Social Network

ភ្នាក់​ងារ​ថា​ Martinez នឹង​បន្ត​លេង​នៅ​ Inter Milan

លោក Camano ភ្នាក់ងារកីឡាកររបស់ ខ្សែប្រយុទ្ធ Lautaro Martinez បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា កីឡាករនេះនឹងបន្តនៅលេងនៅក្លឹប Inter Milan បន្តទៀត។

លោក Camano បាននិយាយថា៖" ខ្ញុំមាន អារម្មណ៍ថា យើងនឹងព្រមព្រៀងគ្នាជាមួយនឹងកុងត្រាថ្មីជាមួយនឹងក្លឹប Inter Milan ហើយនេះជាការព្រមព្រៀងដ៏ល្អបំផុតរវាងភាគីយើងសងខាងលើនេះ "។ លោកបន្តថា៖" ណាមួយទៀត Martinez គឺច្បាស់លាស់ជាមួយ Inter Milan ១០០%"។

Martinez មកលេងឲ្យ Inter Milan តាំងពីឆ្នាំ២០១៨មក ដោយនឹងបន្តមានកុងត្រាជាមួយក្លឹបនេះរហូតដល់ ឆ្នាំ២០២៦៕