Social Network

គំរូ​ល្អ​ និង​ជា​ការ​រួមចំណែក​ពង្រីក​ផ្សព្វផ្សាយ​បាល់ទាត់​ ក្រុម​ទ័ព​ទៅ​ចែករំលែក​ចំណេះដឹង​ដល់​យុវជន​នៅ​ក្រចេះ

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះក្រុមទ័ព ឬ TIFFI ARMY FC បានចុះទៅអនុវិទ្យាល័យគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធនានាដល់យុវជនថ្នាលទីនោះ។

បើតាមការបង្ហោះផ្សព្វផ្សាយលើហ្វេសបុកផេករបស់ក្រុមទ័ព គឺបានបញ្ជាក់ថាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានចុះផ្សព្វផ្សាយពីវិស័យបាល់ទាត់នៅអនុវិទ្យាល័យគោលាប់ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

នៅក្នុងកម្មវិធីចែករំលែកចំណេះដឹងផ្នែកបាល់ទាត់នោះបានដឹកនាំដោយផ្ទាល់ពីសំណាក់ឧត្ដមសេនីយ៍ទោ ខូវ ឆាយ ជាអគ្គលេខាធិការសមាគមក្លឹបកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC ព្រមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក ហ៊ន ប៉ូច ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ព្រមទាំងមានតំណាងមន្ទីរអបរំ លោកគ្រូ អ្នកគ្រូ សិស្សានុស្សិស្ស ចូលរួមយ៉ាងច្រើនកុះករ។

បញ្ជាក់ដែរថា ក្រុមទ័ព ជាក្រុមបាល់ទាត់អាជីពមួយនៅកម្ពុជា។ បច្ចុប្បន្នគឺកំពុងលេងនៅលីគកម្ពុជា និងឈរចំណាត់ថ្នាក់លេខ ១០ មាន១០ពិន្ទុ៕