Social Network

នាយក​កីឡា​ Barcaថា​ក្លឹប​ចង់​បាន​ Joao Felix និង​ Cancelo នៅ​បន្ត​ទៀត​

លោក Deco នាយកកីឡាក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្លឹបលោកចង់បាន ខ្សែប្រយុទ្ធ Joao Felix និងខ្សែការពារ Joao Cancelo ឲ្យនៅបន្តជាមួយក្លឹបនេះទៀត។

លោក Deco បាននិយាយថា៖" គ្មានអ្វីត្រូវសង្ស័យទេ។ យើងចង់បាន Joao Felix និង Cancelo បន្តនៅជាមួយក្លឹបយើងទៀត ក៏ដូចជាពេលអនាគតទៀត។ ពួកគេជាកីឡាករស្នូលរបស់យើង ហើយពួកគេក៏សប្បាយចិត្តជាមួយយើងផងដែរ "។

លោកបន្តថា៖" ខ្ញុំដឹងថាវាមើលទៅឆាប់ពេក ក៏ប៉ុន្តែយើងគិតថា យើងនឹងចរចារឿងកុងត្រាជាមួយពួកគេ យើងសប្បាយដែលមានកីឡាករទាំងពីរនេះ "។

Joao Felix និង Cancelo កំពុងមានប្រជាប្រិយភាពខ្លាំងនៅ Barca ដោយបានជួយជ្រោមជ្រែងក្លឹបនេះឲ្យកាន់តែល្អប្រសើរ៕