ក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិ យុវជនអាយុក្រោម ២១ឆ្នាំ របស់កម្ពុជា បានសាងប្រវត្តិថ្មី នៅក្នុងព្រឹត្តិការណ៍ អន្តរជាតិ បន្ទាប់ពី ពួកគេបាន យកឈ្នះម្ចាស់ផ្ទះ ប្រ៊ុយណេ ១-០ នាការប្រកួតបើកឆាក ពូល B នៃព្រឹត្តិការណ៍ Hassanal Bolkiah Trophy ឆ្នាំ២០១៤ នៅកីឡដ្ឋាន Hassanal Bolkiah រាជធានី បង់ដាសិរីបេហ្គាវ៉ាន ប្រទេសប្រ៊ុយណេ។
គ្រាប់បាល់បញ្ចូលទី របស់កម្ពុជា បានកើតឡើងនៅ ក្នុងនាទី ទី១៦ ដែលសម្រេចបានដោយ ចាន់ វឌ្ឍនាកា ដែលបានជាប់ជា កីឡាករឆ្នើមប្រចាំ ក្របខណ្ឌ មិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៤ និងជាកីឡាក ដែលមានប្រជាប្រិយភាព ជាងគេរបស់ក្លិប ចម្ការកៅស៊ូបឹងកេត។
ជាមួយនឹងជ័យជម្នះដ៏កម្រនេះ U21កម្ពុជាក្រោម ការដឹកនាំរបស់លោក Lee Tae Hoon នឹងប្រឹងប្រែង បន្ថែមទៀត សម្រាប់ការប្រកួត ដែលនៅសេសសល់ ដោយរំពឹងថា អាចឈានដល់ វគ្គ១/២ ផ្តាច់ព្រ័ត្រ ដូចកាលពីឆ្នាំ២០០៧៕
ដកស្រង់ពី៖ គេហទំព័រថ្មីៗ