ឆេង បើកការដ្ឋានបុកគ្រឹះសាងសង់

(ភ្នំពេញ)៖ អគារសាលាបឋម សិក្សាស្ពានថ្ម ត្រូវបានបើកការដ្ឋាន សាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមអធិបតីលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងារចុះ ជួយសង្កាត់ស្ពានថ្ម និងលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីពាក់ព័ន្ ធជាច្រើននាក់ផ្សេងទៀត។

Read more: សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញពីការដេញថ្លៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ជំហ៊ានទី៤ ក្រោមជំនួយឥតសំណងរបស់ជប៉ុនប្រមាណ៣០លានដុល្លារ

(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ក្រោយពីអញ្ជើញទៅទស្សនកិច្ច និងចូលរួមការដាក់ឲ្យដេញថ្លៃ គម្រោងការពារទឹកជំនន់ និងការកែលម្អ ប្រព័ន្ធប្រឡាយលូ ជំហ៊ានទី៤ ក្នុងរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណង របស់ប្រទេសជប៉ុន នៅទីក្រុងតុក្យូ ប្រទេសជប៉ុន បាននាំមកនូវផ្លែផ្លាយ៉ាងធំធេង ដោយគម្រោងនេះ មានទំហំទឹកប្រាក់ ប្រមាណជា៣០ លានដុល្លារអាមេរិក ។

Read more: រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញពីការដេញថ្លៃគម្រោងការពារទឹកជំនន់...

ប្រជាពលរដ្ឋចំនួន ៦៩៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ ទទួលបានអណ្ដូងទឹកស្អាតចំនួន២៩ ពីកាកបាទក្រហមកម្ពុជា

(ស្ទឹងត្រែង-ក្រចេះ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ អណ្តូងទឹកស្អាតចំនួន២៩ ជូនដល់ប្រជាពលរដ្ឋខ្វះខាត ទឹកស្អាតប្រើប្រាស់ចំនួន ៦៩៣គ្រួសារ ស្ថិតក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

Read more: ប្រជាពលរដ្ឋចំនួន ៦៩៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ...

គណៈប្រតិភូព័ត៌មានកម្ពុជា អញ្ជើញទស្សនាកិច្ចស្ថានីយទូរទស្សន៍ផ្សព្វផ្សាយព័ត៌មានដ៏ធំមួយ​ របស់ខេត្តជាំងស៊ូ

(ជាំងស៊ូ)៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូព័ត៌មានរបស់កម្ពុជា ដែលកំពុងបំពេញទស្សន កិច្ចនៅខេត្តជាំងស៊ូ បានអញ្ជើញទស្សនា កិច្ចនៅស្ថានីយ ទូរទស្សន៍ផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីកំសាន្តដ៏ធំមួយ នៅក្នុងខេត្តជាំង ស៊ូរបស់ចិន។

Read more: គណៈប្រតិភូព័ត៌មានកម្ពុជា...

សម្តេចពិជ័យសេនា ទៀ បាញ់ បន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យដំណើរការសាងសង់ វិមានឈ្នះ-ឈ្នះ ខណៈថ្ងៃសម្ពោធទិវាឈ្នះ-ឈ្នះ ខិតជិតចូលមកដល់

(ភ្នំពេញ)៖ ខណៈថ្ងៃសម្ពោធទិវាឈ្នះ-ឈ្នះ នៅសល់តែ៥៩ថ្ងៃ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ សាងសង់វិមានឈ្នះ-ឈ្នះ បានបន្តដឹកនាំក្រុមការងារ សាងសង់ វិមានឈ្នះ-ឈ្នះ បន្តចុះត្រួតពិនិត្យ ដំណើរការសាងសង់ វិមានឈ្នះ-ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

Read more: សម្តេចពិជ័យសេនា ទៀ បាញ់ បន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យដំណើរការសាងសង់...

នៅព្រឹកនេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល នាំប្រជាពលរដ្ឋកោះធំជិត៦០០នាក់ ជិះរថភ្លើងដើរកំសាន្តពីភ្នំពេញ ទៅខេត្ដកំពង់ឆ្នាំង

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ដឹកនាំប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាល ជិត៦០០នាក់ មកជិះរថភ្លើងកំសាន្តពីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង។

Read more: នៅព្រឹកនេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល នាំប្រជាពលរដ្ឋកោះធំជិត៦០០នាក់...

កម្ពុជាប្តេជ្ញាចិត្តពង្រឹងសន្តិសុខស្បៀង សុវត្ថិភាពនិងគុណភាពចំណីអាហារ ដើម្បីសម្រេចឲ្យបាននូវទស្សនវិស័យសាកល កាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ នៅឆ្នាំ២០៣០

(ស្វីស)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនូវការប្តេជ្ញាចិត្រ បស់កម្ពុជា ក្នុងការចូលរួម ពង្រឹងសន្តិសុខស្បៀង សុវត្ថិភាព និងគុណភាពចំណីអាហារ ដើម្បីចូលរួមចំណែក សម្រេចឲ្យបាននូវទស្សន វិស័យសាកល ក្នុងការកាត់បន្ថយ ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ នៅឆ្នាំ២០៣០។

Read more: កម្ពុជាប្តេជ្ញាចិត្តពង្រឹងសន្តិសុខស្បៀង សុវត្ថិភាពនិងគុណភាពចំណីអាហារ...

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៖ «ប្រព័ន្ធប្រព្រឹត្តកម្ម​ទឹកស្អាតខ្នាតតូច បច្ចេកវិទ្យាថ្មី នឹងឆ្លើយតបជាវិជ្ជមាន ក្នុងការរួមចំណែកដោះស្រាយ បញ្ហាតម្រូវការទឹកស្អាត ជូនប្រជាពលរដ្ឋ នៅទីជនបទ»

(កែប)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងលើកឡើងថា បញ្ហាផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ គឺជាកិច្ចការអាទិភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ។

Read more: ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៖ «ប្រព័ន្ធប្រព្រឹត្តកម្ម​ទឹកស្អាតខ្នាតតូច...