Social Network

Messi នឹង​អវត្តមាន​ពី​ប្រកួត​មិត្តភាព​ឲ្យ​អាហ្សង់ទីន​ដោយសារ​តែ​របួស​​

ខ្សែប្រយុទ្ធ Lionel Messi នឹងអវត្តមានពីប្រកួតមិត្តភាពឲ្យក្រុមជម្រើសជាតិតទល់នឹង ក្រុមជម្រើសជាតិអែលសាល់វាឌ័រ និងក្រុមជម្រើសជាតិកូស្តារីកា នៅចុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។

មូលហេតុដែលធ្វើឲ្យ Messi មិនអាចចូលរួមការប្រកួតខាងលើនេះព្រោះតែ គេកំពុងមានរបួសសាច់ដុំបន្តិចបន្តួចត្រង់សាច់ដុំជើងស្ដាំ ដែលតម្រូវឲ្យសម្រាកព្យាបាល។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន។

របួសនេះកើតឡើងក្នុងកំឡុងពេលដែលគេបានលេងឲ្យក្លឹប Inter Miami តទល់នឹង Nashville កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ។

តាមពិតទាំងក្លឹប និងក្រុមជម្រើសជាតិសុទ្ធតែមិនចង់ប្រថុយប្រថាននឹងរបួសរបស់គេក៏សម្រេចឲ្យគេផ្អាកការប្រកួតខែមីនា ជៀសវៀងមានរបួសកាន់តែធ្ងន់៕