Social Network

ខ្សែប្រយុទ្ធព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo បាន​ក្លាយ​ជា​អត្តពលិក​ដែល​រក​លុយ​បាន​ច្រើន​ជាង​គេ​លើ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ២០២៤។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ Forbes។

ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បានក្លាយជាអត្តពលិកដែលរកលុយបានច្រើនជាងគេលើពិភពលោកនៅក្នុងឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដីហិរញ្ញវត្ថុ Forbes។

បើតាមប្រភពខាងលើ Ronaldo រកលុយបាន ២៦០លានដុល្លារអាមេរិកអំឡុងរយៈពេល ១២ខែចុងក្រោយ ដោយសារតែការលេងឱ្យក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr និងចំណូលក្រៅផ្សេងៗ។

ចំណោម ២៦០លានដុល្លារអាមេរិកនេះ Ronaldo រកបានពីកុងត្រាក្លឹបអារ៉ាប៊ីសាអ៊ូឌីត ២០០លានដុល្លារអាមេរិកមួយឆ្នាំ ហើយ ៦០លានដុល្លារទៀតគឺរកបានតាមរយៈម្ចាស់ស្ពនស័រនានា ក៏ដូចជាការរកចំណូលតាមរូប័យបណ្ណគ្រីបតូជាមួយនឹងក្រុមហ៊ុន Binance ព្រមទាំងរកចំណូលតាមកម្មវិធីអ៊ីនស្តាក្រាម រួមទាំងកុងត្រាជាមួយក្រុមហ៊ុននានាដូចជា ក្រុមហ៊ុនស្បែកជើង Nike ជាដើម។

ចំណូលខ្ទង់រយលានដុល្លារជាងនេះជាចំណូលសរុប ដោយនៅមិនទាន់គិតពន្ធ និងថ្លៃភ្នាក់ងារកីឡាករឡើយ។ សូមជម្រាបផងដែរថា Ronaldo បានផ្លាស់ទៅលេងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីឆ្នាំ២០២២កន្លងទៅ ដោយកីឡាកររូបនេះនៅមានកុងត្រាដល់ឆ្នាំ២០២៥។

បន្តពី Ronaldo កីឡាករដែលរកបានចំណូលខ្ពស់ជាងគេលេខ ២លើលោកនៅឆ្នាំ២០២៤គឺ កីឡាករវាយកូនហ្គោល Jon Rahm ដែលរកបាន ២១៨លានដុល្លារអាមេរិក ហើយលេខ ៣បានទៅលើ ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi ដែលរកបាន ១៣៥លានដុល្លារ៕