Social Network

ខ្លាំងមែន! ក្លឹបបាល់ទះ វិសាខា មិនធ្វើឲ្យអ្នកគាំទ្រកម្ពុជាខកបំណងឡើយ

ក្លឹបបាល់ទះវិសាខា មិនធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាបាល់ទះកម្ពុជាខកបំណងឡើយ ក្រោយពួកគេបានយកឈ្នះក្លឹបបាល់ទះអាជីពវៀតណាម Lavie Long An បីសិតសូន្យក្នុងជំនួបមិត្តភាពអន្តរជាតិ នៅសាលបាល់ទះពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ក្លឹបបាល់ទះវិសាខាដែលមានកីឡាករចំណូលថ្មីសញ្ជាតិបារាំងបីរូប បានសហការគ្នាយ៉ាងល្អនៅពាក់កណ្ដាលសិតទី១ ដោយពួកគេបានយកឈ្នះក្នុងលទ្ធផលពិន្ទុ ២៥-១៣។

ចូលដល់សិតទី២និងទី៣ ក្រុមទាំងពីរបានតតាំងគ្នាយ៉ាងស្វិតស្វាញបំផុតដោយមានពិន្ទុប្រដេញគ្នា។ ទោះបីជាយ៉ាងណាសិតទី២ វិសាខា នៅតែបន្តដាក់សម្ពោធនិងយកឈ្នះ Long An ២៥-២៣ និងសិតទី៣វិសាខាឈ្នះ ២៦-២៤ពិន្ទុ។

ជ័យជម្នះមិត្តភាពអន្តរជាតិនេះ ជើងឯកពានរង្វាន់ WURZ Special Volleyball Cup 4x4 ឆ្នាំ២០២៤ វិសាខាពិតជាធ្វើបានល្អ បើទោះបីកីឡាករបរទេសរបស់ពួកគេទើបហាត់ជុំគ្នាបានប៉ុន្មានថ្ងៃក៏ដោយ។

ជំនួបមិត្តភាពអន្តរជាតិក្រោមក្រសែភ្នែកទស្សនិកជនរាប់ពាន់នាក់ ជាការប្រកួតមួយដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេស មុនពួគគេចេញទៅប្រកួតដណ្ដើមពានរង្វាន់ Win+Streak Volleyball Invitational នៅកោះតៃវ៉ាន់ប្រទេសចិន។ ពានរង្វាន់ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ រៀបចំឡើងដោយក្លឹបបាល់ទះ Win Streak ជាក្លឹបដែលកីឡាករឆ្នើមកម្ពុជា វឿន វាសនា កំពុងប្រកបអាជីព៕

ជ័យជម្នះមិត្តភាពអន្តរជាតិនេះ ជើងឯកពានរង្វាន់ WURZ Special Volleyball Cup 4x4 ឆ្នាំ២០២៤ វិសាខាពិតជាធ្វើបានល្អ បើទោះបីកីឡាករបរទេសរបស់ពួកគេទើបហាត់ជុំគ្នាបានប៉ុន្មានថ្ងៃក៏ដោយ។ ជំនួបមិត្តភាពអន្តរជាតិក្រោមក្រសែភ្នែកទស្សនិកជនរាប់ពាន់នាក់ ជាការប្រកួតមួយដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេស មុនពួគគេចេញទៅប្រកួតដណ្ដើមពានរង្វាន់ Win+Streak Volleyball Invitational នៅកោះតៃវ៉ាន់ប្រទេសចិន។ ពានរង្វាន់ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ រៀបចំឡើងដោយក្លឹបបាល់ទះ Win Streak ជាក្លឹបដែលកីឡាករឆ្នើមកម្ពុជា វឿន វាសនា កំពុងប្រកបអាជីព៕

ដកស្រង់ពី៖ Sabay