Social Network

Napoli នឹង​បណ្ដេញ​គ្រូបង្គោល​របស់​ខ្លួន​នៅ​ក្នុង​ពេល​ឆាប់​នេះ​

 

ក្លឹប Napoli នឹងបណ្ដេញលោក Rudi Garcia គ្រូបង្គោលរបស់ខ្លួននៅក្នុងពេលឆាប់ៗនេះ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។

លោក Rudi ទើបមកដឹកនាំ Napoli បាន ៥ខែប៉ុណ្ណោះ ដែលនៅខណៈនេះក្លឹបនេះកំពុងឈរនៅចំណាត់ថ្នាក់ទី៤ នៅលើតារាងប្រកួត Serie A ខណៈកុងត្រាលោកនឹងចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ប៉ុន្តែខាងក្លឹបនឹងបញ្ចប់កុងត្រាលោក ហើយធ្វើការស្វែងរកគ្រូបង្គោលថ្មីមកដឹកនាំបន្តឲ្យកាន់តែក្លឹបនេះបន្តទៅមុខទៀត។ លោក Igor Tudor អតីតគ្រូបង្គោល Marseille បេក្ខជនឈានមុខ ដែលអាចមកជំនួសតំណែងលោក Rudi នេះ៕