Social Network

Foden បន្ត​ឡើង​តម្លៃ​ខ្លួន​មិន​ធម្មតា​សម្រាប់​រដូវកាល​នេះ​

ខ្សែបម្រើ Phil Foden បានបន្តឡើងតម្លៃមិនធម្មតាសម្រាប់រដូវកាលឆ្នាំ២០២៣/២៤។ នេះបើយោងតាមស្ថិតិរបស់ Transfermarkt។

នៅក្នុងរដូវកាលនេះកីឡាករនេះបានឡើងតម្លៃខ្លួន២០លានអ៊ឺរ៉ូហើយ ដោយចាប់ពីចុងឆ្នាំ២០២៣មក កីឡាករនេះមានតម្លៃខ្លួនប្រមាណ ១១០លានអ៊ឺរ៉ូប៉ុណ្ណោះ ប៉ុន្តែក្រោយមានបច្ចុប្បន្នភាពទីផ្សារកីឡាករកាលពីពេលថ្មីៗនេះតម្លៃខ្លួនរបស់គេបានកើនឡើងរហូតទៅដល់ ១៣០លានអ៊ឺរ៉ូ។

Foden ជាកីឡាករបណ្ដុះបណ្ដាលដោយ Man City ផ្ទាល់ដោយគេមកលេងក្នុងក្រុមឈុតធំនៅឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន៥លានអ៊ឺរ៉ូ រហូតមកដល់តម្លៃខ្លួន ១៣០លានអ៊ឺរ៉ូនេះ។

ក្នុងរដូវកាលនេះ គេចូលលេងឲ្យ Man City បាន៤០ប្រកួតហើយ ដោយស៊ុតចូល ១៨គ្រាប់៕