Social Network

Declan Rice នឹង​បញ្ចុះបញ្ចូល​ Ben White ឲ្យ​ត្រលប់​មក​លេង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​

ខ្សែបម្រើ Declan Rice បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា នឹងធ្វើការបញ្ចុះបញ្ចូលខ្សែការពារ Declan Rice ឲ្យត្រលប់មកចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសវិញនៅពេលដែលគេត្រលប់ទៅកាន់ក្លឹប Arsenal វិញ។

Rice បាននិយាយថា៖" នៅពេលដែលខ្ញុំត្រលប់មកកាន់ Arsenal វិញ ខ្ញុំនឹងនិយាយជាមួយ Ben White ហើយសង្ឃឹមថាគេនឹងផ្លាស់ប្ដូរការសម្រេចចិត្តរបស់គេ "។

កីឡាករនេះបន្តថា៖" និយាយទៅបើមានគេមួយទៀតគឺល្អសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែវាជាការសម្រេចរបស់គេ។ ខ្ញុំដឹងថា Ben និង Gareth និយាយគ្នារួចហើយ។ ខ្ញុំគ្រាន់តែសង្ឃឹមថា គេដូរចិត្តព្រោះគេជាកីឡាករកំពូលមួយរូប "។

Ben White មិនត្រូវបានចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួតមិត្តភាពនានានោះទេ ព្រោះតែគេបានសុំមិនចូលរួម ខណៈ Declan Rice ត្រូវបានដើរតួយ៉ាងសំខាន់ក្នុងក្រុមជម្រើសជាតិនេះ ដោយគេត្រូវបានតែងតាំងជាប្រធានក្រុមក្នុងការប្រកួតតទល់នឹងបែលហ្ស៊ិកយប់នេះទៀតផង៕