Social Network

មក​ស្គាល់​ការ​ដោះដូរ​កីឡាករ​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​ សម្រាប់​រដូវកាល​ឆ្នាំ​២០២៣/២៤​នេះ

ការដោះដូរខ្សែបម្រើ Declan Rice ពីក្លឹប West Ham United មកកាន់ក្លឹប Arsenal ជាការដោះដូរមួយដែលមានតម្លៃខ្ពស់បំផុតសម្រាប់រដូវកាលឆ្នាំ២០២៣/២៤ គិតមកត្រឹមពេលនេះ។ បើយោងតាមការចុះផ្សាយរបស់ Trasfermarkt កាលពីពេលថ្មីៗនេះ។

ការដោះដូរនេះគឺមានតម្លៃរហូតទៅដល់ ១១៧លានអ៊ឺរ៉ូដោយ Rice នឹងមកលេងឲ្យ Arsenal ក្នុងកុងត្រារយៈពេល ៥ឆ្នាំ ជាមួយលក្ខខ័ណ្ឌអាចបន្តកុងត្រាថែម ១ឆ្នាំ។

Rice បានមកលេងឲ្យ Arsenal តាំងពីដើមរដូវកាលឆ្នាំ២០២៣/២៤នេះ ដោយចូលលេងបាន ៣៩ប្រកួត និងស៊ុតចូល ៦គ្រាប់៕