Social Network

អ្នក​គាំទ្រ​ Chelsea មិន​យល់​ ហេតុ​អ្វី Sarri ដក Higuain ដាក់ Giroud

អ្នកចាត់ការរបស់ Chelsea លោក Maurizio Sarri ត្រូវគាំទ្រស្រែកថាឲ្យ បន្ទាប់លោកបានដកខ្សែប្រយុទ្ធ Gonzalo Higuain ក្នុងជំនួបចាញ់ Bournemouth ៤-០។

Higuain បានធ្វើការបង្ហាញខ្លួនដំបូងនៅ Premier League ក្រោយបំពេញការខ្ចីជើងផ្លាស់ពីក្លឹប Juventus កាលពីសប្ដាហ៍មុន។ ប៉ុន្តែគេត្រូវបានលោក Sarri ដកចេញនាទី៦៥ អំឡុងពេល Bournemouth កំពុងនាំមុខ Chelsea ២-០។

Olivier Giroud បានចូលមកជំនួសកន្លែង Higuain ដោយសារសម្រេចចិត្តបានធ្វើឲ្យអ្នកគាំទ្រខឹងសម្បាជាខ្លាំង។ ការប្រកួតកាលពីយប់មិញ Chelsea មានឱកាសដាក់សម្ពាធជាច្រើនលើកលើក្រុមម្ចាស់ផ្ទះ តែ Bournemouth ឆ្លៀតឱកាសវាយបកបានដល់ទៅ៤គ្រាប់។ ស្ថានភាពកំពុងតែយ៉ាប់ អ្នកគាំទ្រគិតថា គួរតែបន្ថែមការប្រយុទ្ធ ល្អជាងលេងទម្រង់ដដែល៕

ដកស្រង់ពី៖ Sabay