Social Network

Carvajalថា​ Mbappe អាច​នឹង​ផ្លាស់​មក​កាន់​ Real Madrid រដូវកាល​ក្ដៅ​ខាង​មុខ​

ខ្សែការពារ Dani Carvajal បាននិយាយទៅសារព័ត៌មានកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធអាចនឹងផ្លាស់មកកាន់ក្លឹប Real Madrid នេះនៅរដូវកាលក្ដៅខាងមុខ។

Carvajal បាននិយាយថា៖" Real Madrid មិនទាន់បានប្រាប់ពួកយើងថាយ៉ាងណាម៉េចនៅឡើយទេទាក់ទងនឹង Mbappe ប៉ុន្តែមើលទៅ Mbappe អាចនឹងផ្លាស់មកកាន់ក្លឹប Real Madrid យើងនៅរដូវកាលក្ដៅខាងមុខនេះ "។

កីឡាករនេះបន្តថា៖" និយាយទៅវាពិតជាល្អមែនទែនបើអាចមានគេលេងឲ្យក្លឹបយើង។ គេជាកីឡាករកំពូល។ ប្រសិនរឿងហ្នឹងកើតឡើងមែន វាជាដំណឹងដ៏ធំសម្រាប់ Real ក៏ដូចជា La Liga ទាំងមូល "។

បើតាមសារព័ត៌មានជាច្រើនបានឲ្យដឹងថា Mbappe នឹងចាកចេញពី PSG ទៅកាន់ Real នៅរដូវកាលខាងមុខ ដោយ Mbappe កំពុងចរចានឹង Real ខណៈ PSG ក៏មិនឃាត់នឹងការសម្រេចចិត្តរបស់ Mbappe ដែរ៕