ក្លឹប Borussia Dortmund បានទាក់ទងក្លឹប Manchester United ចង់បាន ខ្សែប្រយុទ្ធ Jadon Sancho ក្នុងលក្ខខ័ណ្ឌខ្ចីជើង។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
ការចរចារវាងក្លឹបទាំងពីរនេះគឺជិតបានបញ្ចប់ហើយ ដោយកំពុងចរចាលម្អិតពីលក្ខខ័ណ្ឌកុងត្រា។
យ៉ាងណាក៏ដោយការខ្ចីជើងនេះគឺច្បាស់ណាស់ថា នឹងគ្មានលក្ខខ័ណ្ឌដាក់ឲ្យទិញយក ក្រោយពេលចប់លក្ខខ័ណ្ឌខ្ចីជើងនោះទេ។
Dortmund មានភាពជឿជាក់ខ្លាំងក្នុងការនាំយក Sancho ពី Man Utd សម្រាប់រដូវកាលនេះ៕
ដកស្រង់ពី៖ Sabay