Social Network

កំណត់​ត្រា​ Pochettino ដឹកនាំ​ Chelsea នៅ​ PL ក្នុង​រដូវកាល​នេះ

លោក Mauricio Pochettino បានមកធ្វើជាអ្នកចាត់ការក្លឹប Chelsea បានកន្លះរដូវកាលនេះហើយចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣មក។

យ៉ាងណាកំណត់ត្រារបស់លោកនៅ Chelsea ជាពិសេសដឹកនាំ Premier League មិនសូវជាទទួលបានលទ្ធផលល្អប៉ុន្មានទេ។ លោកបានដឹកនាំបាន២៣ប្រកួតហើយ ដោយឈ្នះ៩ប្រកួត ស្មើ៤ប្រកួត និងចាញ់១០ប្រកួត។

ក្រោមការដឹកនាំរបស់លោក Pochettino ក្លឹបតោខៀវឈរនៅលេខទី១១ នៅតារាងប្រកួត PL ដោយមាន៣១ពិន្ទុ ខណៈ Liverpool នាំមុខគេមាន ៥១ពិន្ទុ៕