Social Network

Man Utd គិត​គូរ​នាំ​ចូល​កីឡាករ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​នៅ​ខែ​មករា​នេះ​

លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្លឹបលោកគិតគូរនាំចូលកីឡាករក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅរដូវកាលទិញដូរកីឡាករខែមករានេះ។

លោក Ten Hag បាននិយាយថា៖" យើងគិតគូរគ្រប់រឿងទាំងអស់ ឲ្យតែរឿងហ្នឹងផ្ដល់ប្រយោជន៍ដល់កីឡាករ និងក្រុមយើងទាំងមូល "។

លោកបន្តថា៖" យើងចាំមើលៗថា រដូវកាលទិញដូរកីឡាករខែមករានេះ នឹងទៅជាយ៉ាងណា យើងអាចធ្វើអីបានខ្លះ "។

Man Utd នៅខណៈនេះកំពុងឈរនៅលេខរៀងទី៨ ក្នុងតារាងប្រកួត PL ដោយមាន ៣១ពិន្ទុ ខណៈ Liverpool នាំមុខគេមាន ៤៥ពិន្ទុ៕

ដកស្រង់ពី៖ Sabay