Social Network

គាស់តូបទូរស័ព្ទ​ លួចបានគ្រឿងជួសជុល​ និងទូរស័ព្ទយកទៅលក់ ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ បានធ្វើសកម្ម ភាពលួចគាស់ តូបលក់ទូរស័ព្ទ គេលួចបាន ទូរស័ព្ទនិងគ្រឿង បន្លាស់មួយចំនួន លុះនាំគ្នាយកទៅលក់ ប៉ះចំអ្នកទិញជាសាច់ញាតិ និងម្ចាស់តូប ដែលពួក គេលួចគាស់ ប្តឹងឲ្យនគរបាល ឃាត់ខ្លួន កាលពីវេលា ម៉ោង ៩៖០៥យប់ថ្ងៃ ទី៨ កុម្ភៈ ២០១៧ នៅចំណុចក្នុង ផ្សារវីនមីង ក្បែរភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

 នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួនបាននោះទី ឈ្មោះ អែម  លាងគា ភេទប្រុសអាយុ  ២១ឆ្នាំ មុខរបរកម្មក ររោងចក្រ ស្នាក់នៅកន្លែង កើតហេតុ មានស្រុកកំណើត នៅស្រុកឧដុង ខេត្ត កំពង់ស្ពឺ, ទី២-ឈ្មោះណយ  សាំង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជួសជុលទូរស័ព្ទស្នាក់នៅភូមិ ថ្មគោល សង្កាត់ចោមចៅ។

 មានស្រុកកំណើត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ទី៣-ឈ្មោះគា ហ្វ៊ីណូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ មានស្រុកកំណើត នៅខេត្តតាកែវ និងទី៤-ឈ្មោះសៅ វេងហាក់ អាយុ១៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើត នៅស្រុកសំរោង ខេត្តតាកែវ។ ចំណែកម្ចាស់តូបមិនត្រូវ បានស្គាល់ឈ្មោះនោះទេ។

នគរបាលបានបន្តបន្តទៀតថា កាលពីព្រឹកថ្ងៃកើតហេតុ ម្ចាស់តូបបានមកចាក់សោរ ដើម្បីបើកតូបលក់ ដូរ និងជួលជុល លុះពេលចូលទៅក្នុងតូប ស្រាប់តែឃើញបាត់ទូរស័ព្ទ និងគ្រឿងសម្រាប់ជួសជុលទូរស័ ព្ទ និងរបស់សម្រាប់ប្រើប្រាស់ លើទូរស័ព្ទមួយចំនួនទៀត ។

ក្រោយមកជនសង្ស័យ បានដើរផ្តែផ្តាំអ្នករក ស៊ីជួសជុលទូរស័ព្ទ និងលក់ទូរស័ព្ទដូចគ្នា បើឃើញមានអ្នកមកលក់ទូស័ព្ទ និងគ្រឿងទូរស័ព្ទសម្រាប់ជួសជុល សូមឲ្យជួយប្រាប់ផង ដែលអ្នកលក់ទូស័ព្ទទាំងអស់ នៅម្តុំនោះភាគច្រើន សុទ្ធតែសាច់ញាតិរបស់ ជនរងគ្រោះ លុះដល់ម៉ោងកើតហេតុ មានជនសង្ស័យ៤នាក់ ខាងលើបានយកគ្រឿងបន្លាស់ ទូរស័ព្ទទៅ លក់ ទើបអ្នកទិញលូចទូស័ព្ទ។

ទៅប្រាប់នគរបាលឲ្យចុះមក ពិនិត្យមើលរួចក៏ឃាត់ខ្លួន តែម្តងទៅរួមទាំង វត្ថុតាងមានកាស់ឆ្នាំសាក់ និងគ្រឿងបន្លាស់ទូរស័ព្ទ មួយចំនួនទៀត និងបានដកហូត ម៉ូតូមួយគ្រឿងម៉ាក សេ១២៥សេរីឆ្នាំ២០០៤ឡើងតែមឆ្នាំ២០១១។ 

នៅចំពោះមុខនគរបាល ជនសង្ស័យទាំងបានសារភាព ថាខ្លួនពិតជាបានធ្វើសកម្មភាព គាស់តូបជួសជុល និងលក់ទូស័ព្ទពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បន្ថែមចាត់ការទៅតាម នីតិវិធីច្បាប់៕

ដកស្រង់ពី៖ដើមអម្ពិល