Social Network

Ronaldo មានតម្លៃខ្លួនត្រឹម ១៥លានអ៊ឺរ៉ូ ក្នុងវ័យក្បែរ៤០ឆ្នាំ

ខ្សែប្រយុទ្ធ Cristiano Ronaldo មានតម្លៃខ្លួនត្រឹម ១៥លានអ៊ឺរ៉ូប៉ុណ្ណោះ ខណៈកីឡាករនេះមានវ័យ៣៩ឆ្នាំ ក្នុងឆ្នាំនេះ។ បើតាមស្ថិតិរបស់ Transfermarkt ក្រោយធ្វើបច្ចុប្បន្នភាពទីផ្សារកីឡាករកាលពីពេលថ្មីៗនេះ។

កីឡាករនេះបានរក្សាតម្លៃខ្លួន ១៥លានអ៊ឺរ៉ូនេះបានជាង ២រដូវកាលហើយ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣ មកទល់នឹងពេលនេះ។

តម្លៃខ្លួនខ្ពស់បំផុតរបស់ Ronaldo នៅអាជីពបាល់ទាត់របស់ខ្លួនគឺឡើងរហូតទៅដល់ ១៣៦លានដុល្លារ នៅឆ្នាំ២០១៤ ឆ្នាំ២០១៥ និងឆ្នាំ២០១៨ កាលនៅលេងឲ្យ Real Madrid ប៉ុន្តែក្រោយមកក៏ចាប់ផ្ដើមធ្លាក់ ក្រោយវ័យរបស់គេកាន់តែច្រើន។

ទោះបីតម្លៃខ្លួនរបស់គេត្រឹម ១៥លានអ៊ឺរ៉ូប៉ុន្តែប្រាក់ពលកម្មរបស់ Ronaldo នៅ Al Nassr ត្រូវបានគេដឹងថាទទួលបាន ៤.‌១លានដុល្លារក្នុង ១សប្ដាហ៍៕