Social Network

Messi បន្ត​ធ្លាក់​តម្លៃ​ខ្លួន​ ខណៈ​អាយុ​កាន់​តែ​ច្រើន​

ខ្សែប្រយុទ្ធ Lionel Messi បានបន្តធ្លាក់តម្លៃខ្លួនពី១រដូវកាល ទៅ១រដូវកាលក្រោយធ្វើបច្ចុប្បន្នភាពទីផ្សារ ខណៈកីឡាកររូបនេះបានឈានចូលវ័យ ៣៦ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ Transfermarkt កាលពីពេលថ្មីៗនេះ។

កីឡាករនេះបានធ្លាក់តម្លៃខ្លួនពី ៣៥លានអ៊ឺរ៉ូ (តម្លៃខ្លួនកាលពីដើមរដូវកាលឆ្នាំ២០២៣/២៤) មកកាន់៣០លានអ៊ឺរ៉ូ ចាប់ពីពេលនេះតទៅ។ កីឡករនេះធ្លាប់មានតម្លៃខ្លួនខ្ពស់បំផុតរហូតដល់ ១៨០លានអ៊ឺរ៉ូ នៅវ័យ៣០ឆ្នាំ ក្នុងពេលលេងឲ្យក្លឹប Barcelona លុះចាប់តាំងពីអាយុ៣១ឆ្នាំ ក៏បានធ្លាក់តម្លៃខ្លួនម្ដងបន្តិច រហូតសល់ ៣០លានអ៊ឺរ៉ូនៅពេលមកលេងឲ្យ Inter Miami នេះ។

ការធ្លាក់តម្លៃខ្លួននេះ មិនមែនជារឿងចម្លែកសម្រាប់កីឡាករ ដែលមានវ័យ ៣០ឆ្នាំឡើងដូចជា Messi ឡើយ។ ទោះជាតម្លៃខ្លួនធ្លាក់ចុះមែន ប៉ុន្តែប្រាក់ដែលកីឡាកររូបនេះអាចរកបានក្នុង១ឆ្នាំខ្ទង់ ៥០-៦០លានដុល្លារ ដោយរាប់បញ្ចូលទាំងប្រាក់ខែ ប្រាក់ឧបត្ថម្ភ តម្លៃខ្លួនសម្រាប់ការផ្សព្វផ្សាយផលិតផលនានា៕