ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មកិលរួចរាល់

ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ។ ប៉ុន្តែពេលនេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ។ ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោបន់ស្រន់របស់ប្រាសាទនេះរួចមក។

Read more: ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ...

អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សហការគ្នារៀបចំកែលម្អស្ថានីយបណ្តុះកូនឈើស្ពានអង្គរ

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សហការគ្នាកែលម្អ និងរៀបចំប្រែក្លាយស្ថានីយបណ្តុះកូនឈើស្ពានអង្គរ ឱ្យទៅជាស្ថានីយបណ្តុះកូនឈើដ៏ធំមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីអភិរក្ស និងបង្កើនពូជរុក្ខជាតិកម្រ ដែលកំពុងប្រឈមនឹងការបាត់បង់ ក្នុងគោលបំណងចែកជូនក្រសួង/ស្ថាប័ន និងសាធារណជនយកទៅដាំនៅសៀមរាប-អង្គរ និងតាមបណ្តាខេត្តផ្សេងៗទៀតទូទាំងប្រទេសដោយឥតបង់ថ្លៃ។

Read more: អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ...

តាមបណ្តោយដងព្រែក​កំពង់បាយ នឹងបង្កើតឆ្នេរខ្សាច់កម្សាន្ត​២កន្លែងបន្ថែម ហើយឆ្នេរខាងលិច​ព្រែក​ទល់មុខគ្នា ក៏នឹងត្រូវឈូសឆាយដីព្រៃ កុំឱ្យបាំងទេសភាព

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាននឹងកំពុងអនុវត្តគម្រោងកែលម្អសោភ័ណភាពក្រុងជាច្រើន ក្នុងនោះមានដូចជា គម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្តពីរកន្លែងបន្ថែមទៀត។

Read more: តាមបណ្តោយដងព្រែក​កំពង់បាយ នឹងបង្កើតឆ្នេរខ្សាច់កម្សាន្ត​២កន្លែងបន្ថែម...

​អ្នក​អភិ​រក្ស​រក​ឃើញ​សម្បុក​អណ្ដើក​ហ្លួង​ជិ​ត ផុតពូជ​២​០​ ​ជាមួយនឹង​ពង​វា​ចំនួន​២​០​៦​

ចាប់តាំងពីខែមករាដើមឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ ក្រុមអភិរក្សសត្វអណ្តើកហ្លួងឬអណ្ដើកសរសៃរបស់រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញសម្បុកអណ្តើកហ្លួងចំនួន២០សម្បុកជាមួយនឹងពងវាសរុបចំនួន២០៦គ្រាប់នៅលើឆ្នេរខ្សាច់សិប្បនិមិត្តក្បែរស្រះបង្កាត់ពូជមួយក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។

Read more: ​អ្នក​អភិ​រក្ស​រក​ឃើញ​សម្បុក​អណ្ដើក​ហ្លួង​ជិ​ត ផុតពូជ​២​០​...

​ព្រះរាជាណាចក្រកម្ពុជា​ ​គ្រោង​នឹង​អនុវត្ត​កិច្ចព្រមព្រៀង​ទេសចរណ៍​ជាមួយ​ឥណ្ឌូ​នេ​ស៊ី​

ក្រសួងទេសចរណ៍ បានត្រៀមអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូនេស៊ី ក្នុងគោលបំណងបង្កើតកម្មវិធីធ្វើដំណើររួមគ្នា ដើម្បីភ្ជាប់ និងសម្រួលដល់ភ្ញៀវទេសចរទៅកាន់គោលដៅនានានៅទូទាំងប្រទេសទាំងពីរ។

Read more: ​ព្រះរាជាណាចក្រកម្ពុជា​...