Social Network

ខ្សែការពារ​វ័យ​ក្មេង​រូប​នេះ​ ជ្រើស​យក​ Spurs ច្រាន​ចោល​សំណើ​ Bayern

ភ្នាក់ងារខ្សែការពារ Radu Dragusin ដែលជាកីឡាកររបស់ក្លឹបអ៊ីតាលី Genoa បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា កីឡាករនេះជ្រើសរើសយកក្លឹប Tottenham Hotspure ដោយច្រានចោលសំណើចង់បាន Bayern Munich។

ភ្នាក់ងារបាននិយាយថា៖" យើងសឹងតែមិនជឿថា យើងបានច្រានចោលសំណើរបស់ Bayern "។

ភ្នាក់ងាររូបនេះបន្តថា៖" Radu បាននិយាយត្រូវរ៉ូវនឹង Spurs ទៅហើយ ហើយគេក៏គោរពសម្ដីរបស់គេផងដែរ។ និយាយទៅវាមិនជាបញ្ហាអីទេ គ្រាន់តែយើងមានការភ្ញាក់ផ្អើលនឹងការសម្រេចចិត្តមួយនេះ "។

Radu ជាកីឡាកររបស់ Genoa ដោយនៅក្នុងរដូវកាលនេះ គេចូលលេងបាន ២១ប្រកួត និងស៊ុតចូល ២គ្រាប់៕

ដកស្រង់ពី៖ Sabay