Social Network

NOCC​ បិទ​វគ្គ​សាមគ្គី​អូឡាំពិក​ស្តី​ពី​គ្រូ​បង្វឹក​កីឡាអត្តពលកម្ម​ CECS កម្រិត១​ ក្រោយ​សិក្សា​អស់​រយៈ​ ១០​ថ្ងៃ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើពិធីបិទវគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១ ដែលជាថវិកាគម្រោងសាមគ្គីអូឡាំពិកបណ្ដុះបណ្ដាលដល់គ្រូបង្វឹកកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

លោក Jayalal Rathnasooriya ដែលជាគ្រូឧបទេសក្នុងវគ្គខាងលើនេះលោកសូមថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះ និងផ្ដល់សម្ភារៈបរិក្ខារចាំបាច់នានា។ សូមអរគុណចំពោះ IOC និងអត្តពលិកពិភពលោក។

គ្រូបង្វឹកចំនួន ២៤នាក់បានចូលរួមពីផ្នែកផ្សេងៗនៃទូទាំងប្រទេស ហើយពួកគេបានបញ្ចប់សកម្មភាពអនុវត្តជាក់ស្តែង និងមេរៀនទ្រឹស្ដីដោយជោគជ័យ។ជាមួយគ្នានេះដែរអ្នកចូលរួមទាំងអស់បានប្រឡងជាប់ការប្រលងអនុវត្តជាក់ស្ដែង។គ្រូជនជាតិស្រីលង្កាបន្ថែមទៀតថា បន្ទាប់ពីនេះ ពួកគេនឹងក្លាយជាគ្រូបង្វឹកដែលអាចបណ្ដុះបណ្ដាលអត្តពលិកក្រោមអាយុ ១៦ ឆ្នាំ។

សិក្ខាកាមបានទំនាក់ទំនងពីការសិក្សាតាមប្រព័ន្ធអនឡាញរបស់អត្តពលិកពិភពលោករួចហើយ និងជាឱកាសសម្រាប់ទទួលបានការអប់រំបន្ថែម។បញ្ជាក់ដែរថា វគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១ ចាប់ផ្ដើមពីថ្ងៃទី១១ ដល់ទី២០ ខែមីនា ឆ្នាំ២០២៤។

សិក្ខាកាមចូលរួមសរុប ២៤រូប មកពី ១២ រាជធានី-ខេត្ត និង ២សមាគមក្រសួង។ ក្នុងពិធីបិទវគ្គព្រឹកមិញនេះគឺមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយឯកឧត្ដម ថោង ខុន៕