Social Network

Ronaldo ជា​កីឡាករ​​វ័យ​ចំណាស់​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​

ខ្សែប្រយុទ្ធ Cristiano Ronaldo ជាកីឡាករវ័យចំណាស់អាយុ ៣៩ឆ្នាំ ដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅក្នុងលើលោក។ នេះបើយោងតាមការចុះផ្សាយរបស់ Transfermarkt នៅក្នុងពេលនេះ។

Ronalod មានវ័យ៣៩ឆ្នាំ ប៉ុន្តែមានតម្លៃខ្លួន ១៥លានអ៊ឺរ៉ូ រីឯ Thiago Silva មានវ័យដូចគ្នាមានតម្លៃខ្លួន២លានអ៊ឺរ៉ូ ដែលជាតម្លៃខ្លួនខ្ពស់បំផុតបន្ទាប់ពី Ronaldo ។

រីឯ Pepe និង Iniesta ដែលមានវ័យប្រហាក់ប្រហែលមានតម្លៃខ្លួនត្រឹម ៨០០,០០០អ៊ឺរ៉ូប៉ុណ្ណោះ។

Ronaldo ធ្លាប់មានតម្លៃខ្លួនខ្ពស់បំផុតក្នុងតម្លៃ ១២០លានអ៊ឺរ៉ូ ក្នុងកំឡុងពេលលេងឲ្យក្លឹប Real Madrid៕

ដកស្រង់ពី៖ Sabay