Social Network

Klopp ពេញ​ចិត្ត​នឹង​ខ្សែ​ការពារ​វ័យ​ក្មេង​នេះ​ខ្លាំង​

លោក Jurgen Klopp បានសម្ដែងការពេញចិត្តនឹង ខ្សែការពារ Jarell Quansah ខ្លាំងក្រោយចូលរួមជួយក្លឹប Liverpool យកជ័យជំនះទល់នឹងក្លឹប Bournemouth លទ្ធផល ២-១ ក្របខ័ណ្ឌ EFL Cup នៅក្នុងថ្ងៃនេះ។

លោក Klopp បានលើកឡើងថា៖" Jerell Quansah ជាកីឡាករប្រចាំប្រកួតហ្នឹងតែម្ដងសម្រាប់ខ្ញុំ គឺថាល្អមែនទែន "។

លោកបន្តថា៖" គេពូកែញាក់យកបាល់ យើងក៏បានស័ក្ដិឲ្យបាល់គេលេងច្រើនដើម្បីចង់ដឹង។ យ៉ាងណាគេនៅមានរឿងច្រើនត្រូវរៀនទៀត តែឥឡូវនេះគឺគេល្អហើយ "។

Quansah ជាកីឡាករបណ្ដុះបណ្ដាលដោយ Liverpool ដោយគេចូលក្រុមថ្នាលរបស់ក្លឹបនេះតាំងពីឆ្នាំ២០០៨ និងមកលេងក្នុងក្រុមឈុតនៅរដូវកាលនេះ ដោយចូលរួមលេងបាន ៧ប្រកួតហើយ៕