Social Network

ខ្សែការពារ​របស់​ស្វីស​រួប​នេះ​ បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Newcastle រហូត​ដល់​ឆ្នាំ​២០២៥

ខ្សែការពារ Fabian Schar បានបន្តកុងត្រាថ្មីរបស់ក្លឹប Newcastle United រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះជាផ្លូវការនៅក្នុងថ្ងៃនេះ។

Schar បានមកលេងឲ្យ Newcastle តាំងពីឆ្នាំ២០១៨មក ដោយចូលលេងប្រកួតសរុបបាន ១៦៨ប្រកួត និងស៊ុតចូល ១១គ្រាប់។

កីឡាកររបស់ស្វីសរូបនេះ បានសម្ដែងការសប្បាយចិត្តយ៉ាងណាខ្លាំង ក្រោយទទួលបានការបន្តកុងត្រាថ្មី ដោយគេបានបង្ហាញការពេញចិត្តយ៉ាងខ្លាំងដោយក្នុងការលេងឲ្យ Newcastle នេះ៕

ដកស្រង់ពី៖ Sabay