ទេសចរសរុប ៤៦៣,៥៤០នាក់ បានមកកម្សាន្តខេត្តសៀមរាបក្នុងរយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
មន្ទីរទេសចរណ៍ខេត្តសៀមរាប បានរាយការណ៍ថា រយៈពេល២ថ្ងៃ គឺថ្ងៃទី១៣ ដល់ទី១៤ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរសរុប ៤៦៣,៥៤០នាក់ ចូលមកកម្សាន្តខេត្តសៀមរាប។ ក្នុងចំណោមនោះភ្ញៀវទេសចរបរទេសមានចំនួន ៧,៨០៧ នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ៤៥៨,០០០ នាក់។
ត្រឹមថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ៤១៧,៨១៩ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ៤,៣៥៤ នាក់,ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋមានចំនួន ប្រមាណ ៤១៥,០០០ នាក់៕
ដកស្រង់ពី៖ ខ្មែរថាមស៍